នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 04 មករា 2012
គ្រប់ស៊ីលីកូនបំប៉ោងសុដន់សុទ្ធតែអាចបង្កជំងឺមហារីកឬ ?
ស៊ីលីកូនម៉ាកPIP ដែលក្រសួងសុខាភិបាលបារាំងហាមឃាត់មិនឲ្យធ្វើចរាចរណ៍
REUTERS/Eric Gaillard
កាលពីពីរសប្តាហ៍មុន ក្រសួងសុខាភិបាលបារាំង
បានចេញអនុសាសន៍ ណែនាំស្ត្រីពាក់ផលិតផលមានសារជាតិស៊ីលីកូន
ដំឡើងទំហំសុដន់ ម៉ាក PIP ទៅវះកាត់ដកចេញវិញ
ដើម្បីការពារសុវត្ថិភាពសុខភាព ប្រឈមនឹងគ្រោះកើតជំងឺមហារីកសុដន់។
ឆ្លៀតក្នុងឱកាសនេះ អៀង សុខម៉ិញ សូមជម្រាបជូនអស់លោកអ្នកនាងអំពី ការវះកាត់បំប៉ោងដើមទ្រូង និងប្រភេទផ្សេងៗនៃសារជាតិស៊ីលីកូន។
ឆ្លៀតក្នុងឱកាសនេះ អៀង សុខម៉ិញ សូមជម្រាបជូនអស់លោកអ្នកនាងអំពី ការវះកាត់បំប៉ោងដើមទ្រូង និងប្រភេទផ្សេងៗនៃសារជាតិស៊ីលីកូន។
លើសពីការផ្តល់ទឹកដោះសម្រាប់ចិញ្ចឹមកូន សុដន់ តំណាងឲ្យភាពជាស្ត្រីភេទ ភាពទាក់ទាញស៊ីចស៊ី និង សម្រស់ ប៉ុន្តែធម្មជាតិផ្តល់ឲ្យមិនដូចគ្នាទេ ខ្លះមានដើមទ្រូងធំ ខ្លះមានដើមទ្រូងតូច ខ្លះធ្លាក់។ អ្នកដែលចូលចិត្តស្រឡាញ់ខ្លួន ស្រឡាញ់សម្រស់ និងភាពទាក់ទាញ តែប្រាថ្នាចង់បានសុដន់ធំសក្តិសម និងរាងមូលក្លំល្អ។
ថ្វីដ្បិតតែធម្មជាតិមិនអនុញ្ញាតមែនសម្រាប់ស្ត្រីខ្លះ បច្ចុប្បន្នគេអាចកែច្នៃបាន ដោយវិធីផ្សេងៗ មានជាអាទិ៍ លេបថ្នាំ លាប ចាក់ បូម ឬឈានដល់ការវះកាត់តែម្តង។ ប៉ុន្តែការកែច្នៃសម្ផស្សនេះ មិនពិតប្រាកដ ថាមានជោគជ័យ ១០០% ដូចបំណងប្រាថ្នាឡើយ។ មិនបានដូចប្រាថ្នាផង និងអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតទៀតផង។
ជាញឹកញយ កែសម្ផស្ស ដោយវិធីវះកាត់ អាចរាលដាលជារឿងអាស្រូវ និងបង្កឲ្យស្លាប់ផងក៏មាន។ នៅប្រទេសបារាំង ដែលល្បីថាមានជំនាញវះកាត់ជឿនលឿនក៏មានអាចគេចផុតពីបញ្ហា គ្រោះថ្នាក់ និងរឿងអាស្រូវដែរ។ កាលពីសប្តាហ៍មុន ក្រសួងសុខាភិបាលបារាំងបានថែមទាំងចេញអនុសាសន៍មួយ ណែនាំឲ្យស្រ្តីបារាំង វះកាត់ដំឡើងទំហំសុដន់ ដោយផ្ទុកស៊ីលីកូន ទៅវះកាត់ដោះចេញវិញ ព្រោះស្ត្រីទាំងនោះអាចរងគ្រោះកើតជំងឺមហារីកទៅថ្ងៃក្រោយ។ នេះជាលើកទីមួយហើយក្នុងប្រវត្តិវេជ្ជសាស្ត្រកែសម្ផស្សបារាំង ដែលមានការវះកាត់រួចហើយ ត្រូវវះចេញវិញដូច្នេះ ?
