Wednesday, October 16, 2013

« គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក

នាទីសុខភាពនិងអនាម័យ
 
ពុធ 09 តុលា 2013
« គេងថ្ងៃ » របប​បន្ថែម​សម្រាប់​​ប៉ូវ​ដំណេក
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%.
បើ​តាម​ការសិក្សា​របស់​ NASA, សម្រាក​ថ្ងៃ​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងសមត្ថភាព​ធ្វើការ​បាន២៥%.
Getty Images/RunPhotos
ដោយ អៀង សុខម៉ិញ
គេង​ថ្ងៃ​ មិន​មែន​សម្រាប់​តែ​កុមារ​ ឬ មនុស្ស​ចាស់​ ឬ​ដើម្បី​គេច​ពី​អាកាសធាតុ​ក្តៅ​ខ្លាំង​ពេល​ថ្ងៃ​ត្រង់​នោះ​ទេ។ មនុស្ស​ពេញ​វ័យ ពេញ​កម្លាំង​ធ្វើការ ជា​បុរស និង​ស្ត្រី​អ្នក​ជំនួញ​ តែង​​តែ​ឆ្លៀត​​សម្រាក​ថ្ងៃ​ត្រង់​បន្តិច​ ដើម្បី​ កាត់​បន្ថយ​ស្ត្រេស បង្កើន​ប្រសិទ្ធិភាព​ និង​លទ្ធផល​នៃ​សមត្ថភាព​ធ្វើ​ការងារ។ ព្រោះ​​បើ​តាម​ការសិក្សា​របស់​ NASA គេង​ថ្ងៃប្រមាណ​តែ​​ ២០​នាទី អាច​បង្កើន​ការ​ផ្ចង់​អារម្មណ៍​បាន​៣៤% និងបង្កើន​សមត្ថភាព​ធ្វើការ​បាន២៥%។ អៀង សុខម៉ិញ បាន​អាន​សៀវភៅ​មួយ មាន​ចំណង​ជើង l'Eloge de la sieste របស់​អ្នក​និពន្ធ​ Bruno Comby ដែល​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​​ថ្ងៃនេះ។
បើ​តាម​ការ​សិក្សា​ថ្មី​បំផុត​មួយ​របស់​វិទ្យាស្ថាន​ជាតិ​ការពារ និង​អប់រំ​សុខភាព​របស់​បារាំង​ បាន​បង្ហាញ​ថា បណ្តា​ជន​បារាំង ៤៥% ដែល​បាន​ចោទ​សួរ ទទួល​ដំណេក​មិន​គ្រប់គ្រាន់​ទេ ហើយ​៦២%​ សារភាព​ថា​មាន​វិបត្តិ​ដំណេក ពិបាក​គេង គេង​មិន​លក់​ ។ល។ និង​។ល។ ដំណេក​មិន​បាន​ ជះ​ផល​ប៉ះពាល់ និង​ផ្តល់​ឥទ្ធិពល​មិន​ល្អ​ឡើយ​សម្រាប់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ ៖ ៤៨%​ បាន​អះអាង​ថា​ពេល​គេង​មិន​លក់​ គេង​មិន​ឆ្អែត ជា​កត្តា​អវិជ្ជមាន​ចំពោះ​​អាក្បកិរិយា​- ៤៥%​លើ​ជំនោរ​ចិត្ត ឬ សមត្ថភាព​ផ្ទង់​អារម្មណ៍​ធ្វើការ - ៣២​%​ រំខាន​ដល់​សកម្មភាព​ការងារ​ប្រចាំ​ថ្ងៃ និង ៣០% យល់​ថា​មាន​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។! ​ដើម្បី​ចូល​រួមចំណែក​លុប​បំបាត់​ឥទ្ធិពល​អាក្រក់​ទាំង​អម្បាលម៉ាន​នេះ ដំណោះ​ស្រាយ​មាន​តែ​មួយ​ គឺ​សម្រាក​​ថ្ងៃ។

ពាក្យ​ថា​ « ដេក​ថ្ងៃ » បើ​និយាយ​ជា​ភាសា​បារាំង គឺ « Sieste » ពាក្យ​ថា​Sieste នេះ មាន​ដើម​កំណើត​ពី​ភាសា​ឡាតាំង ថា Sixta ដែល​​មាន​ន័យថា ម៉ោង​ទី ៦ រាប់​ពី​ពេល​ព្រឹកមក ពោល​គឺ​ត្រូវ​នឹង​ម៉ោង​ ១២​ថ្ងៃ​ត្រង់ សម្រាប់​ពួក​រ៉ូម៉ាំង។ ដូច្នេះ ពាក្យ​ថា​ Sieste ​គឺ​សម្រាក ក្រោយ​ពេល​បរិភោគ​បាយ​ថ្ងៃ​ត្រង់​ហើយ (ទោះ​លក់ក្តី​ ឬ​មិន​លក់ក្តី)​។ នេះ​ជា​ការ​ពន្យល់​បញ្ជាក់​របស់​អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី ការ​គេង​ថ្ងៃ។ ​បើ​និយា​យ​ជា​ភាសា​ខ្មែរវិញ រិត​តែ​ស្រួល​យល់​ទៀត​។ ភាសា​ខ្មែរ​ប្រើ​ថា ដេក​ថ្ងៃ- គឺ​ពន្យល់​បញ្ជាក់​ដោយ​ត្រង់​ៗ ចំៗ អំពី សកម្មភាព​ សម្រាក -​ សម្រាន្ត​ពេល​ថ្ងៃ​ត្រង់ ក្រោយ​ពេលបាយ​រួច​។ ប៉ុន្តែ​ផ្ទុយ​ពី​គំនិត​ធ្លាប់​គិត​ និង​យល់​ពី​មុន​មក ទម្លាប់​ទម្រេត​ខ្លួន​ មួយ​ភ្លែត​ ដើម្បី​កាត់​ថ្ងៃ​ជា​ពីរ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​គេង​​ថ្ងៃ​ គឺ​ជា​កាយវិការ​ជួល​ជុល ឬ​បំពេញ​កង្វះ​ដំណេក កាលពី​ពេ​ល​យប់។​​

ដំណេក​គ្រប់គ្រាន់ និង​ត្រឹម​ត្រូវ​តាម​​ក្បួន​វេជ្ជសាស្ត្រ ពី​គេង​ពី​ ៧ ទៅ ៨​ ម៉ោង​ ជាមធ្យម ក្នុង​មួយ​ថ្ងៃ​។ គេង​​ក្រោម​៦​ម៉ោង ចាត់​ទុក​ថា​ “មិន​គ្រប់​គ្រាន់” ដូច្នេះ​ដើម្បី​អាច​បំពេញ​កង្វះ​ខាត​នេះ​បាន​ខ្លះ ដំណោះស្រាយ​តែ​មួយ​គឺ​ការ​ គេង​ថ្ងៃ។ ដូច​លោក​អ្នក​នាង​បាន​ជ្រាប​​ក្នុង​កម្មវិធី​សុខភាព​មុនៗ ដែល​បាន​លើក​ឡើង​អំពី​ផល​ប៉ះពាល់​​នៃការ​​ទទួល​ទាន​ដំណេក​មិន​គ្រប់​គ្រាន់​ រួច​មក​ហើយ​ថា មាន​ការ​សិក្សា​ណាស់​ដែល​រក​​ឃើញ​ថា ការ​ទទួល​ទាន​ដំណេក​ខ្លី​ពេក ផ្តល់​ផល​អាក្រក់​ខ្លាំង​ណាស់​ដល់​សុខភាព ៖ បង្កើន​គ្រោះ​កើតជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះដូង ធាត់​ជ្រុល​ចុក​ខ្លាញ់ ប្រព័ន្ធ​ការ​ពារ​ខ្លួន​ចុះ​ខ្សោយ ការ​ចងចាំ​ និង​ភាព​ប្រុង​ប្រយ័ត្ន​ធ្លាក់​ចុះ​ ​កើត​រោគ​ព្រួយ​ និង​​កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ល។ និង​។ល។ ដោយ​មិន​​ភ្លេច​ឡើយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​ងាយ​កើត​ឡើង​បាន​ពេល​អ្នក​ បើកបរ​នឿយហត់​ គេង​មិន​ឆ្អែត អត់​ងងុយ ​ ឬ​ងងុយ​គេង។
ងងុយ​គេង​ក្រោយ​ពេល​បាយ ? មិន​មែន​ព្រោះ​តែ​ដោយ​សារ​​​ក្រពះ​ធ្វើ​ការ​​រំលាយ​អាហារ នាំ​ឱ្យ​យើងទន់​ភ្នែក​​ទេឬ ?! ប៉ុន្តែ​វា​ទំនង​ដូច​ជា​ចង្វាក់​ធម្មជាតិ​របស់​សរីរាង្គ​កាយ​មនុស្ស​ជាង​ ! សេចក្តី​សន្និដ្ឋាន​​បែបនេះ​អាច​ធ្វើ​ទៅ​កើត ​ដោយ​សំអាង​ថា ប្រសិន​បើ​​ការ​ងងុយ​គេង​ពេល​ថ្ងៃ ​មាន​ជាប់​ទាក់ទង​នឹង​ការ​រំលាយ​អាហារ​មែន នោះ​ប្រាកដ​ជា​គេ​ត្រូ​វ​សង្កេត​ឃើញ​មាន​ករណី​ងុយ​គេ​ង​ ក្រោយ​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក ឬ​ក្រោយ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ ហើយ​គេ​មិន​ត្រូវ​រក​ឃើញ​មាន​ករណី​អ្នកងុយ​ដេក​ថ្ងៃ​ឡើយ សម្រាប់​អ្នក​មិន​ បាន​បរិភោគ​អាហារ​ថ្ងៃ​ត្រង់នោះ។ ប៉ុន្តែ​វា​មិន​ដូច្នេះ​សោះ អ្នក​មិន​​បាន​បាយ​ថ្ងៃ​ ក៏​ចេះ​ងុយ​គេង​​ពេល​ថ្ងៃ​ត្រង់ ត្រូវ​ការ​​សម្រាក​ពេល​ថ្ងៃ​ដូច​គ្នា​។ សរុប​មក​ ការ​គេង​ថ្ងៃ​ ទំនង​ជា​កម្មវិធី​ ដែល​ដាក់​ចេញ​មក​ពី​កំណើត ពី​ធម្មជាតិ​មនុស្ស។

ការ​សម្រាក​ថ្ងៃ មាន​ផល​ប្រយោជន៍​ច្រើន ៖ គេង​ថ្ងៃ​អាច​កាត់​បន្ថយ ​Stress អាច​ជួយ​ឱ្យ​មាន​និង​រក្សា​បាន​​​ការ​​ចងចាំ​​ល្អ និង​អាច​ផ្ទង់​អារម្មណ៍​បាន​នឹង​ ក្នុង​ការ​បញ្ចេញ​សកម្មភាព​ការងារ​ ឬ​គំនិត​ផ្តួច​ផ្តើម​ល្អ​ និង​ធ្វើ​ឱ្យ​មុខ​ងារ​ប្រព័ន្ធ​ប្រសាទ​មាន​លំនឹង​ល្អ​ឡើង​វិញ។ ដូច​គ្នា​នេះ​ដែរ សម្រាក​តែ​​ពីរ​ឬ​បី​នាទី ​ប៉ុណ្ណោះ អាច​នឹង​ធ្វើ​ឱ្យ​យើង​ស្ថិត​នៅ​ជា​មនុស្ស​មាន​​សភាព​រហ័ស​រហួន​ជានិច្ច​ ព្រោះ​តែ​បាន​សម្រាក​សូ្រប​យក​ថាមពល​មក​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ សរីរាង្គកាយ​ឡើង​វិញ​បាន។ អ្នក​ដែល​មាន​កាលវិភាគ​ការ​ងារ​មមាញឹក ជាប់​រដឹក​​ដល់​យប់​ជ្រៅ ការ​សម្រាក​ពេល​ថ្ងៃ​បន្តិច​បន្តួច​សោះ​ អាច​នឹង​ជួយបំពេញ​​​ដំណេក​ពេល​យប់​បាន​ពី​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង ក្នុង​មួយ​ថ្ងៃ។

គ្មាន​ទេ​ក្បួន​ខ្នាត ឬ​វេជ្ជ​បញ្ជា​ពិសេស​ ប្រាប់​ពី​ រយៈ​ពេល​នៃ​ការ​គេង​ថ្ងៃ ! រយៈពេល​ដ៏​ប្រពៃ គឺ​អាស្រ័យទៅ​តាម​ពេល​វេលា​របស់​បុគ្គល​ម្នាក់ៗ។ ប៉ុន្តែ​ដើម្បី​ជា​​គោល​ សម្រាប់​ជួយ​លោក​អ្នក ការ​គេង​ថ្ងៃ​កំរិត​ស្តង់ដារ គឺ ២០​នាទី។ ប៉ុន្តែ​ជា​ថ្មី​ម្តង ចំនួន​ និង​រយៈ​ពេល​ ​គេង​​ថ្ងៃ​ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​បុគ្គល​ម្នាក់ៗ ជួន​ទៅ​តាម​កាលវិភាគ​ការងារ ជួន​ទៅ​តាម​ការ​ចូល​ចិត្ត។

និយាយ​អំពី​​រៀប​គេង​ថ្ងៃ​វិញ ដំបូន្មាន​ដ៏​សំខាន់​បំផុត គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួល​។ ប្រសិន​បើ​មិន​អាច​ទម្រេត​គេង​ ដោយ​ដាក់​ខ្នង​ផ្ទាល់​នឹង​កន្ទេល​ឬ​គ្រែ​បានទេ គេង​អង្គុយ​ក៏​បាន តែ​ខ្នង​ត្រូវ​ត្រង់​ បើ​អាច​ត្រូវ​យក​អ្វី​មក​ទល់​កល់​ខ្នង ដាក់​ក្បាល​សង្កត់​កើយ​ទៅ​ក្រោយក៏​បាន​ ផ្កាប់​មុខ​ក៏​បាន​។ ដៃ​និង​ជើង ត្រូវ​លា​ឱ្យ​ត្រង់​ កុំ​ក្រព័ទ្ធ​ ឬ​គង​ខ្វែង​គ្នា ហើយ​​ធ្មេចឬ​បិទ​ភ្នែក​សម្រាក​ចុះ។

អ្នក​និពន្ធ​សៀវភៅ​និយាយ​អំពី​ផល​ប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ បាន​ថែម​ទាំង​ណែ​នាំ​ អំពី​របៀប​ដកដង្ហើម​ទៀត​ផង ៖ បន្ថយ​ល្បឿន​ស្រូប​និង​ដក​ដង្ហើម​បន្តិច​ម្តងៗ​ ទៅ​តាម​ល្បឿន​នៃ​ការ​​គិត​ និង​លា​សាច់​ដុំ​ ទាំង​អម្បាល​បាន​របស់​សរីរាង្គកាយ។

នៅក្នុង​យន្ត​ហោះ ក៏​ដូច​ជា​នៅ​ក្នុង​រថយន្ត​ ឬ​រថភ្លើង​ ឬ​នៅ​កន្លែង​ធ្វើ​ការ​ ការ​គេង​ថ្ងៃ​អាច​ធ្វើ​បាន​គ្រប់ពេល​ និង​គ្រប់​ទីកន្លែង​​ទាំង​អស់ សល់​តែ​មួយ​គឺ​ធ្វើ​យ៉ាង​ណា​បញ្ចុះ​បញ្ចូល​ឱ្យ​ថៅកែ ឬ​ប្រធាន​​ទទួល​ស្គាល់​និង​យល់​ព្រម​ថា គេ​ង​ថ្ងៃច្រើន​ ធ្វើ​ការ​បាន​ច្រើន​ និង​មាន​ប្រសិទ្ធិភាព ជា​ការ​ស្រេច​ហើយ​ !
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

គ្មាន​កូន ៖ តើ​បណ្តាល​មក​ពី​អ្នក​ណា ? ប្តី​ ឬ​ ប្រពន្ធ ?

