នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 19 មិថុនា 2013
អ្វីជាដុំសាច់ក្នុងខួរក្បាល ?

© RFI
ពាក្យថាដុំសាច់ ក្នុងខួរក្បាល
ជាពាក្យមួយដែលបង្កប់ទៅដោយភាពភ័យព្រួយជាអតិបរិមាសម្រាប់បណ្តា
ជនទូទៅ ព្រោះវាធ្វើឲ្យយើងគិតដល់ជំងឺមហារីក
ឬនិយាយដោយខ្លីដល់សេចក្តីមរណៈ។ ម្យ៉ាងវិញទៀត នៅកម្ពុជា
គ្រូពេទ្យរកឃើញករណីកើតជំងឺនេះភាគច្រើនតែក្នុងករណីធ្ងន់ធ្ងរ
ខ្លាំងតែម្តង។ តើនេះបណ្តាលមកពីមូលហេតុអ្វី ?
តើដុំសាច់ក្នុងខួរក្បាលជាជំងឺអ្វី ? តើគេអាចព្យាបាលបានដែរឬទេ
? នៅក្នុងករណីណាខ្លះដែលគេគួរគិតដល់ជំងឺនេះ ?
ជំងឺដុំសាច់ក្នុងខួរក្បាល Tumeur Célébral
ជាដុំសាច់ដែលកើតឡើងនៅក្នុងប្រព័ន្ធសរសៃប្រសាទ Tumeur Primitif
ឬជាដុំសាច់ សាយភាយ Métastage (ឧទាហរណ៍៖ មានជំងឺមហារីកនៅស្បូន
វាអាចរីកសាយភាយ រហូតបង្កឲ្យមានកើតដុំសាច់នៅក្នុងខួរក្បាល)។
គេសម្គាល់ឃើញថា
ដុំសាច់ខ្លះរីកធំយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លី
ឬអាចនិយាយជាពាក្យសាមញ្ញថា ដុំសាច់កាច
និងដុំខ្លះទៀតធ្វើការវិវឌ្ឍន៍ធំធាត់
ដោយប្រើរយៈពេលយូរ។ ប៉ុន្តែទោះជាក្នុងករណីណាក៏ដោយ
ក៏គេមិនអាចនិយាយបានជំងឺនេះ
វិវឌ្ឍន៍ទៅជាជំងឺមហារីកទាំងអស់បានឡើយ។
ចំណែកសណ្ឋាននៃដុំសាច់វិញ ក៏មានច្រើនប្រភេទដែរ។ ខ្លះជាដុំសាច់ ខ្លះទៀតជាសរសៃ ដែលហៅជាភាសាបារាំងថា Tumeur Vasculaire។
បច្ចុប្បន្ននេះ មន្ទីរពេទ្យកាល់ម៉ែត្រ និងមិត្តភាពខ្មែររុស្ស៊ី អាចមានលទ្ធភាពធ្វើការវិភាគ និងព្យាបាលអាការៈដុំសាច់ក្នុងខួរ ក្បាលបាន មិនដូចកាលមុនទេ។ ក្រៅពីការធ្វើថតឆ្លុះ គេអាចចាប់អារម្មណ៍គិតដល់ជំងឺដុំសាច់ក្នុងខួរក្បាល ប្រសិនបើអ្នកជំងឺមានអាការៈឈឺក្បាល កន្ត្រាក់ដៃកន្ទ្រាក់ជើង មានអាការៈបាត់ស្មារតីជាញឹកញាប់ ទន់មួយចំហៀងខ្លួន ព្រោះដុំសាច់ទៅសង្កត់លើសរសៃនៅផ្នែកនោះ។ ប៉ុន្តែទាំងនេះគ្រាន់តែរោគសញ្ញាខ្លះៗ សម្រាប់ជំនួយការវិភាគរបស់គ្រូពេទ្យឯកទេសតែប៉ុណ្ណោះ ហើយតាមរយៈរោគសញ្ញាដូចរៀបរាប់ខាងលើ គេត្រូវធ្វើការថតឆ្លុះScanner ឬIRM នោះគេនឹងទទួលបានលទ្ធផលច្បាស់លាស់។
ដុំសាច់ក្នុងខួរក្បាល អាចកើតមានចំពោះមនុស្សគ្រប់វ័យទាំងអស់ មិនថាទារក កុមារ មនុស្សពេញវ័យ ឬមនុស្សចាស់ទេ។ អ្នកខ្លះដុំសាច់នេះមានដុះតាំងពីកំណើតមកតែម្តង។ ប៉ុន្តែទោះជាយ៉ាងណាក្តី ក៏គេមានមធ្យោបាយព្យាបាលទៅតាមករណីរបស់អ្នកជំងឺម្នាក់ៗ មានជាអាទិ៍ការវះកាត់ ការព្យាបាលដោយថ្នាំគីមី ឬដោយវិទ្យុសកម្ម Radiothérapie៕

No comments:
Post a Comment