នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 15 សីហា 2012
គុណប្រយោជន៍នៃទឹកដោះម្តាយ

Domaine public/Usda
ការស្រាវជ្រាវវេជ្ជសាស្ត្របានរកឃើញកាន់តែច្រើនឡើងៗពី
គុណប្រយោជន៍នៃការបំបៅដោះកូន។
ការបំបៅអាចផ្តល់ផលចំណេញដល់ទាំងកូន
ទាំងម្តាយ។ តើគុណប្រយោជន៍នោះមានអ្វីខ្លះទៅ ?
តើគេគួរត្រូវបំបៅកូនរយៈពេលប៉ុណ្ណា ទើបល្អ?
គុណប្រយោជន៍នៃទឹកដោះម្តាយ គឺមានច្រើនណាស់ ! កាន់តែគិត
គេកាន់រកឃើញអំពីភាពល្អប្រសើរនៃទឹកដោះម្តាយនេះ។
នៅក្នុងប្រទេសជឿនលឿនខ្លាំង
ជាពិសេសបណ្តាប្រទេសនៅអឺរ៉ុបភាគខាងជើង មានជាអាទិ៍ប្រទេសណ័រវេស
ហ្វាំងឡង់ ស្ត្រីជាម្តាយស្ទើរតែ១០០ភាគរយបំបៅដោះកូន។
ព្រោះនៅក្នុងប្រទេសទាំងនោះ
ព័ត៌មានអំពីគុណភាពនៃទឹកដោះម្តាយត្រូវបានគេផ្សព្វផ្សាយទូលំទូលាយ
ល្អ។
គុណប្រយោជន៍នៃការបំបៅដោះមានច្រើន និងពីរកំរិត ៖ ទីមួយគឺអ្នកជាម្តាយផ្ទាល់ ទីពីរគឺសម្រាប់ទារក។
- ម្តាយ ៖ តាមរយៈការស្រាវជ្រាវវេជ្ជសាស្ត្រ បំបៅដោះកូន អាចកាត់បន្ថយគ្រោះកើតជំងឺមហារីកសុដន់។
- ទារក ៖ ទឹកដោះម្តាយអាចជួយការពារទារកប្រឆាំងនឹងជំងឺឆ្លងជាច្រើន ជំងឺអាឡែកហ្ស៊ី ជំងឺធាត់ជ្រុល។ សារធាតុផ្សំនៅក្នុងទឹកដោះម្តាយមានលក្ខណៈពិសេសណាស់ (ទឹកដោះគោម្សៅ មិនប្រាកដជាដាក់លាយសារធាតុពិសេសនេះ នៅគ្រប់ម៉ាកទេ)។ សារធាតុពិសេសនេះ នេះជាជំនួយយ៉ាងពិសេសអនុញ្ញាតឲ្យខួរក្បាល និងភ្នែក មានការវិវឌ្ឍន៍យ៉ាងល្អប្រសើរ។
គុណភាពផ្នែកទ្រទ្រង់សរីរាង្គកាយ ៖ ទឹកដោះម្តាយដំបូង មានគុណប្រយោជន៍ខ្លាំងណាស់ និងឆ្លើយតបទាំងស្រុងទៅនឹងតម្រូវការរបស់ទារកទើបនឹងកើត។ ទឹកដោះថ្ងៃទីដំបូង ជាទឹកដាស់ប្រព័ន្ធអាហារទារកឲ្យដំណើរការ។ ទឹកដោះម្តាយដំបូង គឺប្រៀបដូចជាថ្នាំសក្តិសិទ្ធិជាប្រព័ន្ធការពារសរីរាង្គកាយទារក ប្រឈមនឹងបរិស្ថានជុំវិញខ្លួន។ ទឹកដោះម្តាយមានសារធាតុស្ករតិចតួចបំផុត ដែលនេះអាចរក្សាលំនឹងជាតិស្ករឲ្យទារកបានយ៉ាងសមស្រប។
នៅក្នុងថ្ងៃទីពីរ ទីបី និងក្នុងថ្ងៃបន្តបន្ទាប់ ទឹកដោះម្តាយ កើនទាំងបរិមាណ និងទាំងគុណភាព។ សារធាតុគ្លុយស៊ីត កើនឡើង ឯសារធាតុប្រូតេអ៊ីន ថយចុះបន្តិច ខ្លាញ់ លីពីត កាន់តែសម្បូរបែប។
លោកវេជ្ជបណ្ឌិត Dr. Kamel Bargaoui ណែនាំអ្នកជាម្តាយឲ្យ បំបៅដោះកូនពេញ ៦ខែ ដំបូង ព្រោះដើម្បីឲ្យទារកអាចទាញយកប្រយោជន៍ពីទឹកដោះម្តាយបានយ៉ាងពេញ ទំហឹង។ ក្នុងដំណាក់កាល៦ខែដំបូងនៃជីវិតរបស់កូន ដែលជារយៈពេលលូតលាស់ខ្លាំង ទារកងាយនឹងទទួលរងគ្រោះថ្នាក់ណាស់ នៅចំពោះមុខជំងឺ និងមេរោគឆ្លង។ ហេតុផលទីពីរ ដែលជាសំអាងជួយជំរុញឲ្យបំបៅដោះកូនសុទ្ធ គឺគុណភាពទឹកដោះ ក្នុងការចិញ្ចឹមសរីរាង្គកាយ។
ម្យ៉ាងវិញទៀត ប្រសិនបើលោកអ្នកនាងបំបៅកូនលាយជាមួយនឹងទឹកដោះគោម្សៅ ទារកងាយនឹងងាកទៅរកការបៅនឹងក្បាលដបណាស់ ព្រោះក្មេងមិនត្រូវការប្រឹង។
ប៉ុន្តែប្រសិនបើអ្នកជាម្តាយពរពោះ កូនបន្ទាប់ ក្នុងរយៈពេលដែលកូនមុននៅតូចនៅឡើយ គួរគប្បីកុំបំបៅដោះកូនអ្វី ព្រោះពេលពរពោះ ស្ត្រីមានបញ្ចេញជាតិអ័រមូនខ្លាំង៕

No comments:
Post a Comment