នាទីសុខភាពនិងអនាម័យ
ពុធ 25 កញ្ញា 2013
គ្មាន​កូន ៖ តើ​បណ្តាល​មក​ពី​អ្នក​ណា ? ប្តី​ ឬ​ ប្រពន្ធ ?
វិធី​សាស្ត្រ​ ជួយ​បង្ក​កំណើត​កូន។​
វិធី​សាស្ត្រ​ ជួយ​បង្ក​កំណើត​កូន។​
(Source : Cité des sciences et de l'industrie)
ដោយ អៀង សុខម៉ិញ
ក្នុង​ពេល​ដែល ក្រសួង​សុខាភិបាល អប់​រំ​ និង​ណែ​នាំ​ស្ត្រី​ ឲ្យ​យល់​ពី​ភាព​ចាប់​បាច់ ក្នុង​ប្រសូត​បុត្រ​តាម​ប្រាថ្នា ដោយ​ចេះ​ប្រើ​មធ្យោបាយ​ទប់​ស្កាត់​កំណើត មាន​ស្ត្រី ឬ គូ​ស្វាមី ភរិយា​មួយ​ភាគ​ទៀត​ជួប​ការ​លំបាក និង​ពុំ​អាច​មាន​បុត្រ​ធីតា​បាន។ ហេតុ​អ្វី​បាន​ជា​ស្រ្តី​ខ្លះ​អាច​មាន​បុត្រ​ បាន ឯ​ស្ត្រី​ខ្លះ​ទៀត​ត្រូវ​ជួប​បញ្ហា​អត់​កូន​ទៅ​វិញ ? តើ​នេះ​ជា​ជំងឺ​ឬ ? បើ​ជា​ជំងឺ​តើ​គេ​អាច​ព្យាបាល​បាន​ទេ​? ដើម្បី​បាន​ជ្រាប់​កាន់​ច្បាស់​​ សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់ លោក​ វេជ្ជបណ្ឌិត ប៉ិច សុធី គ្រូពេទ្យ​ឯកទេស សម្ភព​និង​រោគ​ស្រ្តី នៅ​មជ្ឈមណ្ឌល​ជាតិគាំពារ​មាតា និង​ទារក និង​នៅមន្ទីរ​សម្ភព​សោភា ក្រុង​ភ្នំពេញ​ ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​ អៀង សុខម៉ិញ។
ពាក្យគន្លឹះ : សុខភាព

Monday, September 23, 2013

ដុំពោះ ៖ ត្រូវតាមដានដោយញយៗ

នាទីសុខភាពនិងអនាម័យ
 
ពុធ 18 កញ្ញា 2013
ដុំពោះ ៖ ត្រូវតាមដានដោយញយៗ
ដោយ អៀង សុខម៉ិញ
ដុំ​ពោះ​ ក្នុង​កន្យោម​ពង ដែល​មាន​ពាក្យ​បច្ចេកទេស ជាភាសា​បារាំង​ “Kyste de l’ovaire” ​ ជា​ដុំ​សាច់​ដែល​មាន​កើត​ជា​ញឹកញាប់ លើ​ស្ត្រី​គ្រប់​វ័យ និង​ដោយ​គ្មាន​មូលហេតុ​។ ជាទូទៅ​គ្មាន​រោគ​សញ្ញា​អ្វី​បង្ហាញ​ជា​មុនឡើយ​។ មាន​តែ​​ការតាម​ដាន​​ពិនិត្យ​មើល​តាម​ប្រព័ន្ធ​អេកូសាស្ត្រ​ទេ ទើប​អាច​​រក​ឃើញ​​ និង​ធានាបាន​​ថា​ ដុំ​ពោះ​នោះ​គ្មាន​លក្ខណៈ​វិវឌ្ឍន៍​ទៅ​រក​ជំងឺ​មហារីក។

បទ​អន្តរាគមន៍របស់​​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សៀង ថារិទ្ធ ឯកទេស​រោគស្ត្រី​ និង​សម្ភព និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ វិទ្យាសាស្ត្រ​សុខាភិបាល ក្រុង​ភ្នំពេញ។

ពាក្យគន្លឹះ : កម្ពុជា - សុខភាព

Friday, September 20, 2013

រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក

នាទីសុខភាពនិងអនាម័យ
 
ពុធ 11 កញ្ញា 2013
រមៀត គ្រឿង​ផ្សំ​ដ៏​មាន​មហិទ្ធិរិទ្ធ​ការពារ​ជំងឺ​មហារីក
មើម​រមៀតស្រស់
មើម​រមៀតស្រស់
Flickr / Creative Commons
ដោយ អៀង សុខម៉ិញ
រមៀត​ ឬ​​មើ​ម​រមៀត មិន​ត្រឹម​តែ​ត្រូវ​អាច​យក​មក​​ប្រើ​ប្រាស់​សម្រាប់​បុក​ផ្សំធ្វើ​ជា​គ្រឿង​ ​សម្ល​ប្រហើរ ការី ឬ​ដើម្បី​យក​ពណ៌​ឱ្យ​ម្ហូប​ក្នុង​ចាន​ស្រស់​ស្អាត​ តែ​ក៏​ជា​គ្រឿង​ផ្សំ​មួយ​​ប្រើក្នុង​​ឱសថ​បូរាណ​សម្រាប់​ព្យាបាល​ជំងឺ​ ផ្សេងៗ​ដែរ ! ​ពេល​នេះ​គេ​ស្គាល់ និង​កាន់​តែ​យល់​ច្បាស់​គុណ​ប្រយោជន៍​ដ៏​សន្ធឹក​សន្ធាប់​របស់​រមៀត​ កាន់​ច្បាស់ ! អ្នក​វិទ្យាសាស្ត្រ និង​វេជ្ជសាស្ត្រ​បាន​រក​ឃើញ និង​ទទួល​ស្គាល់​ថា​ រមៀត​ មាន​គុណ​ប្រយោជន៍​រាប់​មិន​អស់​ សំរាប់​ការពារ​សុខភាព​ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ជា​ច្រើន រាប់​ទាំង​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ផង។
ដោយ​មិន​និយាយ​រៀបរាប់​អំពី​ការ​ប្រើប្រាស់​មើម​រមៀត ស្លឹក​រមៀត ក្នុង​ការ​ផ្សំ​ធ្វើ​ម្ហូប​ ដើម្បី​បំបាត់​ក្លិន​ ដើម្បី​បាន​ពណ៌ ក្នុង​អាហារ​របស់​បណ្តា​ជន​រាប់​លាន​នាក់​នៅ​អាស៊ី មើម​រមៀត ត្រូវបានក្រុម​គ្រូពេទ្យ​ថ្នាំ​បូរាណ​ឥណ្ឌា​ ចិន ចាម​ ខ្មែរ ស្គាល់​និង​យក​មក​ប្រើ​ធ្វើ​ជា​ឱសថ​ តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ។ បើ​នៅ​ប្រទេស​ឥណ្ឌា​វិញ មើម​រមៀម ម្សៅ​រមៀត​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ស្ទើរក្នុង​គ្រប់​មុខ​ម្ហូប​​ ៖ បើ​ជា​សម្លការី​ផង គ្មាន​រមៀត គឺ​មិន​ហៅ​ថា​ការី​ឡើយ …

មាន​រសជាតិ​ពិសេស​ អ្នក​ចេះ​អ្នក​ចូល​ចិត្ត​ញ៉ាំ​ថាឆ្ងាញ់ អ្នក​មិន​ចូល​ចិត្ត ប៉ះមិន​បាន​ ដាក់​ច្រើន​ពេក​ក្នុង​ម្ហូប​ក៏​មិន​ឆ្ងាញ់ ដាក់​តិច​ជ្រុល​​មិន​សូវ​បាន​ប្រយោជន៍​ មិន​បាន​ក្លិនគ្មាន​​បាន​ពណ៌ រមៀត​មាន​គុណ​ប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ក៏​ព្រោះ​តែ​រមៀត​មាន​ផ្ទុក​សារធាតុ​សកម្ម​ Curcumine។ សារធាតុ ​Curcumine​ ដែល​មាន​តួនាទី​និង​សកម្មភាព​ប្រកប​ដោយ​អត្ថប្រយោជន៍​ដូច​ខាងក្រោម​នេះ ៖

រមៀត​មាន​សកម្មភាព​ជួយ​​ថើម​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល។ សារធាតុ​ Curcumine​ ជួយ​សម្រួល​ដល់​ការ​បញ្ចេញ​វត្ថុ​រាវ​សំរាប់​ចិញ្ចឹម​សរីរាង្គកាយ​ផង ការ​បញ្ចេញ​ទឹក​ប្រម៉ាត់​ផង។ ក្រពះ​នឿយ​ហត់ ពិបាក​រំលាយ​ចំណី​អាហារ ជាពិសេស​ខ្លាញ់ ? ចូរ​គិត​ដល់​​រមៀត ព្រោះ​ថា ​សារធាតុ​ Curcumine​​ ត្រូ​វ​បាន​គេ​ចាត់​ទុក​ជា​ភ្នាក់ងារ​ការពារ​ប្រព័ន្ធ​រំលាយ​អាហារ យ៉ាង​ពេញ​លេញ​​។ គ្រូពេទ្យ​ឯកទេស​ចំណីអាហារ​បាន​ណែ​នាំ​ឱ្យ​ប្រើ​រមៀត​ ជា​គ្រឿង​ផ្សំ​នៅ​ក្នុង​ម្ហូប​អាហារ​ណា​ដែល​មាន​ខ្លាញ់​ច្រើន ​សាច់ខ្លាញ់​ ឬ​ខ្ទិះ​ដូង​ ។ល។ ឬ​ ត្រូវ​ជ្រើ​សរើ​សម្អូប​​មាន​ដាក់​រមៀត​ ក្រោយ​ពីបាន​បរិភោគ​អាហារ​បុណ្យ​ច្រើន​​ពី​ល្ងាច​។ ធ្វើ​ដូច្នេះ​លោក​អ្នក​នាង​នឹង​អាច​បញ្ចៀស​គ្រោះ​មាន​ជំងឺ​ចាក់​ច្រាល​ (​ក្រ​រលាយអាហារ)បាន។ វត្តមាន​របស់​រមៀត ជា​គ្រឿង​ផ្សំ​របស់​សម្ល​ការី ​ទំនង​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ! ការ​ប្រើ​រមៀត​២៥%​ នៅក្នុង​គ្រឿង​ការី គឺ​ពិត​ជា​ដើម្បី​ទប់​ឥទ្ធិពល​របស់​ខ្លាញ់​ ខ្ទិះ និង​ម្ទេស ដែល​បី​មុខ​នេះ​សោះ​បូក​បញ្ជូល​គ្នា​អាច​នឹង​ធ្វើក្រពះ​ទ្រាំ​មិន​បាន​។



រមៀត​ជា​អង់ទីអ៊ីតដង់ដ៏​ប្រពៃ ! ជា​ឬស​ជា​មើម​ រមៀត​មាន​សមត្ថភាព​ទៅកម្ចាត់​ពពួក​កោសិកាសេរី​ ដែល​នៅ​ដាច់​ឯកា​ពី​គេ​អាច និង​ដែលអាច​ភ្ជាប់​ទៅ​ជាមួយ​កោសិកា​ដទៃ​ទៀត​ដោយ​អានាថា តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។ និយាយ​បែប​ផ្សេង​ស្រួលយល់ ៖ ​ជាមួយ​នឹង​ការ​បរិភោគ​រមៀត ​សារធាតុ​ Curcumine​ នឹង​ទៅ​​បញ្ចេញ​សកម្មភាព​ជា​អ្នក​ការពារ​ព័ទ្ធ​​កោសិកា​មិន​ឱ្យ​ច្រេះ​ស៊ី ​មិន​ឱ្យ​កោសិកា​ឆាប់​ចាស់​មុន​អាយុ។ ហេតុដូច្នេះ​ហើយ​បាន​ជា​ចាស់​បូរាណ​ខ្មែរ​ ឱ្យលាប​រមៀត ដើម្បី​រក្សា​ស្បែក​នៅ​ក្មេង​ខ្ចី​ល្អ។ បើ​និយាយ​ដល់​សមត្ថភាព​អង់ទីអុកស៊ីតដង់​នេះ គេ​ត្រូវ​នឹង​ឃើញ​ភ្លាម​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក។

ពេល​នេះ​គ្រប់​គ្នា​បាន​ទទួល​ស្គាល់​​អំពី​ប្រសិទ្ធិភាព​របស់​រមៀត​ប្រឆាំង​ ទប់ទល់​នឹង​ជំងឺ​មហារីក។ សមត្ថភាព​នេះ​នឹង​ឡើង​ដល់​កំរិត​កាន់​ខ្ពស់​ប្រសិន​បើ​គេ​ប្រើប្រាស់​រមៀត​​ បូក​ផ្សំ​ជាមួយ​នឹង​ប្រេង​Olive ជាមួយ​នឹង​ម្រេច​ខ្មៅ ឬ​ជាមួយ​នឹង​ខ្ញី -ផ្លែ​ម្នាស់។ ការ​សិក្សា​ជា​ច្រើន​កំពុង​តែ​ផ្តោ​ត​លើ​សមត្ថភាព​រមៀត​ជា​ថ្នាំ​ ការពារប្រឆាំង​ជំងឺ​មហារីក។ រមៀត​ទំនង​ជា​អាច​មាន​ឥទ្ធិពល​បី​ដំណាក់កាល​ ៖ ទី​មួយ​ គឺ​កាត់​បន្ថយ​សកម្មភាព​បំផ្លែង​ខ្លួន​របស់​សារធាតុ​ខ្លះ​ កាត់​បន្ថយ​ការ​ឆាប់​ស្លាប់​របស់​កោសិកា​ដែល​ចាស់ៗមុន​អាយុ​ ដោយ​ឥទ្ធិពល​ខាង​ក្រៅ និង​ចុង​ក្រោយ​ រមៀត​ទំនង​ជា​មាន​សកម្មភាព​ទៅ​ទប់​ស្កាត់​សរសៃ​ឈាម​តូចៗ​​មិន​ឱ្យ​មាន​កំណក​ ដុំ​​ពក​បាន។​ នៅ​ប្រទេស​ចិន អាជ្ញាធរ​សុខាភិបាល បានចេញ​អនុសាសន៍​ជា​ផ្លូវការ​ឱ្យ​បុគ្គល​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​បំពង់ ​​អាហារ ​ប្រើ​មើម​​រមៀត​ជា​ប្រចាំ។ សមត្ថភាព​ការពារ​​របស់​រមៀត​ កំពុង​សំឡឹង​ដល់​មហារីក​មាត់​​ធ្មេញ​បំពង់ក និង​ពោះវៀន។

នៅ​ប្រទេស​ឥណ្ឌា​គុណ​ប្រយោជន៍​របស់​រមៀត​​ប្រឆាំង​នឹង​ជំងឺ​មហារីក ត្រូវ​បាន​ទទួល​ស្គាល់​ជាទូទៅ ! ហើយ​បើ​យោង​តាម​ទិន្ន័យ​នៃ​ការ​សិក្សា​អំពី​រោគ​រាតត្បាត​ គេ​សង្កេត​ឃើញ​ថា​ប្រេវ៉ាឡង់​​នៃ​ជំងឺ​មហារីក​ជាច្រើន ដូច​ជា​មហារីក ពោះវៀន សុដន់ ពង​ស្វាស​ និង​សួត នៅ​តាមបណ្តា​ប្រទេស​អាស៊ី ដែល​បរិភោគ​រមៀត​ច្រើន មាន​កំរិត​ទាប​ជាង​ បណ្តា​ប្រទេស​នៅ​បស្ចឹម​លោក ដែល​មិន​ស្គាល់​រមៀត​នេះ​។​ ដូច្នេះ​ដំបូន្មាន​របស់​ចាស់​បូរាណ​ខ្មែរ​ ឱ្យ​ប្រើ​រមៀត​ដើម្បី​រក្សា​ស្បែក សាច់​ស្អាត ពិត​ជា​មិន​ខុស​ ឬ​មិន​មែន​ជា​គំនិត​ស្រមើស្រមៃ ជឿតៗ​គ្នា​ឥត​ប្រយោជន៍​ឡើយ។ ព្រោះ​បើ​វិភាគ​តាម​បែប​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​ រមៀត​មាន​ផ្ទុក​សារធាតុ​អង់ទីអ៊ុកស៊ីដង់​ ជួយ​កោសិកា​មិន​ឱ្យ​ឆាប់​ចាស់ គឺ​ពិត​ណាស់​ដែល​ថា​លាប​រមៀត​ដើម្បី​ជួយ​ស្បែក​ ឱ្យ​បាត់​ស្នាម​សម្លាក ឱ្យ​នៅក្មេង​ខ្ចី។ ​លទ្ធផល​បាន​បង្ហាញ​ដោយ​ជាក់​ស្តែង​​ចំពោះ​អ្នក​ដែល​មានជំនឿ​លើ​ឱកាស​បូរាណ និងអ្នក​ចូល​ចិត្ត​ប្រើប្រាស់​ថ្នាំ​ធម្មជាតិ។

ទាំង​ថោក​ ទាំង​ស្រួល​ដាំ​ដុះ រមៀត​មាន​គុណប្រយោជន៍​រាប់​មិន​អស់។ អ្នក​វិទ្យាសាស្ត្រ​បានរ​ក​ឃើញ​បន្ថែម​ទៀត ថារមៀត​នេះ​មាន​សកម្ម​ភាព​ប្រឆាំង​នឹង​ការ​រលាក។ រលាក​ដែល​មាន​កើត​មាន​ជា​ពិសេស​នៅ​តាម​ ​សន្លាក់​ដៃ​សន្លាក់​ជើង និង​ឆ្អឹង​ឆ្អែង។ លើស​ពី​នេះ​ទៅទៀត ការ​បរិភោគ​ជា​ប្រចាំ​ម្សៅ រមៀត អាច​ជួយ​សម្រួល​ចរន្ត​ឈាម និង​បេះដូង ការពារប្រឆាំង​ទប់​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ព្រោះ​រមៀត​​មាន​សមត្ថភាព​ទៅ​ទប់​ ទៅ​ឃាត់​មិន​ខ្លាញ់​អាច​កក​នៅ​លើ​ផ្ទៃ​នៃ​សរសៃ​ឈាម​ក្រហម​បាន។

យើង​បាន​និយាយ​ច្រើន​អំពី​គុណប្រយោជន៍​នៃ​រមៀត ប៉ុន្តែ​សួរ​ថា​តើ​ត្រូវ​បរិភោគ​យ៉ាង​ដូចម្តេច ? និង​ក្នុង​បរិមាណ​ប៉ុណ្ណា ?! នៅ​ប្រទេស​ឥណ្ឌា គេ​បរិភោគ​ឬស​ ឬ​មើម​រមៀត​ក្រៀម​ ពី​២ ទៅ​៤​ ក្រាម​ក្នុង​មួយ​ថ្ងៃ។ ឬស​-មើម​នេះ​ទៅ ទៅ​ចម្រាញ់​ នោះ​គេ​នឹង​ទាញ​បាន​សារធាតុ Curcumine ដ៏​មាន​ប្រយោជន៍​ប្រមាណ​ពី ១ ទៅ​៥% យ៉ាងច្រើន​បំផុត។ ដើម្បី​បាន​ប្រយោជន៍​ពី​រមៀត​ទៅ​ការពារ​សុខភាព គេ​ត្រូវ​ទទួល​ទាន​សារធាតុ Curcumine ពី ២០០ ទៅ ៤០០​មីល្លីក្រាម​ក្នុងមួយថ្ងៃ។ សូម​កុំ​ច្រលំ​សារធាតុ​​Curcumine ទៅ​នឹង​ម្សៅ​-រមៀត។ គុណភាព​រមៀត​មិន​ដូចគ្នាទេ ! ជាទូទៅ​ ក្នុង​មើម​រមៀត​ពី ២០ ទៅ​១០០​មីល្លីក្រាម​ អាច​ផ្តល់​​សារធាតុ​ Curcumine បាន​មួយ​មីល្លីក្រាម។