តើការវះកាត់កែសម្ផស្ស បំប៉ោងសុដន់ ប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ ? គ្រប់ការវះកាត់សុដន់ សុទ្ធតែទទួលរងគ្រោះថ្នាក់ ឬ ?
ការវះកាត់ ដំឡើងទំហំសុដន ឬដើមទ្រូង ត្រូវធ្វើជាលើកទីមួយ នៅឆ្នាំ១៨៦៥ ដោយស្ត្រីអាល្លឺម៉ង់។ កាលណោះ ពុំទាន់មានផលិតផល ឬសារជាតិអ្វីសម្រាប់មកញាត់បំប៉ោង ដាក់ក្នុងសុដន់ទេ។ គេត្រូវវះយកដុំខ្លាញ់ដោះស្លូតរបស់ស្ត្រីជនជាតិស្បែកខ្មៅ មកដាក់បន្តុបនៅក្នុងសុដន់ស្រ្តីស្បែកស។ ជាច្រើនឆ្នាំក្រោយមក ពោលគឺក្រោយសង្គ្រាមលោកលើកទីពីរ ទើបក្រុមអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ បានរកឃើញសារជាតិស៊ីលីកូន ចាក់បញ្ចូល ដោយផ្ទាល់ ទៅបំប៉ោងសុដន់ ស្ត្រីពេស្យាជប៉ុន។
ដោយសារភាពជឿនលឿនផ្នែកវេជ្ជសាស្ត្រ គេបានរកឃើញនិងផលិត ស៊ីលីកូន បំប៉ោងសុដន់ បានច្រើនប្រភេទ ប៉ុន្តែមានតែពីរប៉ុណ្ណោះ ដែលអនុញ្ញាតឲ្យធ្វើចរាចរណ៍នៅលើទីផ្សារបារាំង។
- ស៊ីលីកូន ដែលផ្ទុកសារធាតុទឹក ឬល្បាយសេរ៉ូម Physiologique។ កញ្ចប់ស៊ីលីកូន ប្រភេទនេះ មានលក្ខណៈអនុគ្រោះខ្លាំង។ ជាធាតុរាវនៃសរីរាង្គរបស់មនុស្ស។ ក្នុងករណីមានការបែកប្រេះ ឬធ្លាយ ខ្លួនប្រាណយើងអាចស្រូបយកសារធាតុទឹកនេះបានដោយមិនបង្កគ្រោះ ថ្នាក់ដល់សុខភាពទេ។ ប៉ុន្តែស៊ីលីកូននេះ មានតម្លៃថ្លៃ ងាយបែកធ្លាយ និងងាយប្តូរទម្រង់ ហើយមិនតែប៉ុណ្ណោះបង្កើតជាស្នាមរលក ទល់ខាងណោះបន្តិច ទល់ទៅខាងណេះបន្តិច ដែលធ្វើឲ្យសុដន់គ្មានលក្ខណៈមូលក្លំរលោងល្អទេ។ អាយុកាលខ្លី យ៉ាងយូរបំផុត១០ឆ្នាំ ត្រូវវះកាត់ប្តូរចេញហើយ។ ស៊ីលីកូនប្រភេទទឹកនេះ ល្បីល្បាញ និងពេញនិយមខ្លាំងនៅទសវត្សឆ្នាំ១៩៩០។
- ប្រភេទទីពីរ ជាដុំស៊ីលីកូន ដែលធ្វើឡើងដោយហ្សែល សារជាតិខាប់ៗ ហើយស្អិត។ ស៊ីលីកូននេះ មានសភាពធន់ខ្លាំង ងាយធ្វើការវះកាត់ញាត់បញ្ចូលក្នុងសុដន់។ មិនងាយប្រេះធ្លាយ និងធ្វើឱ្យសុដន់មានលក្ខណៈដូចធម្មជាតិ។
