- បោះពុម្ព
- ផ្ញើទំព័រនេះ
- save
- ចែកចាយ
នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
តាំងពីមានរឿងអាស្រូវទាក់ទងនឹងថ្នាំ Médiator
សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែម
បានបង្កឲ្យអ្នកជំងឺជាច្រើនស្លាប់មក
ថ្នាំប្រភេទនេះត្រូវបានគេចាត់ចូលក្នុងបញ្ជីតាមដានត្រួត
ពិនិត្យបន្តទៅទៀត។ អ្នកជំងឺដែលទទួលទានថ្នាំប្រភេទនេះ
ក្នុងអំឡុងពេលបីខែចុងក្រោយ ត្រូវតែអញ្ជើញមកជួបគ្រូពេទ្យវិញ
ដើម្បីពិគ្រោះជំងឺឡើងវិញ និងដើម្បីតាមដានសុខភាព
ដែលអាចបង្កឡើងដោយ Mediator។ មិនតែប៉ុណ្ណោះ រឿងអាស្រូវនេះ
បានធ្វើឲ្យរាលដាលដល់ថ្នាំជាច្រើនប្រភេទទៀត។
ជាក់ស្តែង កាលពីដើមខែកុម្ភៈ ឆ្នាំ ២០១១ កន្លងទៅថ្មីៗនេះ
រដ្ឋាភិបាលបារាំងបានផ្សព្វផ្សាយបញ្ជីឈ្មោះថ្នាំ
ដែលត្រូវបញ្ឈប់លែងឲ្យធ្វើចរាចរណ៍ នៅលើទីផ្សារ
និងបញ្ជីឈ្មោះថ្នាំដែលស្ថិតក្រោមការត្រួតពិនិត្យ។ ថ្នាំខ្លះ
ជាថ្នាំដែលយើងធ្លាប់ស្គាល់ និងប្រើប្រាស់ញឹកញាប់រាល់ថ្ងៃទៀត។
ព្រោះសូមបញ្ជាក់ថា នៅប្រទេសបារាំង
រាល់ថ្នាំពេទ្យដែលបានទទួលការអនុញ្ញាតឲ្យធ្វើចរាចរណ៍លើទីផ្សារ
ហើយ នៅតែត្រូវទទួលការតាមដានពិនិត្យជាបន្ត
ដើម្បីរកពីផលប៉ះពាល់ ពីប្រតិកម្មរបស់ថ្នាំមកលើអ្នកប្រើប្រាស់
ដែលគេមិនចង់បាន Effet indésirable។
ថ្នាំមួយមុខៗ អាចចេញលក់លើទីផ្សារ
ទាល់តែមានការទទួលយល់ព្រមពីក្រសួងសុខាភិបាល ហើយដើម្បីបញ្ឈប់
ពីផ្សារ ក៏ត្រូវតែមានដំណើរការតាមដាន
ពិនិត្យយ៉ាងល្អិតល្អន់សិនដែរ
មុននឹងប្រកាសឈប់ឲ្យធ្វើចរាចរណ៍បាន។
ថ្នាំទាំងអស់នោះមានច្រើនប្រភេទ សរុបចំនួន៧៧មុខ និង១២ប្រភេទ
ត្រូវបានចាត់ចូលក្នុងបញ្ជីឈ្មោះថ្នាំកំពុងតាមដាន
និងត្រូវបានចេញផ្សាយជាសាធារណៈនៅដើមខែកុម្ភៈនេះ
ដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង។
- ថ្នាំសម្រាប់បំបាត់ការឈឺចាប់ ជំងឺទឹកនោមផ្អែម -
បញ្ចុះទម្ងន់ - ឈឺសន្លាក់ដៃជើង - ជំងឺបេះដូង -ព្យាបាលជំងឺមហារីក
-ជំងឺស៊ីដា -បំបាត់ទុក្ខព្រួយ -ការពារកើតមុន -ជំងឺឆ្កួតជ្រូក
-ជំនួយដំណេក -ការពារជំងឺសើស្បែក -ការពារមហារីកស្បូន ។ល។ និង
។ល។
ចំណែកថ្នាំបំបាត់ការឈឺចាប់ Di-Antavic នឹងដកចេញពីផ្សារ
លែងឲ្យធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី១មីនា២០១១នេះទៅ។
ព្រោះវាអាចបង្កឲ្យមានផលវិបាក និងប្រតិកម្មជាច្រើន ដូចជា ៖
ក្អួតចង្អោរ- ឈឺពោះអស់កម្លាំង- វិលមុខ- ងងុយគេង- រលាក ឬរលួយថ្លើម-
ក្នុងករណីប្រើហួសកំរិតនឹងអាចនាំឲ្យគាំងបេះដូងស្លាប់។
ប៉ុន្តែសូមមេត្តាកុំបញ្ឈប់ការប្រើប្រាស់ថ្នាំទាំងនោះដោយឯកឯង ដោយគ្មានបញ្ជាពីវេជ្ជបណ្ឌិត និងឱសថការី៕
ផ្តល់ព័ត៌មានដោយ លោកស្រីឱសថការីបណ្ឌិត ឃុន វ៉ារី