ពាក្យគន្លឹះ : ចំណីអាហារ - សុខភាព

កង្វះ​ជាតិ​ស្ករ និង​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម

នាទីសុខភាពនិងអនាម័យ
 
ពុធ 21 សីហា 2013
កង្វះ​ជាតិ​ស្ករ និង​អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម
ទទួល​ទាន​ភេសជ្ជៈផ្អែម​​ងាយ​រុញ​ច្រាន​ឱ្យ​ជួប​គ្រោះ​ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​បេះ​ដូង
ទទួល​ទាន​ភេសជ្ជៈផ្អែម​​ងាយ​រុញ​ច្រាន​ឱ្យ​ជួប​គ្រោះ​ធាត់​ជ្រុល​ ជំងឺ​ទឹក​នោម​ផ្អែម និង​សរសៃ​ឈាម​បេះ​ដូង
Cover/ Getty Images
ដោយ អៀង សុខម៉ិញ
​ជំងឺ​​ខ្វះ​ជាតិ​ស្ករ​ ចំពោះ​អ្នក​គ្មាន​រោគ​ទឹក​ផ្អែម មាន​ពីរ​ប្រភេទ ៖ ទី​មួយ​ជា​ករណី​កង្វះជាតិ​ស្ករ​តិចតួច ដែល​បណ្តាល​មក​ពី​ការ​នឿយហត់ ការ​បរិភោគ​មិនគ្រប់គ្រាន់ ឃ្លាន​ជ្រុល រហូត​​បង្ក​ឱ្យ​ចុះ​ជាតិ​ស្ករ ស្តែង​ឱ្យ​ដឹង​តាម​រយៈ​អាការៈ​ញ័រ​ខ្លួន ញ័រ​ដើម​ទ្រូង បែក​ញើស​ស្អិតៗ ។ល។ និង​។ល។ ​ចំណែក​ករណីទីពីរ ដែល​​អាច​ចាត់​ទុក​ជា​ជំងឺ​ ​ និង​អាចបង្ក​គ្រោះ​ថ្នាក់​​ដល់​ស្លាប់​បាន គឺករណី​កម្រ​ជួប​បំផុត។ តែ​ចំពោះ​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​វិញ បើ​ជួប​ករណី​​កង្វះ​ជាតិ​ស្ករ​ នោះអាច​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​ជីវិត។



ពាក្យគន្លឹះ : កម្ពុជា - សុខភាព

ហឺត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ

នាទីសុខភាពនិងអនាម័យ
 
ពុធ 14 សីហា 2013
ហឺត​ជំងឺរលាក​ទង​សួត​រ៉ាំរ៉ៃ
ការ​បឺត​ថ្នាំ​ហឺត
ការ​បឺត​ថ្នាំ​ហឺត
©OMS
ដោយ អៀង សុខម៉ិញ
ហឺត​ជា​ជំងឺ​រលាក​ទង​សួត​រ៉ាំរ៉ៃ មាន​កើត​នៅពេញ​ពិភពលោក មិន​ថា​នៅក្នុង​ប្រទេស​ក្រីក្រ ប្រទេស​អ្នក​មាន ឬ​ជឿន​លឿន​ទេ ប៉ុន្តែអត្រា​អ្នក​ស្លាប់​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ព្រោះ​តែ​កង្វះ​មធ្យោបាយ​​​ព្យាបាលត្រឹម​ត្រូវ​និង​សព្វជ្រុងជ្រោយ។​ បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក មាន​មនុស្ស​​ប្រមាណ​ជាង ២៣៥​លាន​នាក់​​កើត​ជំងឺ​ហឺត ហើយ​ភាគ​ច្រើន​ជា​កុមារ។ ជំងឺ​ហឺត​នេះ​មិន​បង្ក​ឱ្យ​ស្លាប់​ទេ ប៉ុន្តែ​ជា​ទូទៅច្រើន​ពុំ​សូវ​បាន​ទទួល​ការ​វិភាគ​​ និង​ការ​ព្យាបាល​ ត្រឹម​ត្រូវ។
ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​ជំងឺ​ហឺត
-          ហឺត​ជា​ជំងឺ​រលាក​ទង​សួត​ រ៉ាំរ៉ៃ ​ (រលាក​ផ្លូវ​ដង្ហើម​ដក​ចេញ​និង​ដក​ចូល)
-          ប្រជាជន​ប្រមាណ​២៣៥​លាននាក់​ រងគ្រោះ​កើត​ជំងឺ​នេះ។ ជំងឺ​រ៉ាំរ៉ៃ​ ដែល​​មាន​ជា​ញឹកញាប់​ខ្លាំង​លើ​កុមារ
-          មរណភាព​បណ្តាល​មក​ជំងឺ​ហឺត​ ច្រើន​មាន​នៅ​ក្នុង​ប្រទេស​ដែល​កំរិត​ជីវិត​ទាប​ និង​មធ្យម ព្រោះ​តែ​កង្វះ​ការ​តាមដាន​
-          កត្តា​ចម្បង​​ដែល​នាំ​ឱ្យ​មាន​គ្រោះ​អភិវឌ្ឍន៍​ជំងឺ​ហឺត គឺ​សារធាតុ និង​ធាតុ​ល្អិតៗ ស្រូប​ចូល​ក្នុង​ខ្លួនបាន​​ នៅ​ពេល​ដក​ដង្ហើម ដែល​បង្ក​ជា​ប្រតិកម្ម​អាលែកហ្សិក ឬ​ការ​រលាក​ផ្លូវ​ដង្ហើម
-          គេ​អាច​គ្រប់គ្រង​ជំងឺ​ហឺត​នេះ​បាន​ដោយ​ប្រើ​ថ្នាំ ហើយ​ក៏​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​បាន​ដែរ
-          ការ​តាម​ដាន​ និង​ព្យាបាល​ត្រឹម​ត្រូវ អាច​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ហឺត​ អាច​រស់​នៅ​បាន​ស្រួល​ តាម​ធម្មតា​



បទសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ទិ​ត ហៀប តិចឆេង
 
12/08/2013
 
 
ហឺត​ជា​ជំងឺ ​រ៉ាំ​រ៉ៃ ភាព​ធ្ងន់ធ្ងរ និង​ការ​ធ្វើ​ទុក្ខ​ មានញឹកញាប់​ ឬ​រង្វើល ប្រែប្រួលខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​។ គេ​អាច​សម្គាល់​ថា​មាន​ជំងឺ​ហឺត​នេះ ដោយ​អ្នកជំងឺ​ជួប​ការ​លំបាក​ក្នុង​ការដក​ដង្ហើម និង​ដក​ដង្ហើម​ចេញ​ចូល​​មាន​លាន់​ឮ​សំឡេង​ដូច​គេ​ហួច។ អាការៈ​រោគ​សញ្ញា​ អាច​ស្តែង​ចេញ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃៗ​ ឬ​ក្នុង​មួយ​សប្តាហ៍​ ហើយ​ធ្លាក់​ធ្ងន់ធ្ងរ​​បាន​នៅ​ពេល​ណា​ដែល​អ្នក​ជំងឺប្រឹង​​ប្រើ​កម្លាំង​ ច្រើន ឬនៅពេល​យប់។​​​ នៅ​ពេល​ហឺត​ចាប់​ផ្តើម​ធ្វើ​ទុក្ខ​ឡើង ទងសួត​ហើម ដែល​ជា​ហេតុ​ធ្វើ​ឱ្យរន្ធ​​បញ្ចេញ​និង​ស្រូប​យក​ខ្យល់​​ចង្អៀត ដក​ដង្ហើម​ចេញ​ចូល​ពិបាក។ ដោយសារ​​​ហឺត​នេះ អ្នក​ជំងឺ​ច្រើន​ជួប​អាការៈ​គេង​មិន​លក់​ នឿយហត់​ជាប់រហូត​នៅ​ពេល​ថ្ងៃ កម្លាំង​ចុះ​ខ្សោយ មិន​ចង់​ចង់​បញ្ចេញ​សកម្មភាព។ ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ទៀត អត្រា​ស្លាប់​ព្រោះ​ហឺត​មានកំរិត​ទាប​បំផុត។
គេ​នៅ​ពុំ​ទាន់​អាច​បំភ្លឺ​ឱ្យ​បាន​​​ច្បាស់​នៅ​ឡើយ អំពី​បុព្វហេតុ​ស៊ីជម្រៅ​នៃ​ជំងឺ​​ហឺត។ ​ប៉ុន្តែ​កត្តា​ធំៗ​និង​សំខាន់ៗ​ គឺ​មាន​ទំនាក់ទំនង​នឹង​ហ្សែន​ និង​ ការ​ស្រូប​ដង្ហើម​ដោយ​សារធាតុ​ និង​ធាតុល្អិត​ឆ្មារៗ​ក្នុង​បិរស្ថាន បរិយាកាស​មិន​បរិសុទ្ធ​ ដែល​ងាយ​នឹង​បង្ក​ជា​ប្រតិកម្ម​ Allergique  ឬ​ងាយ​ធ្វើ​ផ្លូវ​ដង្ហើម​រលាក។ ​ធាតុល្អិត​ឆ្មារៗ​ទាំងនោះ​មាន​ជា​អាទិ៍ ៖
-          សារធាតុ​អាលែកហ្សែន​​នៅ​ក្នុង​ លម្អង​ធូលី​ រោម​សត្វ​ រោម​សំលី​ខ្នោយ​​ភួយ
-          សារធាតុ​អាលែកហ្សែន​ខាង​ក្រៅ​ លម្អង​ផ្កា​ ធូលី​ដី
-          ផ្សែង​បារី
-          ផលិតផល​គីមី​ដែល​អាច​បង្ក​ឱ្យ​មាន​ការ​រលាក
-          ខ្យល់​អាកាស​ កខ្វក់ ពុល

ខ្យល់​ត្រជាក់ អារម្មណ៍​រំជើប​រំជួល​ខ្លាំង​ (ភ័យ​រន្ធត់ កំហឹង​ឆាបឆេះ​) បញ្ចេញ​កម្លាំង​ពលកម្ម​ខ្លាំង សុទ្ធ​តែ​ជា​ភ្នាក់ងារ​អាច​ទាញ​ជំងឺ​ហឺត​ឱ្យ​រើ​ធ្វើ​ទុក្ខ​ឡើង។ ជួនកាល​ការ​ប្រើ​ប្រាស់​ថ្នាំ​ ពពួក​Aspirine ពពួក​ anti-inflammatoires non stéroïdiens ou des bétabloquants សម្រាប់​ព្យាបាល​ជំងឺ​ឡើង​ឈាម​ បេះដូង និង​ឈឺក្បាល ក៏​អាច​នាំ​​ឱ្យ​ហឺត​ធ្វើ​ទុក្ខដែរ។

គេ​បាន​ភ្ជាប់​ការ​អភិវឌ្ឍន៍​នគរូបនីយកម្ម​ ទៅ​នឹង​ការ​កើន​ឡើង​នៃ​ចំនួន​ករណី​កើត​ជំងឺ​ហឺត​ ប៉ុន្តែ​គេ​មិន​ស្គាល់​ច្បាស់​ទេ​អំពី​ដើម​ហេតុ​នៃ​ទំនាក់ទំនង​នេះ។

ជំងឺហឺត​ មិនអាច​ព្យាបាល​ជា​ដាច់​ស្រឡះទេ ប៉ុន្តែ​បើ​មាន​ការ​តាមដាន​ជំងឺ​ជាប់​លាប់​ល្អ​ ការ​ធ្វើ​ទុក្ខ​ក៏​មិន​សូវមាន ការ​រស់​នៅ​ក៏​បាន​ប្រសើរ។ ការ​ប្រើ​ថ្នាំ គឺ​ជា​កាយ​វិការ​បន្ទាន់ សម្រួល​អាការៈ​សញ្ញា​ធ្វើ​ទុក្ខ ប៉ុន្តែ​គ្មានការធូរស្បើយ អ្នក​ជំងឺ​ត្រូវ​តែ​ធ្វើ​ការ​ព្យាបាល​ជា​ប្រចាំ​ រាល់​ថ្ងៃ​ ដើម្បី​ព្យាបាល​ការ​រលាក​ និង​ការពារ​កុំ​ឱ្យ​អាការៈ​ធ្វើ​ទុក្ខ​ស្តែងឡើង​បាន​។​

ថ្នាំពេទ្យ​មិន​មែន​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ប្រើ​សម្រាប់​ប្រយុទ្ធ​នឹង​ ជំងឺ​ហឺត​ឡើយ។ វា​គឺ​ជា​ការ​សំខាន់​ណាស់​ដែល​បុគ្គល​អ្នក​ជំងឺ​ផ្ទាល់​ត្រូវ​ចេះ​ដឹង​ ស្គាល់ និង​គេច​ឱ្យ​បានពី​អ្វី​ដែល​បង្ក​វិបត្តិ បង្ក​ការ​ធ្វើ​ទុក្ខ ពោល​គឺ​ចៀសវាង​កុំ​ឱ្យ​មាន​ការ​កកិត​ រលាក​ផ្លូវ​ដង្ហើម។ ដោយ​មាន​ជំនួយ​ពី​គ្រូពេទ្យ​ អ្នក​មាន​ហឺត​ក្នុង​ខ្លួន ត្រូវ​រៀន​គេច​ពីអ្វី​ដែល​ជា​ភ្នាក់ងារ​នាំ​ឱ្យ​ហឺត​ធ្វើ​ទុក្ខ​ឡើង។

ថ្វី​បើ​មាន​មនុស្ស​ស្លាប់​តិច​តួច​ព្រោះ​ជំងឺ​ហឺត​ក៏​ដោយ ក៏ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​សមស្រប គ្មាន​ការ​តាមដានពេល​​ព្យាបាល​អាច​នាំ​ដល់​គ្រោះ​មរណបាន​យ៉ាង​ងាយ៕
ពាក្យគន្លឹះ : សុខភាព

ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព

  • បោះ​ពុម្ព
  • 0
  • ផ្ញើទំព័រ​នេះ
  • save
  • ចែកចាយ
នាទីសុខភាពនិងអនាម័យ
 
ពុធ 07 សីហា 2013
ចំណី​អាហារ​ដែល​ផ្តល់​ប្រយោជន៍​ដល់​សុខភាព
បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
បន្លែ​និង​ផ្លែ​ឈើ​ខ្លះ​មាន​សមត្ថភាព​ការពារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក
ដោយ អៀង សុខម៉ិញ
ចាប់​ពី​សប្តាហ៍​នេះ​ទៅ ជា​រៀង​រាល់​មួយ​ខែ​ម្តង នាទី​សុខភាព​របស់​វិទ្យុ​បារាំង​នឹង​លើក​យកមក​ជម្រាប​ជូន​លោក​អ្នក​នាង អំពី​គុណប្រយោជន៍​របស់​បន្លែ ផ្លែឈើ មួយ​ម្តងៗ ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាជ្រាវ​រក​ឃើញ​ថា អាច​ជួយ​ការ​ពារ​សុខភាព​មនុស្ស​ប្រឆាំង​នឹង​រោគា​ផ្សេងៗ។
ការសិក្សា​ចុងក្រោយ​ ទើប​បាន​បញ្ជាក់​ជា​ថ្មី​ទៀត អាហារ​ក្នុង​ចាន​របស់​យើង​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ចំពោះ​សុខភាព។ ជ្រើសរើស​បរិភោគ​អាហារ​ គឺ​ជា​មធ្យោបាយ​ការពារ​ដ៏​ប្រសើរ​​ប្រឆាំង​នឹង​ជំងឺ​មហារីក ជំងឺ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​វង្វេងវង្វាន់។ អាហារ​អាច​បញ្ចៀស​មិន​ឱ្យ​ជួប​គ្រោះ​ កើត​​ជំងឺ​មហារីក​ពង​ស្វាស ៤០%​ និង​ដល់​ទៅ​៦០%​ជំងឺមហារីក​សុដន់។ ដោយ​ផ្អែក​លើ​​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​សុខាភិបាល​ ផ្នែក​ចំណី​អាហារ មាន​បន្លែ​ផ្លែ​ឈើ​ចំនួន ៣០​មុខ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា​មាន​គុណប្រយោជន៍​ខ្លាំង​ចំពោះ​សុខភាព ​ មាន​ជាអាទិ៍​ ខ្លឹម​ស តែ​បៃតង ផ្លែឈើ​ពណ៌​ក្រហម ឬ​រមៀត ​...

