នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 30 ឧសភា 2012
ទិវាពិភពលោកគ្មានថ្នាំជក់ បរិហារឧស្សាហកម្មថ្នាំជក់

© OMS
អង្គការសុខភាពពិភពលោកបានជ្រើសរើសប្រធានបទ
“ទប់ស្កាត់ការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់”
មកធ្វើជាប្រធានបទសំរាប់ទិវាពិភពលោកគ្មានថ្នាំជក់
ដែលនឹងប្រព្រឹត្តទៅថ្ងៃទី ៣១ ឧសភា ២០១២។
ថ្នាំជក់ ឬបារី គឺបុព្វហេតុដ៏ចម្បងមួយនៃមរណភាព
នៅលើពិភពលោក ពោលគឺក្នុងចំណោមមនុស្សពេញវ័យ១០នាក់
មានម្នាក់ស្លាប់ព្រោះឥទ្ធិពលបារី។ ក្នុងមួយឆ្នាំៗ
ជំងឺបង្កមកពី បារីនិងផ្សែងបារីសម្លាប់មនុស្សជិត៦លាននាក់
នៅលើពិភពលោក
ក្នុងនោះជាងកន្លះលាននាក់ជាមនុស្សស្រូបផ្សែងបារីពីគេ។
ម្យ៉ាងវិញទៀតចំនួនជនរងគ្រោះនឹងអាចកើនឡើងដល់៨លាននាក់
ពីពេលនេះដល់ឆ្នាំ២០៣០
ក្នុងនោះជនរងគ្រោះជាង៨០%ជាប្រជាជនរស់នៅក្នុងស្រុកក្រីក្រ
កំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលតិច និងមធ្យម។
ក្នុងពេលដែលមានប្រទេសកាន់តែច្រើនឡើងៗ ភ្ជាប់ខ្លួនទៅនឹងសន្ធិសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំជក់នោះ ឧស្សាហកម្មថ្នាំជក់ ក៏បានបង្កើនកម្លាំង និងយុទ្ធនាការរំខានកាន់តែខ្លាំងដែរ (ឧស្សាហកម្មថ្នាំជក់បានប្រើ គ្រប់មធ្យោបាយ ៖ បញ្ចុះតម្លៃ ជួយឧបត្តម្ភកម្មវិធីផ្សេងៗដើម្បីប្រយោជន៍ថ្នាំជក់ ប្រឆាំងនឹងគំនិត ផ្តួចផ្តើមរបស់ប្រទេសខ្លះដែលចង់ចេញច្បាប់ហាមឃាត់មិនឱ្យជក់ បារីតាមទីសាធារណៈ ហាមឃាត់មិនឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្ម ។ល។ និង។ល។)
ហេតុដូច្នេះហើយបានជានៅឆ្នាំ២០១២ នេះ ទិវាពិភពលោកគ្មានថ្នាំជក់ ចង់ផ្តល់ព័ត៌មានដល់អ្នកជក់បារីគ្រប់រូប និងដល់មហាជនទូទៅ អំពីការជ្រៀតជ្រែក ភូតភរកុហករបស់ ឧស្សាហកម្មថ្នាំជក់។ ពេលមួយឆ្នាំនេះតែម្តង អង្គការសុខភាពពិភពលោក បានសំណូមពរឱ្យប្រទេសជាសមាជិកទាំងអស់ ដៅការខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតចង្រៃនៃបារី នេះ ដោយវាយប្រហារទៅលើការជ្រៀតជ្រែករបស់ឧស្សាហកម្មថ្នាំជក់។

No comments:
Post a Comment