បើយោងតាមក្រុមគ្រូពេទ្យកែសម្ផស្ស វាពិតណាស់ ថា ការវះកាត់ដំឡើងទំហំសុដន់ ដោយពាក់សារជាតិស៊ីលីកូន គ្មានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពនោះ។ ការសិក្សាជាច្រើនក៏បានបង្ហាញ ឲ្យអស់ការសង្ស័យដែរថា មិនបង្កឲ្យមានជំងឺសន្លាក់ឆ្អឹងទេ ហេតុដូច្នេះហើយទើបបានជាទីភ្នាក់ងារសុវត្ថិភាពសុខភាពរបស់បារាំង បានអនុញ្ញាតឲ្យមានការធ្វើចរាចរណ៍ស៊ីលីកូននេះឡើងវិញនៅឆ្នាំ ២០០២។ តែការរងផលវិបាក ក្រោយការវះកាត់ គឺមិនអាចចៀសរួចឡើយជាពិសេសបើស៊ីលីកូនត្រូវបែក។ សូមបញ្ជាក់ថាស៊ីលីកូនប្រភេទគ្មានកាលកំណត់ពេលនៃការប្រើប្រាស់ ទេ គឺផលវិបាកលេចឡើងលើខ្លួនស្ត្រីអ្នកពាក់វា ជាអ្នកកំណត់។ បើតាមទីភ្នាក់ងារសុវត្ថិភាពសុខភាពបារាំងដដែល ដោយមិននិយាយអំពីការរំខានក្នុងការបំបៅដោះកូន សម្រាប់ស្ត្រីមានផ្ទុកស៊ីលីកូន ផលវិបាកដែលគេជួបញឹកញាប់ មានជាអាទិ៍ ការកកើតដុំជាលិកានៅជុំវិញស៊ីលីកូន ដែលយូរៗទៅ បង្កឲ្យមានឈឺចាប់យ៉ាងខ្លាំងរហូតទាល់តែវះកាត់ជាថ្មី។ ប្រសិនបើក្នុងករណីមានការប្រេះធ្លាយ ឬបែកវិញ ទោះដោយការប៉ះទង្គិចក្តី ឬដោយភាពចាស់របស់ស៊ីលីកូនក្តី នោះវានឹងបង្កឲ្យមានការរលាក ឬឡើងកូនកណ្តុរ។
ភ្នាក់ងារសុវត្ថិភាពសុខភាពបារាំង នៅតែមានក្តីព្រួយបារម្ភជានិច្ច ចំពោះសំណួរមួយ ថា ក្នុងអនាគតដ៏យូរទៅ ការវះកាត់ដាក់ស៊ីលីកូន បំប៉ោងសុដន់ អាចងាយឲ្យមានគ្រោះកើតជំងឺមហារីកសុដន់។
រហូតមកទល់នឹងពេលនេះ ពុំទាន់មានភស្តុតាងមូលដ្ឋាន និងច្បាស់លាស់ណាមួយ បញ្ជាក់អំពីគ្រោះឈានទៅរកជំងឺមហារីក ព្រោះស៊ីលីកូនក៏ដោយ ក៏ការសិក្សាទាំងអស់នេះធ្វើឡើងចំពោះតែស៊ីលីកូនដែលជា ហ្សែល(សារជាតិខាប់ស្អិត) ផ្នែកវេជ្ជសាស្ត្រ គោរពតាមបទដ្ឋានសុខភាពត្រឹមត្រូវប៉ុណ្ណោះ !
ក៏ប៉ុន្តែតើនរណាអាចដឹងបាន ថាតើហ្សែលក្នុងកញ្ចប់ស៊ីលីកូន ជាសារជាតិខាប់ស្អិតដែលប្រើក្នុងវិស័យវេជ្ជសាស្ត្រ ?! នេះហើយជាករណីរឿងអាស្រូវផ្ទុះឡើងនៅស្រុកបារាំង។ ស៊ីលីកូន របស់ក្រុមហ៊ុនសហគ្រាស PIPបារាំង ដែលល្បីល្បាញ និងមានធ្វើចរាចរណ៍ដល់ទៅ៨០% នៅបរទេសនេះ ព្រោះមានតម្លៃថោក ជាងស៊ីលីកូនម៉ាកផ្សេងទៀត ជាស៊ីលីកូនដែលមានផ្ទុកទៅដោយហ្សែលសារជាតិខាប់ស្អិតប្រើក្នុង ឧស្សាហកម្ម មិនមែនជាហ្សែលប្រើក្នុងវេជ្ជសាស្ត្រទេ។ ក្រុមប៉ូលិសអាំងទែរប៉ូល កំពុងតែស្វែងរកតាមចាប់ខ្លួនប្រធានក្រុមហ៊ុនPIPនេះមកកាត់ទោសតាម ច្បាប់៕
No comments:
Post a Comment