បន្ទាប់​ពី​បាន​ចំណាយ​ពេល​វេលា​ សិក្សា​ស្រាវជ្រាវ​​ អស់​ជាង​៣០​ឆ្នាំ​ ពេលនេះ​ ឥទ្ធិពល​ឬ​តួនាទី​របស់​ចំណី​អាហារ​ចំពោះ​សុខភាព ត្រូវ​បាន​ទទួល​ស្គាល់​ពី​គ្រប់​ស្ថាប័ន។ ការ​សិក្សា​របស់​អឺរ៉ុប​មួយ​ទៀត​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្នុង​ចំណោម​​អនុសាសន៍​១០​ចំណុច​របស់​មូលនិធិ​ពិភពលោក​សា្រវជ្រាវ​ប្រឆាំង​ នឹង​មហារីក​ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០០៧ មាន​៦​ចំណុច​ទាក់ទង​នឹង​ចំណីអាហារ។

ប្រសិន​បើ​មាន​របប​អាហារ​ត្រឹមត្រូវ គ្រោះ​កើត​ជំងឺ​មហារីក​ជាទូទៅ នឹង​ត្រូវ​កាត់បន្ថយ​បាន​ ២០% - ២៥​%​ចំពោះ​មហារីក​ពោះវៀន​ធំ ៣០%​ចំពោះ​មហារីក​តម្រង​នោម ៤០%​មហារីក​ដុំ​សាច់​ក្រពះ​និង​បំពង់​រំលាយ​អាហារ​ និង​បាន​ដល់​ទៅ​៥០%​​ចំពោះ​មហារីក​ប្លោក​នោម​និង​ក្រពះ។ ដូច្នេះ ក្នុង​ការ​អនុវត្តន៍​ជាក់​ស្តែង គេ​អាច​ការពារ​មិន​ឱ្យ​កើត​ជំងឺមហារីក​មួយ​ក្នុង​ចំណោម​ជំងឺ​មហារីក៥ ដោយ​ប្រតិបត្តិ​​​ខ្ជាប់​ខ្ជួនរបប​ចំណី​​អាហារ​ បរិភោគ​ប្រចាំ​ថ្ងៃ។ ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​អ្នក​មិន​ជក់​បារី មិន​ចូល​ចិត្ត​សំដិល​ថ្ងៃ​ និង​ធ្វើ​ពលកម្ម លំហាត់​ប្រាណ​៣០​នាទី​ជា​ប្រចាំ​ រាល់​ថ្ងៃ​ នោះ​គ្រោះ​កើត​ជំងឺ​មហារីក នឹង​ត្រូវ​កាត់​បន្ថយ​អស់​ ៧០% និង​អាច​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​បេះ​ដូង និង​ជំងឺ​វង្វេងវង្វាន់​ទៀត​ផង។

និយាយ​អំពី​​របប​អាហារ មិន​មែន​បាន​ន័យ​ថា​ត្រូវ​តម​នេះ ឬ​តម​នោះ ឬ​លែង​ហ៊ាន​បរិភោគ​នោះ​ទេ។ អាហារ​មិន​មែន​សុទ្ធ​តែមាន​ឥទ្ធិពល​ការពារ​សុខភាព ទាំងអស់​ឡើយ។ បន្លែ​ផ្លែឈើ​​ដែល​ផ្តល់​គុណប្រយោជន៍​ការពារ​​​សុខភាព ទទួ​ល​ស្គាល់​ដោយ​វិទ្យាសាស្ត្រ មាន​តែ​ប៉ុន្មាន​ជាង​២០​ប្រភេទ​ប៉ុណ្ណោះ​ មានជាអាទិ៍​ បន្លៃ​បៃតង ពពួក​ផ្លែឈើ​តូចៗ ពពួក​ដើម​វល្លិ៍ តែ​បៃតង​ ​រមៀត ដែល​ជា​រុក្ខជាតិ​មាន​អំណាច​បំផុត​ប្រឆាំង​នឹង​ការ​រាលដាល​នៃ​មេរោគ ពពួក​ក្រូច និង​ពពួក​ខ្ទឹម ខ្ទឹម​ស​-ក្រហម ខ្ទឹម​បារាំង ។ល។ និង​។ល។ បន្លែ​ផ្លែឈើ​ទាំង​នេះ មាន​ផ្ទុក​មូលេគុល ដែលអាច​បង្កើត​សរីរៈ​ប្រឆាំង​នឹង​ការ​អភិវឌ្ឍន៍​ដុំ​ពក Tumeur។​

ប៉ុន្តែ​សូម​កុំ​យល់​ច្រលំ ! ​រមៀត​មិន​អាច​ព្យាបាល​មហារីក​បានទេ ឬ​ក៏​ពិសារ​ម្រះ​ទៅ​ជា​ជំងឺទឹក​នោម​ផ្អែម​ នោះ​ក៏​ទេដែរ ! ម្ហូប​អាហារ​បន្លែ​ផ្លែ​ឈើ​ ដែល​ថា​មាន​គុណប្រយោជន៍​ចំពោះ​សុខភាព​នេះ គឺពិសារ​ទៅ​បាន​ទាំង​ឆ្អែត​ ទៅ​ចិញ្ចឹម​រាងកាយ​ផង និង​បាន​​ជា​ការ​ការពារផង- មិនមែន​ព្យាបាល​ទេ។ ការពារ​ប្រសើរ​ជាងព្យាបាល​ ហើយ​ការ​ការពារ​នេះ គ្មាន​ផ្តល់​ផល​បះពាល់​បន្ទាប់​បន្សំ​អ្វី​សោះ ព្រម​ទាំង​មិន​បាន​ចំណាយ​អ្វី​ឱ្យ​លើល​ពី​សេចក្តី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ សូមជម្រាប​ជូន​ថា មនុស្ស​គ្រប់រូប តាម​ការពិត​ទៅ​ក្នុង​មួយ​ថ្ងៃ​ៗ ខ្លួន​ប្រាណ​យើង​ផលិត​កោសិកា​អាច​ក្លាយ​ជា​កោសិកា​មហារីកបាន​ដល់​ជាង​១​លាន​ កោសិកា ដូច្នេះ​ប្រសិន​បើ​យើង​បរិភោគ​អាហារ​ដែល​មាន​សមត្ថភាព​​ទប់​ស្កាត់ ឬ​ប្រឆាំង​នឹង​មូលេគុល​មហារីក​ ដុំ​ពក​នោះ​នឹង​មិន​អាច​វិវឌ្ឍន៍​​ទៅ​ជា​ជំងឺ​មហារីក​ទេ។​

កម្មវិធី​សុខភាព​របស់​វិទ្យុ​ធ្លាប់​បាន​ជម្រាប​ជូន​​អំពី​អនុសាសន៍​របស់​ អង្គការ​សុខភាព​ពិភពលោក ឱ្យ​បរិភោគ​បន្លែ​ផ្លែ​ឈើ​ ៥ មុខ ក្នុង​មួយ​ថ្ងៃ​។ គ្រប់​​បន្លែ ផ្លែ​ឈើ នីមួយៗ សុទ្ធ​តែ​មាន​​គុណប្រយោជន៍ជួយ​រក្សា​​​សុខភាព​ដូចគ្នា ក៏​ប៉ុន្តែ​សមត្ថភាព ជា​ថ្នាំ​ “​ការពារ​” មិន​ដូចគ្នាទេ ! ដូច្នេះ លោកអ្នកនាង​ត្រូវតែ បរិភោគ​ ឱ្យ​ប្លែកៗគ្នា ឱ្យ​ទទួល​ច្រើន​លើស​ពី​៥ ទៅ​ទៀត​ កាន់​តែ​ប្រសើរ ព្រោះ​សូម​បញ្ជាក់​ថា​អនុសាសន៍​របស់​អាជ្ញាធរ​សុខភាពនេះ​ ជា​ការ​ណែនាំ​ឱ្យ​ធ្វើ​អ្វី​មួយ​ក្នុង​កំរិត​អប្បបរិមាប៉ុណ្ណោះ។


ញ៉ាំ​ដើម្បី​រស់ ឬ រស់​ដើម្បី​ញ៉ាំ​ ?​ មាន​អត្ថន័យ​ខុស​គ្នា​ស្រលះ ! លោកអ្នក​នាង​ជ្រាប​ជា​ស្រេច​ហើយ  ! ហើយ​ពាក្យ​នេះ​ ពិត​ជា​មាន​ន័យ​អប់​រំ​គ្រប់គ្រាន់ មិន​មែន​សម្រាប់​តែ​លើ​សុជីវធម៌​រស់​នៅ​ក្នុង​សង្គមប៉ុណ្ណោះ​ទេ ​តែក៏​មាន​ប្រយោជន៍​ខ្លាំង​​ចំពោះ​សុខភាព តាម​បែប​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​ដែរ។  ទទួល​ទាន​អាហារ​ ពិត​ណាស់​គឺ​ដើម្បីយក​ទៅ​​​ចិញ្ចឹម​សរីរាង្គ​កាយ​ ឱ្យ​រស់​រាន​មានជីវិត​ ឱ្យមាន​ថាមពល​ ប៉ុន្តែ​ចំណី​អាហារ​​ ក៏​អាច​សម្លាប់​យើង​បាន​ដូច​គ្នា ប្រសិន​បើ​ចំណី​អាហារនោះ​​មិន​ល្អ ខ្លាញ់​ជ្រុល ផ្អែម​ជ្រុល ប្រៃជ្រុល ឬ​ការ​ទទួល​ទាន​របស់​យើង​ច្រើន​​ជ្រុល​ហួស​ហេតុ​ ហួស​សេចក្តីត្រូវ​ការ បូក​ផ្សំ​នឹង​ការ​គ្មាន​អនាម័យ​ក្នុង​ជីវិត មិន​ធ្វើ​កីឡា​ មិន​បញ្ចេញ​ថាមពល​ឱ្យ​មាន​សមភាព​នឹង​ការ​ហូប​ចុក​ចូលទៀត នោះគ្រោះ​កើត​ជំងឺក៏​មាន​ច្រើន ៖ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​សរសៃ​ឈាម​បេះ​ដូង ជំងឺ​ខ្លាញ់​ក្នុង​ឈាម ធាត់​ជ្រុល។​

វា​មិន​ចម្លែក​ទេ ដែល​ក្នុង​សម័យ​សង្គ្រាម ក្នុង​ពេល​ក្រខ្សត់​ គេ​នាំ​គ្នា​និយាយ​អំពី​​ជំងឺ​កង្វះ​ចំណី​អាហារ​ ហើយ​នៅ​ពេល​មាន​បាន​ធូរធារ មាន​ជំងឺ​ព្រោះ​បរិភោគ​ជ្រុល​នោះ។ គឺ​ទំនង​ដោយ​មូល​ហេតុ​ដូច្នេះ​ហើយ​បានជា​អ្នក​ឯកទេស​ខ្លះ​ ណែនាំ​កុំ​ឱ្យ​ទទួល​ទាន​តាម​សេចក្តី​ឃ្លាន ប្រសិន​បើចង់​មាន​សុខភាព​ល្អ​។ បណ្តា​ជន​ជប៉ុន​ ដែល​ល្បី​ថា​​មាន​អាយុ​យឺនយូរ​ជាង​គេ​ និង​សុខភាព​ល្អ​ខ្លាំង​នោះ មាន​ប្រពៃណី​​បរិភោគ​អាហារ​តែ​ ប្រមាណ​៨០%​ នៃ​ភាព​ស្រេក​ឃ្លាន​របស់​ក្រពះ​ប៉ុណ្ណោះ ព្រោះ​ចង់​បញ្ចៀស​ពាក្យ​ថា​ឆ្អែត​ជ្រុល។ ប៉ុន្តែ​សូម​បញ្ជាក់​ថា នេះ​មិន​មែន​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង​ឡើយ ! ​

​​បើ​និយាយ​អំពី​របៀប​ទទួល​ទាន​អាហារ​ត្រឹម​ត្រូវ​វិញ សូម​ទទួល​ទាន​ដោយ​យឺតៗ តាម​សម្រួល​ ដើម្បី​ឱ្យ​ខួរ​ក្បាល​បាន​ទទួល​ព័ត៌មាន​អំពី​សកម្មភាព​របស់​សរីរាង្គផង។ ព្រោះ​បើ​ញ៉ាំ​លឿន​ពេក ក្រពះ​ពេញមែន​ ប៉ុន្តែខួរ​ក្បាល​មិន​ដឹង​ ទើប​នាំ​ឱ្យ​មាន​អាការៈ​ចង់​ញ៉ាំ​រហូត។ ចំណី​អាហារ​ពេញផ្ទៃ​ទៅ​ហើយ តែ​មាត់​នៅ​តែចង់​​ទៀត ឬ​ពុំ​នោះ​ទេ បាន​តែ​ប៉ុន្មាន​ម៉ោង​ក៏​ស្រាប់​តែ​មាន​អារម្មណ៍​ឃ្លានទៀត។ មួយ​ថ្ងៃ​ឡើង​បួន​ប្រាំ​ដង។ នេះ​មិន​មែន​មាន​ន័យ​ ត្រូវ​តែ​គោរព​ដាច់​ខាត​របប​អាហារ​បី​ពេល​​មួយ​ថ្ងៃ​ មិន​អាច​ស្រស់​ស្រូប​អាហារ​សម្រន់​​បាន​នោះទេ។ ផ្ទុយ​ទៅ​វិញ គេ​មិន​ត្រូវ​លោត​រំលង​អាហារ​មួយ​ពេល​ណា​ឡើយ។ ​បើ​តាម​ការ​សិក្សា​ថ្មី​របស់​សកលវិទ្យាល័យ​អាមេរិក​ដ៏​ល្បីល្បាញ​ផ្នែក​ សុខភាព​សាធារណៈ ចេញ​ផ្សាយ​កាលពី​​ពីរ​សប្តាហ៍​មុន ការស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ មាន​គុណ​ប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​ការពារ​បេះដូង។ បុរស​​មិនទទួល​ទាន​អាហារ​ពេល​ព្រឹក​ បង្កើន​​គ្រោះ​កើត​ជំងឺ​បេះដូង ឬ​ស្លាប់​ព្រោះ​ជំងឺ​សរសៃ​ឈាម​បេះដូង​​ ២៧​% លើ​ស អ្នក​​បរិភោគអាហារ​ពេល​ព្រឹក​ជា​ប្រចាំ។ ជាង​នេះ​ទៅ​ទៀត អ្នក​មិន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក​ ងាយ​ឡើងទម្ងន់​ ច្រើន​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​មាន​អត្រា​ខ្លាញ់​ក្នុង​ឈាម Cholesterol ក៏​ខ្ពស់​។ សូម្បី​តែ​នៅ​ក្នុង​ការ​ធ្វើ​របប​អាហារ​ដើម្បី​ចុះ​ស្គម ឬ​បញ្ចុះ​ទម្ងន់ គ្រប់​អ្នក​ឯកទេស​របបអាហារ​ទាំង​អស់ ណែនាំ​ឱ្យ​បន្ថយ​បរិមាណ​អាហារ​ពេល​ល្ងាច ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​ស្រស់ស្រូប​អាហារពេល​ព្រឹក។ ម្យ៉ាង​វិញ​ទៀត សម្រាប់​បុរស​ដែល​ចូល​ចិត្ត​ទទួល​ទាន​អាហារ​ពេល​យប់ (ក្រោយ​អាហារ​ពេល​ល្ងាច) កាន់​តែ​មាន​គ្រោះ​​កើត​ជំងឺ​បេះដូង​ ជាង​អ្នក​មិន​បរិភោគ​អ្វី​សោះ​ក្រោយ​ពេល​បាយ​ល្ងាច​ហើយ។

ចំពោះ​កុមារ​វិញ គ្រោះ​ថ្នាក់​​នៃ​ការ​មិន​បរិភោគ​អាហារ​ពេល​ព្រឹក​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង ​ទៀត។ ការសិក្សា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កុមារ​អាយុ​៦​ឆ្នាំ​ មិន​បរិភោគ​អាហារ​ពេល​ព្រឹក មាន​សតិ​បញ្ញា​កំរិត​ឆ្លាត​វៀង​វៃ​ ធ្លាក់​ចុះ​ ចាញ់​កុមារ​ធម្មតា​ឆ្ងាយ​ណាស់ !!!! ចាញ់​ដល់​ទៅ ៤,៦​ពិន្ទុ។ បន្ទាប់​ពី​គេង​សំរាក​អស់​ពេញ​មួយ​យប់ ខួរ​ក្បាល​មនុស្ស​ ប្រៀប​ដូច​ជា​ម៉ាស៊ីន​មួយ ត្រូវ​ការ​ប្រេង​​ចាក់​​បំពេញ​ ​ដើម្បី​បញ្ចេះ​បាន។ ដូច្នេះ​ការ​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក ជា​ការ​ចាំ​បាច់​សម្រាប់​ចាប់​ផ្តើម​សកម្មភាព​ប្រចាំ​ថ្ងៃ។ អាហារ​ពេល​ព្រឹក​ជា​គំរូ មាន​ដូច​ជា​ បាយ​ បបរ នំប៉ាំង (គ្រាប់ធញ្ញជាតិ) សំរាប់​នាំ​លំនឹងអ៊ីដ្រាត​ដឺកាបូន ប្រូតេអ៊ីន សាច់-ត្រី-ទឹកដោះគោ និង​វីតាមីន​ ព្រមទាំង​សារធាតុ​រ៉ែ ពោល​គឺ​ ​ផ្លែឈើ៕​



ពាក្យគន្លឹះ : ចំណីអាហារ - សុខភាព

ដំណើរ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​រក​ឃើញ​វិធី​ការពារ​ជំងឺ​វង្វេងវង្វាន់ ?

នាទីសុខភាពនិងអនាម័យ
 
ពុធ 31 កក្កដា 2013
ដំណើរ​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​រក​ឃើញ​វិធី​ការពារ​ជំងឺ​វង្វេងវង្វាន់ ?
Catherine MacBride/Getty Images
ដោយ អៀង សុខម៉ិញ
មាន​ដំណឹង​ល្អ ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់ ! ចំនួន​អ្នក​កើត​រោគ​ចាស់​ទៅ​វង្វេង​វង្វាន់ អាច​នឹង​ធ្លាក់​ចុះ​ ជាង​ការ​គ្រោង​ទុក ហើយ​ការ​ពុំ​ប្រញាប់​ចូល​និវត្តន៍ អាច​នឹងចូល​រួម​​ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង​វង្វាន់​ ​បន្ថែម​​បាន​មួយ​កំរិត​ទៀត។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​ចុង​ក្រោយ​របស់​អង់គ្លេស​ ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ដើម​ខែ​កក្កដា​នេះ។

តើ​ត្រូវ​ធ្វើ​ដូចម្តេច​ខ្លះទៅ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ចាស់​ទៅកើត​ជំងឺ​ វង្វេង​វង្វាន់ ? ជំងឺ​នេះ​ជា​អ្វី​ ? មាន​ផលវិបាក​យ៉ាងណា ? ការ​សិក្សា​បាន​រក​ឃើញអ្វី​ខ្លះ​ថ្មី​ទាក់ទង​នឹង​ជំងឺ​វង្វេង​វង្វាន់​នេះ ?

