នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 24 តុលា 2012
រលាកថ្លើមប្រភេទ C មានថ្នាំព្យាបាល តែត្រូវការចំណាយពេលនិងថវិកាច្រើន

មេរោគជំងឺរលាកថ្លើមប្រភេទ C
© wikipedia
កាលពីសប្តាហ៍មុន
កម្មវិធីយើងបានជម្រាប់ជូនអស់លោកអ្នកនាង អំពី ជំងឺរលាកថ្លើម
ប្រភេទ B នៅថ្ងៃពុធនេះ លោកវេជ្ជបណ្ឌិត អ៊ុង ចក្រាវុធ
សូមលើកឡើងអំពីជំងឺរលាកថ្លើមប្រភេទ C ម្តង។ ជំងឺរលាកថ្លើមប្រភេទC
ដែលអាចព្យាបាលជា ប៉ុន្តែផលវិបាកមានច្រើននៅ ពេលកំពុងប្រើថ្នាំ
ប៉ុន្តែទោះជាលំបាកក្នុងខ្លួនយ៉ាងណា
ក៏អ្នកជំងឺមិនត្រូវបោះបង់ចោលការព្យាបាលកណ្តាលទីបានឡើយ។
គ្រូពេទ្យឯកទេសថ្លើមអាចជួយផ្តល់យោបល់ និងសម្រេចធ្វើការព្យាបាល
ឬតាមដានជំងឺ ទៅតាមស្ថានភាពអ្នកជំងឺនីមួយៗ
ដោយផ្អែកទៅលើភាពរឹងនៃថ្លើម ប្រភេទមេរោគ និងប្រវត្តិអ្នកជំងឺ
ព្រមទាំងថវិកា។
No comments:
Post a Comment