ជំងឺ​វង្វេង​វង្វាន់ ជា​ជំងឺ​មនុស្ស​ចាស់ ! កាន់​តែ​ចាស់ កាន់​តែ​ងាយ​រង​គ្រោះ​ និង កាន់តែ​ពិបាក​គេច ! ជាង​នេះ​ទៅ​ទៀត ចំនួ​ន​មនុស្ស​​ចាស់ ចាប់​ពី​៩០​ឆ្នាំ​ឡើង​ទៅ ជួប​អាការៈ​វង្វេងវង្វាន់​​នេះ​កាន់​​ច្រើន​ខ្លាំង ជាង​មនុស្ស​ចាស់​កៅ​សិប​ឆ្នាំ​ កាលពី​១០​ឆ្នាំ​មុន។ គួរ​ឱ្យព្រួយ​បារម្ភ​ជាង​នេះ ទៀត  ហេតុការណ៍​កើត​ជំងឺ​វង្វេងវង្វាន់ ពេល​ខ្លះ​ត្រូវ​បាន​គេ​មើល​ឃើញថា មិន​មែន​ជា​ជំងឺ​សម្រាប់​តែ​មនុស្ស​ចាស់​ខ្លាំង​នោះ​ទេ មាន​មនុស្ស​វ័យ​ចាប់​ពី​ខ្ទង់​៦០​ឆ្នាំ​ កាន់​តែ​ច្រើន​ឡើងៗ លម្អៀង​ចង់​ធ្លាក់​ក្នុង​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​នេះ។

ការ​ភ្លេច​​ វង្វេង​ រលត់​ការ​ចង​ចាំ​អ្វី​បន្តិច​បន្តួច ម្តង​ម្កាល​ តែង​តែ​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​រូប គឺគ្មាន​ន័យ​ភ្លាម​ថា​កើត​​ជំងឺ​វង្វេងវង្វាន់​នោះ​ទេ។ ជា​ធម្មតា មនុស្ស​យើង​នៅ​ពេល​កើត​មក​តែ​រៀន​​ចេះ​ដឹង​ ចង​ចាំ​ជា​រៀង​រាល់​ថ្ងៃ​ ប៉ុន្តែ​នៅ​ពេល​ចូល​ដល់​វ័យ​មួយ ចាប់​ពី​អាយុ​ហាសិប​ឡើង​ទៅ មនុស្ស​យើង​ចាប់​ផ្តើម​ចេះ​ភ្លេច ខួរ​ក្បាល លែងសូវ​​ចង​ចាំ។

ប្រសិន​បើ​ជា​ ​ ជំងឺវង្វេង​វង្វាន់ ​​នោះ​រោគ​សញ្ញា នឹង​ផ្តើម​ដោយ​ការ​ភ្លេច​ភ្លាំង​ រលត់​ការ​ចង​ចាំ គ្មាន​ថ្ងៃ​ត្រឡប់​ថយ​ក្រោយ​វិញ នឹក​ឃើញ​អ្វី​ឡើង​វិញ​ទេ ភេ្លច​ឈ្មោះ បន្ទាប់​មក​​ លែង​​ចេះ​គិត ​ ​ លែង​ចេះស្គាល់​របស់​របរ ឬ​មុខ​កូន​ចៅ យូរៗ​ទៅ​ភ្លេច​ទាំង​អស់ ទាំង​ពេល​វេលា ភ្លេច​ទាំង​និយាយ​ស្តី ភ្លេច​ទាំង​ឃ្លាន វង្វេង​រក​ទី​ ឬ​ទិសដៅ ឬ​កន្លែង​​អ្វី​លែង​ឃើញសោះ។ នៅ​ដំណាក់កាល​​ធ្ងន់​ធ្ងរ គឺ​គេ​លែង​អាច​ស្តាប់​ មិន​អាច​​យល់​ និង​ធ្វើ​អ្វី​បាន​ ក្លាយ​ជាមនុស្ស​ដែល​មិន​អាច​រស់​ដោយ​ពឹង​លើ​ខ្លួន​ឯង​បាន។ នេះហើយ​ជា​ជំងឺ​វង្វេង​វង្វាន់។


ជំងឺ​ភេ្លច​វង្វេងវង្វាន់​នេះ មាន​កើត​ឡើងច្រើន​​នៅ​លើ​មនុស្ស​ចាប់​ពី​អាយុ​ ៦៥​ឆ្នាំ​ឡើង​ទៅ និង​​មាន​ការ​វិវឌ្ឍន៍​លឿន​ ឬ​យឺត ទៅ​តាម​បុគ្គល​ម្នាក់ៗ​ខ្លាំង​ណាស់ ជា​ហេតុ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និង​ការ​វិភាគ​រោគ​សញ្ញា​​ជួប​ការ​លំបាក​ខ្លាំង។ ជាទូទៅ ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​កើត​ជំងឺ​នេះ ជីវិត​ពួក​គាត់​អាច​មាន​សង្ឃឹម​ រស់​រាន​ បាន​ពី​បី ទៅ​៨​ឆ្នាំ។

វិទ្យាសាស្ត្រ​មាន​ការ​ជឿន​លឿន​ខ្លាំង ការ​​​ថត​ឆ្លុះ​ ខួរ​ក្បាល​ តាម​ប្រព័ន្ធ អ៊ីអ៊ែរអ៊ឹម IRM ដ៏​ទំនើប​បំផុត អាច​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៅក្នុង​ខួរ​ក្បាល និង​អាច​ស្រាវជ្រាវ​រក​​ជំងឺ​ មើល​ឃើញ​ថា​ ​មាន​ជំងឺ​នៅ​ខួរក្បាលបាន ​ ការស្រាវ​ជ្រាវ​រក​ថ្នាំ​ព្យាបាល និង​ថ្នាំ​ការពារ​ ក៏​មាន​លក្ខណៈ​សកម្ម​ខ្លាំង​ណាស់ ប៉ុន្តែ​​រហូត​មក​ទល់​នឹង​ពេល​នេះ គ្មាន​ឡើយ​ថ្នាំ​ព្យាបាល​​ មាន​ប្រសិទ្ធិភាព​ សម្រាប់​មក​ពន្យឺត​ពេលវេលាកុំ​ឱ្យជួប​គ្រោះ​វង្វេងវង្វាន់ ឬ សម្រាប់​ព្យាបាលជំងឺវង្វេង​វង្វាន់​​ចុះ​ខ្សោយ​ប្រព័ន្ធ​ប្រសាទ​ បាត់បង់​ការ​ចង​ចាំ​នេះ។

តើ​មនុស្ស​ នៅ​ពេល​កាន់​តែ​ចាស់ ត្រូវ​តែ​រងគ្រោះ កើត​ជំងឺ​នេះ​ឬ​យ៉ាងណា​ ?!

មិន​ដូច្នេះ​ពេក​ទេ !​ ការសិក្សា​របស់​អ្នក​ស្រាវជ្រាវ​អង់គ្លេស ទំនង​ជា​នឹង​អាច​ប្តូរ​ផ្លាស់​គំនិត​ពីមុន​នេះបាន ! នាឱកាស​សន្និសីទ​អន្តរជាតិស្តី​ពី​ជំ​ងឺ​វង្វេងវង្វាន់​ ថ្ងៃទី ១៣-១៨ កក្កដា កន្លងទៅ​ ​អង់គ្លេសបាន​បង្ហាញ​លទ្ធផល​នៃ​​សិក្សា ថា​អត្រា​ភាគ​រយ​នៃ​មនុស្ស​ចាប់​ពីអាយុ​៦៥​ឆ្នាំ ឡើង​ទៅ កើត​ជំងឺ​វង្វេងវង្វាន់ នឹង​មាន​ការធ្លាក់​២៥% នៅ​រវាង​២០​ឆ្នាំ​ខាង​មុខ។​ ការ​សិក្សា​លើ​មនុស្ស​ប្រមាណ​ ៧០០០​នាក់ ចែក​ជា​ពីរ​ក្រុម​ ៖ ក្រុមទីមួយ​ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៩០ និង​ក្រុមទី​ពីរ នៅ​រវាង​ឆ្នាំ​២០០៨-២០១០ មាន​អាយុ​ឃ្លាត​គ្នា​ប្រមាណជា​២០​ឆ្នាំ។ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា អត្រា​ប្រេវ៉ាឡង់​ កើត​ជំងឺ​រវង្វេងវង្វាន់​របស់​ក្រុមទីពីរ​​បាន​ធ្លាក់​ចុះ​មួយ​ភាគបី។ ធ្លាក់​ចុះ​ក៏​ព្រោះ​តែ​ក្រុមនេះ បាន​ទទួល​ការការ​ពារ និង​ព្យាបាល​ និង​អប់​រំ​សុខភាព​ល្អ តាំង​ពី​ដំបូង​ភ្លាម​ ប្រឆាំង​នឹង​​ជំងឺ​សរសៃឈាម​បេះដូង។ ជំងឺ​សរសៃ​ឈាម​បេះដូង ដែល​ជា​កត្តា​សំខាន់​មួយ​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​នាំ​ឱ្យ​ងា​យ​មាន​ គ្រោះ​កើត​ជំងឺ​វង្វេង​វង្វាន់។

ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយទៀត នោះ​គឺ​ គម្រោង​សហប្រតិបត្តិការ​​សហភាព​អឺរ៉ុប​ស្តីពី​ជំងឺ​វង្វេងវង្វាន់ បាន​បង្ហើប​បង្ហាញ​អំពី​លទ្ធភាព​នៃ​ការ​ធ្លាក់​ចុះ​ចំនួន​មនុស្ស​កើត​ជំងឺ​ រវង្វេង​នេះ។ ហេតុ​អ្វី​ត្រូវ​ធ្លាក់​ចុះ​ បើ​ចំនួន​មនុស្ស​ចាស់​កាន់​តែ​ឡើង​ជា​និច្ច​នោះ ?! តាមការពិត បើ​តាម​ការ​សិក្សា​​មួយ​របស់​បារាំង​ ទម្លាយ​ឱ្យ​ដឹង​ទន្ទឹម​គ្នា​នឹង​ការសិក្សា​របស់​អង់គ្លេស លើក​ឡើង​ថា “ការ​ក្រ​ចូល​និវត្តន៍​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​កាត់​បន្ថយ​ គ្រោះ​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ។ ចាប់​ពី​អាយុ​ ៦០​ឆ្នាំ​ឡើង​ទៅ បើ​នៅ​តែ​បន្ត​ធ្វើ​ការ ពុំ​ចូល​និវត្តន៍ នោះ​គ្រោះ​កើត​ជំងឺ​រវង្វេង​រវង្វាន់ នឹង​ត្រូវ​កាត់ប​ន្ថយ​បាន​៣% ក្នុង​មួយ​ឆ្នាំៗ។ ការងារ​បង្រៀន​មនុស្ស ការងារ​ជួយទ្រទ្រង់​សុខភាព ការ​ងារ​ជួយ​មនុស្ស​ឱ្យ​នៅ​សកម្ម សកម្មទាំង​រាង​កាយ ទាំង​ខួរក្បាល បូក​ផ្សំ​នឹង​មាន​ការ​អប់រំ​ល្អ យល់​ដឹង​ពី​អនាម័យ​ជីវិត គឺ​ពិត​ដូច​ជា​ថ្នាំប៉ូវ ទៅ​ដាក់​​សតិបញ្ញា​ខួរ​ក្បាល​ឱ្យ​នៅ​រឹង​ម៉ាំ​ ចង​ចាំ​បាន​ល្អ ឬ​ជួយ​ពន្យារ​ពេលវេលា​កុំ​ឱ្យ​ខួរក្បាល​ឆាប់​ធ្លាក់​ចុះ​ខ្សោយ​បាន។

ការ​ងារ​ជួយ​កាត់​បន្ថយ​គ្រោះ​បាត់​បង់​វិញ្ញាណ​ ក៏​ព្រោះ​តែ​ការងារ​ ជា​ភ្នាក់ងារ​រក្សា​ឱ្យ​មាន​ទំនាក់ទំនង​ក្នុង​សង្គម មិន​ថា​ជា​សង្គម​គ្រួសារ ឬ​សង្គមការងារ។ ដូច្នេះ​វា​ពិត​ជា​មិន​ចម្លែក​ទេ ដែល​យើងធ្លាប់​បាន​ឮ​ពាក្យ​និយាយតៗ​គ្នា​ថា គ្រាន់​តែ​ចូលនិវត្តន៍​ភ្លាម​ ហាក់​ដូច​ជា​ម៉ីងម៉ាំង​ បាត់​បង់​សតិ​បញ្ហា​នោះ។ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​បារាំង ក៏​សូម​ណែ​នាំ​ឱ្យ​គិត​គូរ​ពី​ប្រភេទ​ និង​លក្ខខណ្ឌ​ការងារ​ដែរ។ ព្រោះ​ការ​ងារ​ខ្លះ​មិន​អំណោយ​ផល​ដល់​មនុស្ស​ចាស់​ឡើយ​ នោះ​វា​ក្លាយ​ទៅ​ពាក្យ​ ស្លាប់​មិន​បាន​ស៊ី​ប្រាក់​និវត្តន៍​វិញ​ជា​មិន​ខាន៕
ពាក្យគន្លឹះ : សុខភាព

ស្ត្រី និង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

នាទីសុខភាពនិងអនាម័យ
 
ពុធ 24 កក្កដា 2013
ស្ត្រី និង​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង
បេះដូងមនុស្ស​ពុះ​ជាពីរ​
បេះដូងមនុស្ស​ពុះ​ជាពីរ​
© wikipedia
ដោយ អៀង សុខម៉ិញ
កាលពី​សប្តាហ៍​មុន​ លោក​អ្នក​នាង​បាន​ជ្រាប​ខ្លះៗ​ហើយ អំពី​មូល​ហេតុ​ និង​កត្តា​គ្រោះ​ថ្នាក់​នាំ​ឱ្យ​កើត​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង។ ខុស​ពី​ការ​គិត​ អត្រា​ស្លាប់​របស់​មនុស្ស​ស្រី ព្រោះ​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង​នេះ មាន​កំរិត​ខ្ពស់ជាង​ជំងឺ​មហារីក​សុដន់​ទៅ​ទៀត។ ព្រោះ​តែ​ពេល​ខ្លះ​ ជំងឺ​នេះ​ផ្តល់​រោគ​សញ្ញា​ប្លែកៗ ទៅ​តាម​បុគ្គល​នីមួយៗ និង​ខុសពី​និយម​ន័យ​នៃ​ជំងឺ។



ពាក្យគន្លឹះ : សុខភាព

ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង

នាទីសុខភាពនិងអនាម័យ
 
ពុធ 17 កក្កដា 2013
ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង
បេះដូងមនុស្ស
បេះដូងមនុស្ស
© wikipedia
ដោយ អៀង សុខម៉ិញ
បេះ​ដូង​ ជា​សរីរាង្គ​មួយ​ដ៏​ចាំ​បាច់​បំផុត​របស់​មនុស្ស។ បើ​មាន​ជំងឺ​​ប៉ះពាល់​ដល់​​បេះដូង​ នោះ​អ្នកជំងឺ​អាច​នឹង​បាត់បង់​ជីវិត​តែ​ម្តង​ ក្នុង​ករណី​សង្គ្រោះ​មិន​ទាន់។ បេះដូង អាច​ជួប​នឹង​ជំងឺ​ច្រើន​ប្រភេទ​ណាស់។ តើ​​ជំងឺ​ស្ទះ​សរសៃ​ឈាម​បេះដូង ដែល​មានកើត​ជា​ញឹកញាប់​នៅ​ប្រទេស​កម្ពុជា​ ជា​ជំងឺ​អ្វី ?
​អន្តរាគមន៍​របស់​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សុខ ជួរ គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង និង​សរសៃ​ឈាម​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ជា​សាស្ត្រាចារ្យ នៅ​សកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​ក្រុង​ភ្នំពេញ។



ពាក្យគន្លឹះ : សុខភាព

យល់​ដឹង​អំពី​ជំងឺ​ឬសដូង​បាត

នាទីសុខភាពនិងអនាម័យ
 
ពុធ 10 កក្កដា 2013
យល់​ដឹង​អំពី​ជំងឺ​ឬសដូង​បាត
ឬសដូង​បាត​ក្នុង​និង​ក្រៅ
ឬសដូង​បាត​ក្នុង​និង​ក្រៅ
© wikipedia
ដោយ អៀង សុខម៉ិញ
លោក​អ្នក​មាន​​ការ​ឈឺ​ចុក​ចាប់ពេល​អង្គុយ ? ពេល​ទៅ​បង្គន់បត់​ជើង​ធំ​ អ្នក​មាន​អារម្មណ៍​ ឈឺចុក​ចាប់បន្តិច​ ក្រហាយបន្តិច រមាស់បន្តិច ... អាការៈ​បែប​នេះ សូម​គិត​ដល់​ជំងឺ​ឬសដូង​បាត។ ឬសដូង​បាត ជំងឺ​​ ដែល​ពិបាកនឹង​លើក​​មក​​និយាយ​ជា​សាធារណៈ ឬ​ជាមួយ​គ្រូពេទ្យ ប៉ុន្តែ​សូម​កុំ​ខ្មាសអៀន​អី តាមការពិត​ទៅ​នោះ មនុស្ស​ពេញ​វ័យ​អាយុ​ពី​៣០​ទៅ​៥០ ក្នុង​ចំណោម​បី​នាក់ មាន​ម្នាក់​ហើយ​កើត​ជំងឺ​ឬសដូងបាត​នេះ។
ការឈឺចុកចាប់ មាន​អារម្មណ៍​រលាក​រលាត់​ និង​មាន​ការ​ហូរ ឬ​ចេញ​ឈាម​តាម​ទ្វារ​ធំ​ ទាំង​នេះ​គឺ​ជា​អាការៈ​ខ្លះ​នៃ​អ្នក​មាន​ជំងឺ​ឬសដូង​បាត​។ ឬស​ដូង​បាត​ជា​អ្វី ?! ជន​រូប​ណា​ក៏​មាន​ឬសដូង​បាតដែរ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​កើត​ជំងឺ​ឬសដូង​បាត​ឡើយ។ ដ្បិត​អី​នៅ​ក្នុង​សភាព​ធម្មតា​ វា​ជា​សរសៃ​ឈាម​ដែល​នៅ​ជុំ​វិញ បាត​ក្រោម ទ្វារ​ធំ​ នៅ​ក្រសាល់​គូថ ឬ​នៅ​ចុង​ពោះវៀន​ធំ។ នៅ​ពេល​ដែល​សរសៃ​នេះ​រីកធំ ហួស​ធម្មតា ជួន​លៀន​ចេញ​មក​ក្រៅ​ ជួន​លាក់​កប់​ហើម​នៅ​ខាង​ក្នុង​ ដោយ​មូលហេតុ​ផ្សេងៗ​ គឺ​នៅ​ពេល​នោះ​ហើយ​ទើប​គេ​ហៅ​ថា​ជំងឺ​ឬសដូង​បាត។

ឬសដូងបាត ៖ ជាបណ្ដាញ​សរសៃឈាម​តូចៗ ជាអាកទែរ និង​វ៉ែនដែល​ប្រទាក់​ក្រឡាគ្នា ដែល​បង្កើត​ជាបណ្ដាញ​សរសៃ នៅក្នុង​បាត(ទ្វារលាមក) វាជារឿង​ធម្មតា​ដែលមនុស្ស​គ្រប់គ្នា​តែងតែមាន។  នៅ​ពេល​ បណ្ដាញ​សរសៃឈាម នៅ​បាត​ (ក្រសាល់គូថ) រីកធំ​ ​មានរោគសញ្ញា​ធ្លាក់ ឈាម និង​ការស្រុតចុះ​នៃសាច់​សរសៃឈាម​ ពេល​ខ្លះ​អាចលៀន​ចេញ​មក​ក្រៅ​ផង ពោល​​គឺ​នៅ​ពេល​ក្រសាល់​នេះ​ចាប់ផ្តើម​ឈឺ​ ទើប​​​ហៅ​ថា​​​ ជំងឺ​ឬសដូង​បាត។

ជំងឺ​ឬសដូង​បាត ស្តែង​ឡើង​ដោយ​​សភាព​បី​យ៉ាង។ ទី​មួយ​ គឺ​មាន​ការ​ចេញ​ឈាម​ តាម​គូថ ទីពីរ គឺ​មាន​ដុំ​ឈាម​​កក​នៅ​ក្នុង​ក្រសាល់​គូថ ហើយ​ចុង​ក្រោយ​គេ​គឺ​ក្រសាល់​គូថ​នេះ​លៀន​ចេញ​មក​ក្រៅ។ ជាទូទៅ​ ក្នុង​ករណី​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដែល​មាន​ការ​ឈឺចុក​ចាប់​ខ្លាំង អ្នក​ជំងឺ​ច្រើន​ជួប​ទាំង​បី​ក្នុង​ពេល​តែ​មួយ គឺ​ចេញ​ឈាម ហើម​ក្រសាល់​គូថ ព្រោះ​មាន​ដុះ​កំណក​ឈាម​កក​នី​ក្នុង​សរសែ​ឈាម​​វ៉ែន​ក្រសាល់​ រួច​ប៉ោង​លៀន​ចេញ​មក​ក្រៅ។ ការ​ចេញ​ឈាម គឺ​ជា​រោគ​សញ្ញា​ បញ្ជាក់​ថា​យើង​មាន​កើត​ជំងឺ​ឬសដូង​បាត​ហើយ​ដែល​ត្រូវ​ពិគ្រោះ​ព្យាបាល​ជំងឺ មិន​គួរ​រង់​ចាំ​រហូត​ដល់​ មាន​អាការៈ​ឈឺ​ចុកចាប់ ឬ​មុន​នឹងឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​ឡើយ។

ជា​សំណាង​ល្អណាស់ ដែល​​ជំងឺ​ឬសដូង​បាត មិន​បង្ក​ឱ្យស្លាប់ ព្រោះ​​ជំងឺ​នេះ​មាន​កើត​ចំពោះ​មនុស្ស​ទូទៅ​ដល់​ទៅ​មួយ​ភាគ​បី ក្នុង​ចំណោម​វ័យ​ពី ៣០ ទៅ​៥០ឆ្នាំ។​ ស្ត្រី​វិញ ភាគ​ច្រើន​បាន​ដឹង​ និង​បា​ន​ស្គាល់​​ជំងឺ​ឬសដូង​បាត​នេះ​ នៅ​ពេល​​​ឆ្លង​ទន្លេ។ ជា​ឬសដូង​បាត​ ដែល​បង្ក​ឡើង​ដោយ​កំណកដុំ​ឈាម​នៅ​សរសែ​ក្រសាល់គូថ បង្ក​ជា​ការ​ឈឺចាប់ ក្នុងរយៈ​ពេល​យូរ ពី មួយ​ទៅ​ពីរ​សប្តាហ៍​យ៉ាង​តិច​ ប៉ុន្តែ​នឹង​ជាទូទៅ​ករណី​កើត​ឬសដូង​បាត​ នៅ​ពេល​ឆ្លង​ទន្លេ​ ច្រើន​តែ​បាត់​ទៅ​វិញ ក្រោយ​ការ​ប្រើប្រាស់​ថ្នាំ​លេប ឬ​ថ្នាំ​លាប។ យូរៗ​ម្តង​ ទើប​គេ​ឃើញ​មាន​ករណី​កើត​ឬសដូង​បាត​ធ្ងន់ធ្ងរ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​ព្យាបាល​ ស៊ីជម្រៅខ្លាំង។

ឬសដូង​បាត​មិន​បណ្តាល​ឱ្យ​ស្លាប់​មែន ទោះ​បី​ពេល​ខ្លះមានហូរ​ឈាម​ខ្លាំង​យ៉ាង​ណាក៏ដោយ ! ប៉ុន្តែ​គ្រោះ​ថ្នាក់​ធំបំផុត​នោះ គឺ​ការ​ភ័ន្តច្រលំ​ និង​ការ​ទម្លាក់​កំហុស​ថា ជា​ជំងឺ​ឬសដូង​បាត។ និយាយ​ឱ្យ​ចំ បើ​ឃើញ​មាន​អាការៈ​ចេញ​ឈាម ហូរ​ឈាម​តាម​ផ្លូវ​ធំ​ហើយ សូម​កុំ​បណ្តែត​បណ្តោយ​ឱ្យ​សោះ​ ព្រោះ​សូម​ចង​ចាំ​ថា​ ការ​ហូរ​ឈាម​ក៏​អាច​បណ្តាល​មក​ពី​មាន​ជំងឺ​រលាក​ក្រពះ​ ពោះវៀន ឬ​និយាយ​ឱ្យ​ចំ ជំងឺ​មហារីក​ផង​ក៏​មាន​។ ដូច្នេះ​ បើមាន​ជួប​ករណី​ចេញ​​ឬ​ហូរ​ឈាម​ញឹកញាប់​ អ្នក​ជំងឺ​គួរ​តែ​រួសរាន់​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​នឹង​គ្រូពេទ្យឯកទេស​​ក្រពះ ​ពោះវៀន​និង​ផ្លូវធំ​នេះ​ ដើម្បី​វែក​ញែក​រក​ហេតុផល​នៃ​ការ​ហូរ​ឈាម​នេះ ថា​ពិត​ជា​បណ្តាល​មក​ពី​ឬសដូង​បាត មិន​មែន​បណ្តាល​មក​ពី ជំងឺ​នៅ​ពោះវៀន​ឬ​ក្រពះ​ទេ។

​បើ​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​ គ្មាន​ភស្តុតាង និង​ការ​សិក្សា​ណា​បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​ការ​បរិភោគ​ ម្ទេស ឬ កាហ្វេ ជាមួយ​នឹង​ការ​កើត​ឬសដូង​បាត​ទេ។ អ្នក​ខ្លះ​ថែម​ទាំង​បានអះអាង​ថា បរិភោគ​ម្ទេស​ច្រើន​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បង្ក​ឡើង​ដោយ​ជំងឺ​ ឬសដូង​បាត​ផង។ ដូច្នេះ​ជា​សរុបមក​រាល់​ជំនឿ​ទាំង​អំបាលមាន​នេះ គ្នា​ការ​សិក្សា​ជា​លក្ខណៈ​វេជ្ជសាស្ត្រ​បញ្ជាក់​ទេ។ ឯការ​អង្គុយ​យូរ ច្រើន​ម៉ោង​ជាប់ៗ​គ្នា​ ក៏​ពុំ​ទាន់​មាន​លទ្ធផលគ្រប់គ្រាន់​​​នៃ​ការ​សិក្សា​ណា​សម្រាប់​មកបញ្ជាក់​ ពី​ហេតុ​និង​ផល​វិបាក​នៃ​ការ​អង្គុយ​យូរ​ភ្ជាប់​ទៅ​ជាមួយ​នឹង​ជំងឺ​ឬសដូង​ បាត​ដែរ។ សម្រាប់​អ្នក​វិទ្យាសាស្ត្រ​គឺ​មិន​អាច​បញ្ជាក់​អ្វី​បាន​ទេក្នុង​ពេល​នេះ។ ចំពោះ​ទំនាក់ទំនង​រវាង​ជំងឺ​ឬសដូង​បាត​ជាមួយ​នឹង​ការ​ទល់​លាមក​វិញ ក៏​មិន​សូវច្បាស់​លាស់ដែរ។ ប៉ុន្តែ​អ្វី​ដែល​ប្រាកដ​ និង​ដែល​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ នោះ​គឺ​ប្រសិន​បើ​អ្នក​មាន​របប​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​សរសៃ​បន្លៃ ផ្លែឈើ ​ច្រើនជា​ប្រចាំ​ នោះ​គ្រោះ​កើត​ជំងឺ​ឬសដូង​បាត​ក៏​រសាត់​ឆ្ងាយ​ពី​ខ្លួន​យើង​ដែរ។

ជំងឺ​ឬ​សដូង​បាត មិន​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ ដាច់​បាន​ទេ គឺ​ដូច​ជា​ជំងឺ​ឡើង​សរសៃ​ជើង​ដូច្នោះ​។ ព្រោះ ឬ​សដូង​បាត​មាន​ជំងឺ​បណ្តាល​មក​ពី ការ​ខូច​ទ្រង់ទ្រាយ​នៃ​ជាលិកា​សរសៃ​ឈាម​ខ្មៅ ឬ​សរសៃ​ឈាម​វ៉ែន តែ​យើង​អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​បាន​ដោយ​ប្រើ​ក្រែម​ប៉ូមាត​លាប​ ដែល​មានជាតិ​ក័ទីកូអ៊ីត ឬ​​ទៅ​ជួប​វេជ្ជបណ្ឌិតឯកទេស​ក្រពះ​ពោះវៀន​ និង​​ផ្លូវធំ ដើម្បី​រារាំង​កុំ​ឱ្យ​ដុំ​ឬសដូង​លៀន​ចេញ​មក​ក្រៅ​ និង​ដើម្បី​បញ្ចៀស​ការ​ហូរឈាម ចំពោះ​ឬសដូង​ខាង​ក្នុង។ ដំណោះ​ស្រាយ​ចុង​ក្រោយ​មួយ​ទៀត គឺការ​វះកាត់។ វះកាត់​ ដោយ​គ្រាន់​តែ​ឆ្កឹះ​យក​ដុំ​ឈាម​កក​ចេញ​ និងម្យ៉ាង​ទៀត​គឺ​ការ​វះកាត់​ទាំង​ស្រុង ទៅ​ផ្តាច់​​ ឬសដូង​បាត​ ទាំង​នៅ​ខាង​ក្នុង​ ឬ​ឬសដូង​បាត​ខាងក្រៅ៕
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

គ្រោះ​ថ្នាក់​នៃ​ការ​មាន​គ៌ភ​ក្នុង​វ័យ​ចំណាស់

នាទីសុខភាពនិងអនាម័យ
 
ពុធ 03 កក្កដា 2013
គ្រោះ​ថ្នាក់​នៃ​ការ​មាន​គ៌ភ​ក្នុង​វ័យ​ចំណាស់
ហាម​ទទួល​ទាន​សុរា​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ
ហាម​ទទួល​ទាន​សុរា​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ
rfi /
ដោយ អៀង សុខម៉ិញ
ក្នុង​រយៈ​ពេល​ ​៤០​ឆ្នាំ​ចុង​ក្រោយ​នេះ អាយុ​កាលមធ្យម​នៃ​ការ​​មាន​កូន​ជា​លើក​ដំបូង​របស់​ស្ត្រី​បាន​ថយ​អស់​បួន​ ឆ្នាំ ! នៅ​ប្រទេស​បារាំង​ ស្ត្រី​មាន​កូន​ជា​លើកទី​មួយ នៅ​អាយុ​២៨​ឆ្នាំ (ជាមធ្យម) នេះ​បើ​តាម​ស្ថិតិ​សិក្សា​ឆ្នាំ​២០១០។ រៀន​កាន់​តែ​ខ្ពស់ កាន់​តែ​មាន​សមត្ថភាព កាន់​តែ​មាន​តួនាទី កាន់​តែ​ក្រ​ក្លាយ​ជា​ម្តាយ​គេ ! ប៉ុន្តែ​សួរ​ថា​ តើ​នឹង​មាន​ផល​វិបាក​អ្វី​ខ្លះ ចំពោះ​រូប​ស្ត្រីជា​អ្នក​ពរ​ពោះ​​ដោយ​ផ្ទាល់​ និង​កូន​ក្នុង​ផ្ទៃ​ នៅ​ពេល​ម្តាយ​​មាន​វ័យ​ចំណាស់​ ? កូន​ក្នុង​ផ្ទៃ​​អាច​ប្រឈម​ ​ខ្លាំង នឹង​ភាព​ពិការ​ នៅ​ពេល​កើ​ត ​ មែន​ឬ​យ៉ាង​ណា ?!


អន្តរាគម​ដោយ​​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ប៉ិច សុធី គ្រូពេទ្យ​ឯកទេស​សម្ភព​និង​រោគ​ស្រី នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ និង​នៅ​មន្ទីរ​ពេទ្យ​សម្ភព​សោភា។


ពាក្យគន្លឹះ : កម្ពុជា - សុខភាព

អ្វី​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ?


  • បោះ​ពុម្ព
  • ផ្ញើទំព័រ​នេះ
  • save
  • ចែកចាយ
នាទីសុខភាពនិងអនាម័យ
 
ពុធ 19 មិថុនា 2013
អ្វី​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ?
© RFI
ដោយ អៀង សុខម៉ិញ
ពាក្យ​ថា​ដុំ​សាច់​ ក្នុង​ខួរ​ក្បាល​ ជា​ពាក្យ​មួយ​ដែល​បង្កប់​ទៅ​ដោយ​ភាព​ភ័យ​ព្រួយ​ជា​អតិបរិមា​សម្រាប់​បណ្តា​ ជន​ទូទៅ ព្រោះ​វា​ធ្វើ​ឲ្យ​យើង​គិត​ដល់​ជំងឺ​មហារីក ឬ​និយាយ​ដោយ​ខ្លី​ដល់​សេចក្តី​មរណៈ។ ម្យ៉ាង​វិញ​ទៀត នៅ​កម្ពុជា​ គ្រូ​ពេទ្យ​រក​ឃើញ​ករណី​កើត​ជំងឺ​នេះ​ភាគ​ច្រើន​តែ​ក្នុង​ករណី​ធ្ងន់​ធ្ងរ​ ខ្លាំង​តែ​ម្តង។ តើ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី ? តើ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ជា​ជំងឺ​អ្វី ? តើ​គេ​អាច​ព្យាបាល​បាន​ដែរឬ​ទេ ? នៅ​ក្នុង​ករណី​ណា​ខ្លះ​ដែល​គេ​គួរ​គិត​ដល់​ជំងឺ​នេះ ?
ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ Tumeur Célébral ជា​ដុំ​សាច់​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​សរសៃ​ប្រសាទ Tumeur Primitif ឬ​ជា​ដុំ​សាច់​ សាយភាយ Métastage (ឧទាហរណ៍​៖ មាន​ជំងឺ​មហារីក​នៅ​ស្បូន វា​អាច​រីក​សាយ​ភាយ​ រហូត​បង្ក​ឲ្យ​មាន​កើត​ដុំ​សាច់​នៅ​ក្នុង​ខួរ​ក្បាល)។ គេ​សម្គាល់​ឃើញ​ថា ដុំ​សាច់​ខ្លះ​រីក​ធំ​យ៉ាង​ឆាប់​រហ័ស​ក្នុង​រយៈ​ពេល​ខ្លី​ ឬ​អាច​និយាយ​ជា​ពាក្យ​សាមញ្ញ​ថា ដុំ​សាច់​កាច និង​ដុំ​ខ្លះ​ទៀត​ធ្វើ​ការ​វិវឌ្ឍន៍​ធំ​ធាត់​ ដោយ​ប្រើ​រយៈ​ពេល​យូរ។​ ប៉ុន្តែ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​គេ​មិន​អាច​និយាយ​បាន​ជំងឺ​នេះ​ ​វិវឌ្ឍន៍​ទៅ​ជា​ជំងឺ​មហារីក​ទាំង​អស់​បាន​ឡើយ។
ចំណែក​សណ្ឋាន​នៃ​ដុំ​សាច់​វិញ ក៏​មាន​ច្រើន​ប្រភេទ​ដែរ។ ខ្លះ​ជា​ដុំ​សាច់ ខ្លះ​ទៀត​ជា​សរសៃ ដែល​ហៅ​ជា​ភាសា​បារាំង​ថា​ Tumeur Vasculaire។

បច្ចុប្បន្ន​នេះ មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ និង​មិត្តភាព​ខ្មែរ​រុស្ស៊ី អាច​មាន​លទ្ធភាព​ធ្វើ​ការ​វិភាគ ​និង​ព្យាបាល​អាការៈ​ដុំ​សាច់​ក្នុង​ខួរ​ ក្បាល​បាន មិន​ដូច​កាល​មុន​ទេ។ ក្រៅពី​ការ​ធ្វើ​ថត​ឆ្លុះ គេ​អាច​ចាប់​អារម្មណ៍​គិត​ដល់​ជំងឺ​ដុំ​សាច់​ក្នុង​ខួរ​ក្បាល ប្រសិន​បើ​អ្នក​ជំងឺ​មាន​អាការៈ​ឈឺ​ក្បាល កន្ត្រាក់​ដៃ​កន្ទ្រាក់​ជើង មាន​អាការៈ​បាត់​ស្មារតី​ជា​ញឹក​ញាប់ ទន់​មួយ​ចំហៀង​ខ្លួន ​ព្រោះ​ដុំ​សាច់​ទៅ​សង្កត់​លើ​សរសៃ​​នៅ​ផ្នែក​នោះ។ ប៉ុន្តែ​ទាំង​នេះ​គ្រាន់​តែ​រោគ​សញ្ញា​ខ្លះៗ សម្រាប់​ជំនួយ​ការ​វិភាគ​របស់​គ្រូ​ពេទ្យ​ឯកទេស​តែប៉ុណ្ណោះ ហើយ​តាម​រយៈ​រោគ​សញ្ញា​ដូច​រៀប​រាប់​ខាង​លើ​ គេ​ត្រូវ​ធ្វើ​ការ​ថត​ឆ្លុះ​Scanner ឬIRM នោះ​គេ​នឹង​ទទួល​បាន​លទ្ធផល​ច្បាស់​លាស់។

ដុំ​សាច់​ក្នុង​ខួរ​ក្បាល អាច​កើត​មាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ទាំង​អស់ មិន​ថា​ទារក កុមារ មនុស្ស​ពេញ​វ័យ ឬ​មនុស្ស​ចាស់​ទេ។ អ្នក​ខ្លះ​ដុំ​សាច់​នេះ​មាន​ដុះ​តាំង​ពី​កំណើត​មក​តែ​ម្តង។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ក៏​គេ​មាន​មធ្យោបាយ​ព្យាបាល​ទៅ​តាម​ករណី​របស់​អ្នក​ជំងឺ​ម្នាក់ៗ មាន​ជា​អាទិ៍​ការ​វះ​កាត់ ការព្យាបាល​ដោយ​ថ្នាំ​គីមី ឬ​ដោយ​វិទ្យុ​សកម្ម Radiothérapie៕
ពាក្យគន្លឹះ : សុខភាព

​បរិច្ចាគឈាម​ គឺ​សង្គ្រោះ​ជីវិត

នាទីសុខភាពនិងអនាម័យ
 
ពុធ 12 មិថុនា 2013
​បរិច្ចាគឈាម​ គឺ​សង្គ្រោះ​ជីវិត
បរិច្ចាគ​ឈាម​ គឺ​សង្គ្រោះ​ជីវិត
បរិច្ចាគ​ឈាម​ គឺ​សង្គ្រោះ​ជីវិត
©OMS
ដោយ អៀង សុខម៉ិញ
ជា​រៀង​រាល់​​ឆ្នាំ នៅ​ថ្ងៃទី ១៤ មិថុនា ប្រទេស​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​ទាំង​អស់​នឹង​​ប្រារព្ធ​ ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម។ ឆ្នាំ​២០១៣​នេះ ប្រទេស​បារាំង​ គឺ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កម្មវិធី​។ ប្រទេស​បារាំង​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្តល់​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​និង​ដោយ​ឥត​គិត​ថ្លៃ​តាំង​ពី​ឆ្នាំ​១៩៥០​មក។ នៅ​កម្ពុជា​វិញ បើ​តាម​តួលេខ​ឆ្នាំ​ ២០០៩ មាន​ការ​បរិច្ចាគ​តែ​៣០%​នៃ​តម្រូវការប៉ុណ្ណោះ។ ​កម្មវត្ថុ​នៃ​ទិវា​ពិភពលោក​នេះ គឺ​​ជំរុញ​ឱ្យ​មាន​ការ​ស្តុក​ឈាម​ និង​ប្រមូល​ឈាម​ប្រកប​សុវត្ថិភាព​ ព្រម​ទាំង​ចង់​ថ្លែង​អំណរ​គុណ​ដល់​អ្នក​បរិច្ចាគ​ឈាម​ទាំង​អស់​ ដែល​បាន​សំដែង​កាយ​វិការ​គួរ​ឱ្យ​គោរព​ និង​មាន​ទឹក​ចិត្ត​ជា​អ្នក​​សង្គ្រោះ។ ឆ្នាំ​នេះ​ ​ការ​ប្រារព្ធ​​ខួប​១០​ឆ្នាំ​នៃ​ទិវា​​អ្នក​បរិច្ចាគ​ឈាម​ ​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ « បរិច្ចាគ​ឈាម គឺ​ជា​ការ​សង្គ្រោះ​ជីវិត"។​
ផ្តល់ឈាមម្តង អាចជួយ​​សង្គ្រោះជីវិតបាន​ដល់​ទៅ​​ បីនាក់​!

ជា​រៀង​រាល់​ឆ្នាំ​ មានការ​បរិច្ចាគឈាម​ប្រមាណ​ជាង ៩២​លាននាក់​ នៅ​​លើ​ពិភពលោក ក្នុង​នោះ​ពាក់​កណ្តាល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​​រស់​នៅ​ក្នុង​ប្រទេស​អ្នក​ មាន ប្រទេស​អភិវឌ្ឍន៍ ដែល​តំណាង​ឱ្យ​តែ​​១៥%​នៃ​ប្រជាជនសរុប​​លើ​លោក​ប៉ុណ្ណោះ។ ប៉ុន្តែ​អ្នក​ជំងឺ​​ច្រើនណាស់​​ដែល​ត្រូវ​ការ​​​ឈាម​​ជា​បន្ទាន់​​ដើម្បី​ សង្គ្រោះ​ជីវិត​ មិន​អាច​រក​ឈាម​យក​មក​បញ្ចូល​បាន ជាពិសេស​នៅ​​ក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។ ប្រទេស​ជា​ច្រើន ខ្វះ​ទាំងបរិមាណ និង​ទាំង​គុណភាព សុវត្ថិភាព​ឈាម ក្នុង​ការ​ផ្តល់​ជូន​អ្នក​ជំងឺ។

ជាទូទៅ ការ​ប្រើ​ប្រាស់ឈាម​ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ​ រវាង​​ប្រទេស​អ្នក​មាន​ប្រាក់​ចំណូល​ខ្ពស់ និង​ទាប។​ ក្នុង​ប្រទេស​ក្រីក្រ អំណោយ​ឈាម​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់​តែ​ក្នុង​ករណី​សង្គ្រោះ​បន្ទាន់​ពេល​ ស្ត្រី​ឆ្លងទន្ល ឬ កង្វះ​ឈាម​ធ្ងន់ធ្ងរ​វិះ​ស្លាប់​ប៉ុណ្ណោះ។ ឯ​នៅ​ប្រទេស​អ្នក​មាន​​ រាល់​ការ​វះកាត់​​បេះដូង ប្តូរ​សរីរាង្គ​ ឬ​ការ​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​មហារីក​ សុទ្ធ​តែ​បាន​ទទួល​ការ​​បញ្ចូល​ឈាម។

​ការ​បរិច្ចាគ​ឈាម ជា​ជំនួយឧបត្ថម្ភ​​ជីវិត​

ដើម្បី​ឱ្យ​​​​ឈាមបំរុង​​​ ឆ្លើយ​តប​បាន​​យ៉ាង​ប្រាកដ​ទៅ​នឹង​តម្រូវការ​ តោង​ប្រមូល​ឈាម​​ ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​ដោយ​ឥត​គិត​ថ្លៃ។ អ្នក​ផ្តល់​ឈាម​ជា​អចិន្ត្រៃយ៍ ជា​ប្រភព​ផ្តល់​ឈាម​ ប្រកប​ដោយ​សុវត្ថិភាព​​ខ្ពស់ ព្រោះ​ពួក​គាត់​​កម្រ​ជា​អ្នក​មាន​ផ្ទុក​មេរោគ​ អាចចម្លង​ដោយ​ឈាម​ ជាង​អ្នក​ស្ម័គ្រ​ចិត្ត​ផ្តល់​ឈាម​​ ជាបន្ទាន់ ដែល​ជា​សមាជិក​​ក្រុមគ្រួសារ​អ្នក​ជំងឺ​ ឬ​អ្នក​ផ្តល់​ឈាម​ដើម្បី​ថវិកា​។

ហេតុ​ដូច្នេះ​ហើយ បាន​ជា អង្គការ​សុខភាព​ពិភពលោក បាន​កំណត់​កម្មវត្ថុ​ នា​ឱកាស​ទិវាពិភពលោក​​នៃ​អ្នក​ផ្តល់​ឈាម​ឆ្នាំ​២០១៣ នេះ សូម​ឱ្យ​ប្រទេស​ជា​សមាជិក​អង្គការ​ទាំង​មូល ខិត​ខំ​ធ្វើ​យ៉ាង​ប្រមូល​ឈាម​​បំរុង​ទុក ឱ្យ​បាន​គ្រប់គ្រាន់ និង​មាន​គុណភាព ដោយ​យក​តែ​ពី​អ្នក​ស្ម័គ្រ​ចិត្ត និង​ដោយ​គិត​ថ្លៃ​​ មកសង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ ឱ្យ​បាន​ទាំង​ស្រុង​ នៅ​​ឆ្នាំ​២០២០។
មិន​តែ​ប៉ុណ្ណោះ អង្គការ​សុខភាព​ពិភពលោក បាន​ជំរុញ​​​ប្រទេស​ជា​សមាជិក​ឱ្យចេះ លើក​ទឹក​ចិត្ត ​​​ ថ្លែង​អំណរគុណ​​អ្នក​បរិច្ចាគ​ឈាម​ ដោយ​ស្ម័គ្រ​ចិត្ត​ និង​ឥត​គិត​ថ្លៃ ដើម្បី​​ឱ្យ​ពួក​គាត់​បន្ត​ធ្វើ​ការ​ផ្តល់​ឈាម និង​​ចេះ​លើក​​ទឹកចិត្ត​ ដល់​អ្នកមាន​សុខភាព​ល្អ​ មិន​ធ្លាប់​បរិច្ចាគ​ឈាម​ ជាពិសេស​យុវជន ឱ្យ​​ហ៊ាន​​ធ្វើ​ការ​បរិច្ចាគ​។ ការ​បរិច្ចាគ ត្រូវ​ស្ថិត​នៅ​ជា​ការ​ស្ម័គ្រ​ចិត្ត និ​ង​ដោយ​គ្មានគិត​​ថ្លៃ។

សូម​អញ្ជើញ​ចូល​រួម​ធ្វើ​ការ​បរិច្ចាគ​ឈាម ដើម្បី​សង្គ្រោះ​ជីវិត​ ព្រោះ​ការ​បរិច្ចាគ​នេះ នឹង​អាច​​ជួយ​​គ្រួសារ​មួយ​ ជីវិត​មួយ នៅ​ថ្ងៃ​នេះ ឬ​នៅ​ថ្ងៃ​ស្អែក​ ឱ្យ​​រួច​ពី​សេចក្តី​ស្លាប់ ! ឯ​លោក​អ្នក​វិញ មិន​បាន​ខាត​បង់​អ្វី ! ឈាម​លោក​អ្នក​ដែល​បូម​ចេញ​នឹង​ត្រូវ​បំពេញ​មក​វិញ ក្នុង​ពេល​ដ៏​​ខ្លី​បំផុត។

អន្តរាគមន៍​ដោយ​​លោក វេជ្ជបណ្ឌិត ហុង គឹមចេង អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ នៃ​ក្រសួង​សុខាភិបាល​កម្ពុជា




ពាក្យគន្លឹះ : សុខភាព

ពិសារ​កាហ្វេ​ច្រើន​ចម្រើន​អាយុ ?

នាទីសុខភាពនិងអនាម័យ
 
ពុធ 05 មិថុនា 2013
ពិសារ​កាហ្វេ​ច្រើន​ចម្រើន​អាយុ ?
Wikimédia / Anna Markova
ដោយ អៀង សុខម៉ិញ
កាហ្វេ​ ពិត​ជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មែន​ឬ ? ប្រហែល​ជា​មែន ! នេះ​បើ​តាម​ចម្លើយ​របស់​ក្រុមអ្នកស្រាវ​ជ្រាវ មួយ​ភាគ​ធំ ដែល​គ្រាន់​តែ​មួយ​ឆ្នាំ ២០១២ បាន​ចេញ​ផ្សាយ​របាយការណ៍​​នៃ​ការ​សិក្សា​ចំនួន​១៥០​។ ផល​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​មាន​ច្រើន​ចំពោះ​អ្នក​ចេះ​ទទួល​ទាន​កាហ្វេ​ ក្នុង​បរិមាណ​សមរម្យ។
ផលល្អ​របស់​កាហ្វេ​ ចំពោះ​សុខភាព​មានជាអាទិ៍ ៖ ​ឥទ្ធិពល​ជា​វិជ្ជមាន​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មហារីក​​ប្រព័ន្ធ​រំលាយ​អាហារ ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ជំងឺ​វង្វេងវង្វាន់ ភ្នែកស្ងួត ឬ​​ជំងឺ​ញ័រ។ កាហ្វេ​អាច​ថែម​ទាំង​ជួយ​កាត់​បន្ថយ​គ្រោះ​មរណៈ​ ​ បាន​១០% របស់​មនុស្ស​ពេញ​វ័យ​អាយុ​ចាប់​ពី ៥០​ទៅ ៧១ឆ្នាំ ដែល​​បរិភោគ​កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ (បើ​ប្រៀប​ទៅ​នឹង​អ្នក​មិនបរិភោគ​កាហ្វេសោះ)។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ជាតិ​អាមេរិក​ប្រឆាំងនឹង​ជំងឺ​ មហារីក លើមនុស្ស ៤០០០០០​នាក់។

ប៉ុន្តែ​កាហ្វេ ភេសជ្ជៈ​ដែល​មនុស្ស​ទូទៅ​ទទួល​ច្រើន​ជាង​គេ​បន្ទាប់​ពី​ទឹក មាន​ឈ្មោះ​មិន​ល្អ​ប៉ុន្មាន​ទេ។ គ្រប់​គ្នា​តែង​យល់​ថា​ការបរិភោគ​កាហ្វេខ្មៅ​ច្រើន​ នឹង​ផ្តល់​ផល​អាក្រក់ ដូច​ពាក្យ​ស្លោក​ ធ្វើ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជ្រុល​ គឺ​មិន​ល្អទេ ! រូបភាព​អាក្រក់​របស់​កាហ្វេ គឺនាំ​ឱ្យ​ខូច​បេះដូង រលាក​ក្រពះ​ រំខាន​ដំណេក មហារីក​ផ្លោក​នោម ឬ​មាន​ឥទ្ធិពល​អាក្រក់​លើកូន​ក្នុង​ផ្ទៃ ។ល។ និង​។ល។ ប៉ុន្តែ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ដែលការ​ភ័យ​ព្រួយ​ ទាំង​អំបាល​ម៉ាន​នេះ ត្រូវ​រលប់​ចេញ ជាបណ្តើរៗ បន្ទាប់​ពី​មាន​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើងៗ ​បង្ហាញ តែ​ផល​ល្អ​របស់​កាហ្វេ ប្រសិន​បើ​បរិភោគ​​ ជាតិ​កាហ្វេអ៊ីន ប្រមាណ​ពី​២០០​ទៅ​៣០០​មីលី្លក្រាម​ ក្នុង​មួយ​ថ្ងៃ។

« មានរសជាតិនិង​ ក្លិនឈ្ងុយឆ្ងាញ់ ប៉ុន្តែ​មាន​ឈ្មោះ​អាក្រក់”​។ នៅ​តាម​តៀម​កាហ្វេ​ គ្រប់គ្នា​សុទ្ធ​តែ​យល់​ថា​កាហ្វេ​មិន​ល្អ​ចំពោះ​បេះ​ដូង​ ក្រពះ និង​ដំណេក តែ​តាម​ពិត​កាហ្វេ​មិន​ផ្តល់​ផល​អាក្រក់​អ្វី​ដល់​សុខភាព​ទេ។ ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក​ដែល​ប្រៀបធៀប​​អត្រា​មរណៈ​ បង្ហាញ​ថា អ្នក​ផឹក​កាហ្វេ​រងគ្រោះ​កើត​ជំងឺ​សរសែឈាម​បេះដូង ជំងឺ​បេះដូង ទឹកនោម​ផ្អែម​ ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជំងឺ​បង្ក​រោគ​ តិច​ជាង​អ្នក​មិន​ផឹក​កាហ្វេ។ ថ្វីត្បិត​តែ​អ្នក​ស្រាវជ្រាវ​មិនទាន់​​ស្គាល់​យន្តការ​ច្បាស់​លាស់​ក៏ដោយ ក៏​គេ​បាន​ដឹង​ថា​ សារធាតុ​កាហ្វេអ៊ីន មាន​ប្រតិកម្ម​លើ​ប្រព័ន្ធ​ខួរ​ក្បាល​ Recepteur ដែល​ទទួល​ដឹង​ព័ត៌មាន​អ្វី​មួយ ដោយ​បាន​នាំ​សារធាតុ​អង់ទីអុកស៊ីដង់​ ដែល​ជា​ភស្តុតាង​បញ្ជាក់​គុណ​ប្រយោជន៍​នៃ​កាហ្វេ​ចំពោះខួរ​ក្បាល​។ កាហ្វេផ្តល់​គុណ​ប្រយោជន៍ ល្គិក​ណា​អ្នក​បរិភោគ​ក្នុង​បរិមាណ កាហ្វេ​ខ្មៅ អត់​ដាក់​ស្ករ អត់​ដាក់​ដាក់​ទឹកកក ៤​ទៅ ៥​ពែង ក្នុង​មួយ​ថ្ងៃ និង​ដោយ​មិន​ជក់​បារី។ »​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​របស់​សហរដ្ឋ​អាមេរិក ទើប​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​រក​ឃើញ​បន្ថែម​ទៀតថា ទោះ​ក្នុង​កំរិត​ច្រើនបន្តិចក្តី​ក៏​កាហ្វេ​អាច​ជួយ​សុខភាព​បាន​ច្រើន។ ការ​ស្រាវជ្រាវ​កំពុង​បន្ត​សិក្សា​លើ​ឥទ្ធិពល​របស់​កាហ្វេ​ចំពោះ​ ជំងឺប្រព័ន្ធ​ប្រសាទ មាន​ជា​អាទិ៍​ជំងឺ​វង្វេងវង្វាន់ Alzeimer​ និង​ជំងឺ​ Parkinson ញ័រដៃញ័រជើង។

​តើ​កាហ្វេ​ជា​អ្វី ?

បន្ទាប់​ពី​ទឹក គេ​អាច​និយាយ​បាន​ គឺ​កាហ្វេនេះ​ឯង​ដែល​មនុស្ស​ទូទៅ​បរិភោគ​ច្រើន​ជាង​គេ នៅ​លើពិភពលោក។ មាន​ប្រទេស​ជាង​៧០​ធ្វើ​កសិកម្ម​ដាំ​ដើម​កាហ្វេ តែ​ប្រេស៊ីល​និង​កូឡុំប៊ី មាន​ឈ្មោះ​ល្បី​ជាង​ខាង​​​ផលិត​ផល​កាហ្វេ​នេះ។ ដំណាំ​កាហ្វេល្អ​​ ត្រូវ​ការ​លូតលាស់​ជាមួយ​អាកាសធាតុ​ជា​ពិសេស​ កម្តៅ​ត្រឹម​រវាង​ពី ២០​ទៅ​២៥​ដឺក្រេ ពន្លឺ​ព្រះអាទិត្យ​ មិន​ចែង​ចាំ​ចំខ្លាំង។ ជា​កូន​ដើម​ឈើ​តូចៗ​ម្យ៉ាង មាន​ផ្កា​និង​​​ផ្លែនៅ​នឹង​មែក ដែ​ល​ក្រោយ​មក​ក្លាយ​ជា​​​គ្រាប់​កាហ្វេ។


ផ្កា​កាហ្វេ​ប្រភេទ robusta នៅ​ប្រទេស​វៀតណាម
DXLINH / Wikimédia
កាហ្វេ​មាន​ពីរ​ប្រភេទ ៖

-          កាហ្វេ អារ៉ាប៊ីកា តំណាង​៧៥%​នៃ​ផលិត​ផល​កាហ្វេ​នៅ​លើ​ពិភពលោក។ មាន​រសជាតិ​ឈ្ងុយ​ឈ្ងប់​ និង​ស្រទន់​ តែ​ពិបាក​ដាំ​និង​ថែរក្សា​ ​ ព្រោះ​ត្រូវ​ការ​ដុះ​លើ​ដី​ក្នុង​កំរិត​រយៈ​កម្ពស់​ពី ៦០០ ទៅ​២០០០ម៉ែត្រ។ មាន​កំហាប់​ជាតិ​កាហ្វេអ៊ីន​ទាប (០,៨ ទៅ ១,៣%)។ ច្រើ​ន​ដាំដុះ​តែ​នៅ​អាមេរិក​កណ្តាល អាមេរិក​កណ្តាល​និង​អាហ្វ្រិក​ខាង​កើត។

-          កាហ្វេ​ រ៉ូប៊ូស្តា តំណាង​ឱ្យ​២៥%​នៃ​ផលិតផល​ពិភពលោក។ ជា​ដើម​ឈើ​ធន់​នឹង​ជំងឹ អាច​ដុះ​លូត​លាស់​លើ​ខ្ពង់រាប​ទាបៗ​ ជាង​ដើម​កាហ្វេ​អារ៉ាប៊ីកា និង​ផ្តល់​ផល​ច្រើន។ ប៉ុន្តែ​រសជាតិ​កាហ្វេ​រ៉ូបូស្តា មាន​រសជាតិ​ខ្លាំង​ ល្វីង សុទ្ធ​ជ្រុល មិន​សូវ​មាន​ក្លិន​ឈ្ងុយ​ដូចអារ៉ាប៊ីកា ឯ​កំហាប់​ជាតិ​កាហ្វេអ៊ីន​​ក៏ខ្ពស់ (២ ទៅ ២,៥%)។ គេ​មាន​ការ​ដាំ​ដុំ​កាហ្វេប្រភេទ​នេះ​ច្រើន​នៅ​អាហ្វ្រិក និង​អាស៊ី​អាគ្នេយ៍។

គ្រាប់​កាហ្វេ​បេះ​ហើយ ត្រូវ​យក​ទៅលីង​ ដើម្បី​បាន​ក្លិន។ បើ​លីង​កាន់​តែ​យូរ​កាន់​តែ​ខ្លាំង កាន់​តែ​ល្វីង តែ​បាត់​បង់​លក្ខណៈ​ដើម​។ ការ​លីង​កាហ្វេ​​ ​ត្រូវ​ប្រែប្រួល​ តម្រូវ​ទៅ​​តាម​ប្រភេទ​កាហ្វេ​ ទើប​អាច​​​កំណត់​ទាញ​រសជាតិ​ដ៏​ប្រពៃ​នៃ​កាហ្វេ​បាន។



តើ​នៅ​ក្នុង​កាហ្វេ​មាន​សារធាតុ​អ្វី​ខ្លះ ?

គ្រាប់​កាហ្វេ​ មាន​ផ្ទុក​ ជាពិសេស​គឺ​ សារធាតុ ប្រមាណ​ជាង​១០​មុខ ដែល​អាច​ផ្សំ​ឡើង​ពេល​ខ្លះ ក្នុង​ពេល​លីង ប៉ុន្តែ​សារធាតុ​ដែល​​​សំខាន់ជាង​គេ​មាន​​បី ៖ កាហ្វេអ៊ីន អាល់កុលDiterpènes និង​ល្បាយ​Phenolique ដែល​ល្បី​ថា​មាន​សកម្មភាព​អង់ទីអុកស៊ីដង់។ ពិសារ​កាហ្វេ​ខ្មៅ ពីរ ឬ​បី​ពែង​ ក្នុង​មួយ​ថ្ងៃ គឺ​ឆ្លើយ​តប​​បាន​​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​ធម្មជាតិ​ផ្នែក​ អង់ទីអុកស៊ីដង់​ដែល​ចាំ​បាច់​សំរាប់​សរីរាង្គ​កាយមនុស្ស​ម្នាក់ហើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការសិក្សា​របស់​អ្នកស្រាវជ្រាវជនជាតិ​ណ័រវេស​ បង្ហាញ​ថា កាហ្វេ​ជា​របប​អាហារ​ដែល​​ទៅ​បំពេញ​បានយ៉ាងគ្រប់គ្រាន់​តម្រូវ​ការ​ អង់ទីអុកស៊ីដង់​របស់​មនុស្ស។

គុណប្រយោជន៍​នៃ​កាហ្វេ

ការសិក្សា​កាន់​តែ​ច្រើនឡើងៗ​ និង​នាពេល​ថ្មីៗ​នេះ បាន​បោះផ្សាយ​ ការ​បរិភោគ​កាហ្វេ​ ក្នុង​បរិមាណ​ច្រើន អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ ទីពីរ និង​ជំងឺ​ញ័រ​ដៃញ័រ​ជើង​ ដែល​បណ្តាល​មក​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ។ បរិភោគ​ក្នុង​បរិមាណ​ច្រើន គឺ ប្រមាណ​ពី​ ៤​ទៅ ៦​ពែង​ ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​ទឹក​នោម​​ផ្អែម​ បាន​២៨% បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​ទទួល​ទាន​តិច​ជាង​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ។

ការ​ទទួល​ទាន​កាហ្វេ​ អាច​ជា​ជំនួយ​ នៅ​ពេល​យូរទៅៗ ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ស្បូន។ បួន​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​២៥% ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់ប​ន្ថយ​បាន​៧%។

ជា​ចុង​ក្រោយ​សម្រាប់​បុរស ពិសារ​កាហ្វេ​ជា​ប្រចាំ អាច​កាត់ប​ន្ថយ​គ្រោះ​ថ្នាក់​ស្លាប់​បណ្តាល​មក​ពី ជំងឺ​មហារីក​ពង​ស្វាស​ បាន​២០%​ គិត​ក្នុង​បរិមាណ​៦​ពែង​ក្នុង​មួយ​ថ្ងៃ។ និង​កាត់​បន្ថយ​គ្រោះ​មរណៈ​បណ្តាល​មក​ពី ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បង្ក​រោគ​ ឱ្យទាប​ជាង​អ្នក​មិន​បរិភោគ​កាហ្វេ​សោះ។

សូម​បញ្ជាក់​ថា ការ​ទទួល​កាហ្វេ​នេះ រាប់​ទាំង​កាហ្វេ ដែល​គេ​ដក​សារធាតុ​កាហ្វេអ៊ីន​ចេញ​ បរិភោគ​ដោយ​គ្មាន​ជាតិ​ស្ករ និង​បារី​កំដ។​


ចុះ​គ្រោះ​ថ្នាក់​និង​ផល​ប៉ះពាល់​របស់​កាហ្វេ​វិញ​ ?!

កាហ្វេ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​គុណភាព​ដំណេក ព្រោះ​សារធាតុ​កាហ្វេ​អ៊ីន​ ផ្តល់​កម្លាំង​សរសែ​វិញ្ញាណឱ្យ​កំរើក​ ឱ្យ​មាន​សកម្មភាព​ និង​ដូច​ជា​ទៅ​ដាស់​​សរសៃ​ប្រសាទ​បញ្ចេញ​អ័រមូន​ដំណេក​ និង​ទប់​ស្កាត់​មិនឱ្យ​ខួរ​ក្បាល​សំរាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាហ្វេ​អាច​ជួយ​មិន​ឱ្យ​ងងុយ​ដេក និង​ទៅ​ជួយ​ដាស់​សតិ​ឱ្យ​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​កាន់​តែ​មាន​រ៉េផ្លិច។ ឥទ្ធិពល​នេះ​អាច​មាន​អំណាច​ដល់​ទៅ​៦ម៉ោង។ ដូច្នេះ​បើ​ពិសារ​ពេល​ល្ងាច​អាច​រំខាន​ដល់​ដំណេក ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្លះ​ ដោយ​សារ​ការ​ទទួល​ទាន​ញយៗ​ក្លាយ​ជា​ទម្លាប់​ទៅ លែង​មាន​ឥទ្ធពល​ប៉ះពាល់​លើ​ការ​គេង​​​ទៅ​វិញ បន្តិច​ម្តងៗ ឬ​បាត់​ទាំង​ស្រុង​ផង​ក៏​មាន៕
ពាក្យគន្លឹះ : សុខភាព

ទិវាពិភពលោក​គ្មាន​ឆ្នាំ​ជក់​ឆ្នាំ​២០១៣ ៖ គ្មាន​

នាទីសុខភាពនិងអនាម័យ
 
ពុធ 29 ឧសភា 2013
ទិវាពិភពលោក​គ្មាន​ឆ្នាំ​ជក់​ឆ្នាំ​២០១៣ ៖ គ្មាន​
សារព្រមាន​ដើម្បី​សុខភាព​លើ​​កញ្ចប់​បារី
សារព្រមាន​ដើម្បី​សុខភាព​លើ​​កញ្ចប់​បារី
រូបថត : OMS
ដោយ អៀង សុខម៉ិញ
​ថ្នាំ​ជក់​ជា​ប្រភព​នៃ​គ្រោះ​ថ្នាក់​ !​ នៅ​ឆ្នាំ​២០២០ ថ្នាំ​ជក់​ ឬ​បារី នឹង​ក្លាយ​ទៅ​ជា​មូលហេតុ​ចម្បង​នៃ​មរណភាព និង​ការ​បាត់​បង់​សមត្ថភាព​​ពេញ​លេញ​របស់​មនុស្ស។ ថ្នាំ​ជក់ ឬ​បារី​ បាន​​បង្កសម្លាប់​​​មនុស្ស​ជាង​១០​លាន​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ​។ អត្រា​មនុស្ស​ស្លាប់​ដោយ​សារ​បារី មាន​ច្រើន​ជាង​អត្រា​អ្នក​ស្លាប់ព្រោះ​ជំងឺ​ស៊ីដា របេង មរណភាព​ទារក​ គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​សម្លាប់​ខ្លួន​​ទាំង​អស់​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។ គ្រប់គ្នា​បាន​ដឹង​បាន​យល់​ ប៉ុន្តែ​ថ្នាំ​ជក់ ឬ​បារី មាន​វត្តមាន​ជា​និច្ច​ក្នុង​សង្គម គ្រប់ជាន់​គ្រប់​ថ្នាក់​ ….
នៅ​ថ្ងៃ​ទី ៣១​ឧសភា  ជា​ទិវាពិភពលោក​គ្មាន​ថ្នាំ​ជក់ ! ប៉ុន្តែ​កម្ពុជា ដែល​ធ្លាប់​មាន​ឈ្មោះ និង​ជា​សិស្ស​ល្អ​ក្នុង​ប្រយុទ្ធ​ប្រឆាំង ​នឹង​ជំងឺ​អេសដ៍ ​ជំងឺ​គ្រុន​ចាញ់ ឬ​ការ​ចាក់​ថ្នាំ​បង្ការ បាន​ប្រារព្ធ​ទិវា​នេះ នៅ​ថ្ងៃ​ពុធ​ទី ២៩ ឧសភា ដើម្បី​បង្ហាញ​ជូន​​សាធារណៈ​ អំពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​បារី និង​អំពី​អនុក្រិត្យ​​របស់​រដ្ឋាភិបាល ​ដែល​ហាមឃាត់ការ​ផ្សាយ​ពាណិជ្ជកម្ម​ និង​​ប្រើ​ប្រើប្រាស់ឧស្សាហកម្ម​ថ្នាំ​ជក់ ឬ​បារី​ជា​អ្នក​ឧបត្ថម្ភ​ តាម​ គ្រប់​រូបភាព​ទាំង​អស់។​

បទ​អន្តរាគមន៍​របស់​លោក​វេជ្ជបណ្ឌិត​ ឃុន សុគ្រីន នាយក​មជ្ឈមណ្ឌល​ជាតិ​លើកកម្ពស់​សុខភាព​សាធារណៈ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា។
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

ទូរទស្សន៍បំផ្លាញសុខភាព ?!

នាទីសុខភាពនិងអនាម័យ
 
ពុធ 15 ឧសភា 2013
ទូរទស្សន៍បំផ្លាញសុខភាព ?!
ខ្លឹមសារ​ក្នុង​ទូរទស្សន៍​ ក្នុង​ហ្គេម​ អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​អត្តចរិត​កុមារ
ខ្លឹមសារ​ក្នុង​ទូរទស្សន៍​ ក្នុង​ហ្គេម​ អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​អត្តចរិត​កុមារ
Eli Hodapp/ Flickr/ CC
ដោយ អៀង សុខម៉ិញ
តើ​ទូរទស្សន៍​អាច​បំផ្លាញ​សុខភាពយ៉ាង​​ណា​ខ្លះ ? កុមារ​អាយុ​២​ឆ្នាំ​ មើល​ទូរទស្សន៍​ មួយ​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាចបង្កើន​​គ្រោះ​កើត​បញ្ហា​សតិ ដល់​ទៅ​ពីរ​ដង​។ កុមារ​អាយុ​បីឆ្នាំ មើល​ទូរទស្សន៍​ពីរ​ម៉ោង​ក្នុង​ថ្ងៃ​ មាន​គ្រោះ​កើត​ជំងឺ​ធាត់​ចុក​ខ្លាំង ឬ​ធាត់​ជ្រុល​ បី​ដង​លើស​កុមារ​ធម្មតា។ បច្ចុប្បន្ន​នេះ កញ្ចក់​ទូរទស្សន៍​មាន​នៅ​គ្រប់​ទី​កន្លែង បើក​ទាំង​យប់​ ទាំង​ថ្ងៃ នៅ​គ្រប់​ផ្ទះ គ្រប់​ទី​​សាធារណៈ។ តើ​អ្វី​ជា​ឥទ្ធិពល​អាក្រក់​របស់​ទូរទស្សន៍​ចំពោះ​សុខភាព ? ទូរទស្សន៍​​ផ្តល់​ផលវិបាក​ដល់​សតិ​បញ្ញា ដល់​លទ្ធផល​នៃ​ការសិក្សា ដល់​ការ​ផ្ចង់​អារម្មណ៍​ ដល់​ដំណេក​ ព្រម​ទាំង​របប​អាហារ​យ៉ាង​ណា​ខ្លះ ?! លោក​វេជ្ជបណ្ឌិត​ Bruno Harlé ប្រធាន​​​អគារកុមារ​ ផ្នែក​ចិត្តសាស្ត្រ នៅ​​​​មន្ទីរពេទ្យ le Vinatier à Lyon ​ ក្រុងលីយ៉ុង។



ពាក្យគន្លឹះ : សុខភាព

មហារីក​មាត់​ស្បូន​ប្រឈម​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា

នាទីសុខភាពនិងអនាម័យ
 
ពុធ 08 ឧសភា 2013
មហារីក​មាត់​ស្បូន​ប្រឈម​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា
សណ្ឋាន​ស្បូន​មនុស្ស
សណ្ឋាន​ស្បូន​មនុស្ស
www.eccce-cervical-cancer.org
ដោយ អៀង សុខម៉ិញ
​អត្រា​ស្តី្រ​មាន​ជំងឺ​មហារីក​មាត់​ស្បូន​នៅ​កម្ពុជា មាន​កំរិត​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​ ទាំង​អស់​។ មរណភាព​បណ្តាល​មក​ពី​​ជំងឺនេះ​ឈរ​នៅ​លំដាប់លេខ​មួយ ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​តាម​ពិត​ទៅ​នោះ គេ​អាច​ការពារ​ជំងឺ​មហារីក​ប្រភេទ​នេះ តាម​រយៈ​ការ​ចាក់​ថ្នាំ​បង្ការ ឬ​តាមដាន​សុខភាព​មាត់​ស្បូន។ នៅ​ថ្ងៃ​ទី ១២​ឧសភា ទិវា​មាតាសកល ចុង​សប្តាហ៍​នេះ មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​បាន​រៀប​ចំ​យុទ្ធនាការ​មួយ​ ដើម្បី​បំផុស​បំផុល​ដល់​ភ្នាក់ងារ​សុខាភិបាល​ផ្តល់​សេវា​បាន​ទូលំទូលាយ និង​ដើម្បី​ឱ្យ​បណ្តា​ជន​ទូទៅ​ បាន​យល់​ពី​គ្រោះ​ថ្នាក់ និង​វិធី​ការពារ​​ជំងឺ​មហារីក​មាត់ស្បូន​នេះ។
 
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ

នាទីសុខភាពនិងអនាម័យ
 
ពុធ 01 ឧសភា 2013
សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ
សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ
សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ
ដោយ អៀង សុខម៉ិញ
ថ្ងៃ​នេះ​ជា​ទិវា​ពលកម្ម​អន្តរជាតិ ឬ​ថ្ងៃ​បុណ្យ​ការងារ​ ! អៀង សុខម៉ិញ សូម​ជម្រាប​ជូន​លោក​អ្នក​នាង​អំពី​សុវត្ថិភាព​ការងារ​នៅ​កន្លែង​ធ្វើការ សម្រាប់​កម្មករ កម្មការិនី​កាត់ដេរ​ផង និង​សម្រាប់​បុគ្គលិក​អង្គុយ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ដែល​ប្រឈម​មុខ​នឹង​ កញ្ចក់​កុំ​ព្យូទ័រ​ជាប់​ពេញ​មួយ​ថ្ងៃ។
ពាក្យគន្លឹះ : កម្ពុជា - សង្គម