Friday, September 20, 2013

កីឡា គឺ សុខភាព

នាទីសុខភាពនិងអនាម័យ
 
ពុធ 19 ធ្នូ 2012
កីឡា គឺ សុខភាព
ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​
ពលរដ្ឋខ្មែរ​​​បាន​ចូលរួម​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង​នៅ​ថ្ងៃអាទិត្យ​១៧​មិថុនា​ដើម្បី​ទេសចរណ៍​និង​បរិស្ថាន​
RFI/Leang Delux
ដោយ អៀង សុខម៉ិញ
កីឡា​នាំ​មក​នូវ​សុខភាព ! ប៉ុន្តែ​សួរ​ថា តើ​ត្រូវ​ធ្វើ​កីឡា​អ្វី ? កីឡា​មួយណា ? បែបណា ?ទើប​ប្រាកដ​ជា​ល្អ​សម្រាប់​សុខភាព ?! បើ​តាម​ការសិក្សា​ការ​ធ្វើ​កីឡា​មាន​សណ្ឋាន​ដូច​ជា​អក្សរ U បាន​សេចក្តី​ថា​ កីឡា​មាន​ចំណុច​ផុត​ពីរ ៖ ម្ខាង​ជា​គ្រោះថ្នាក់​ សម្រាប់​កីឡាករ​អាជីព ដែល​ទាមទារ​ការ​ហាត់​ពត់​លត់​ដំ​ខ្លួន ខ្លាំង​ រហូត​ពេល​ខ្លះ​ខ្លាំង​ហួស​សមត្ថភាព​របស់​សរីរាង្គ​កាយ បង្ក​ជា​ជំងឺ​បេះដូង គ្រាំ ។ល។ និង​។ល។ ម្ខាង​ទៀត​ជា​បណ្តាជន​សាមញ្ញ​គ្រប់​រូប ដែល​អង្គុយ​ស្ងៀម​ខ្វះ​សកម្មភាព​កីឡា​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជំងឺ​ មេតាបូលិច ជំងឺ​មហារីក​ងាយ​រុក​រាន​ទន្ទានទី។ ប៉ុន្តែ​សូម​ចង​ចាំ​ថា ក្រៅ​ពី​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​កីឡា​ជ្រុល​ និង​តិច​ជ្រុ​ល​ពេក ​នៅ​មាន​ចំណុច​កណ្តាល​ ​ដែល​អនុញ្ញាត​ឱ្យ​សុភាសិត​ “ធ្វើ​កីឡា​នាំ​មក​នូវ​សុខភាព” មាន​អត្ថន័យ​ និង​ខ្លឹមសារពិត​ប្រាកដ​។
នេះ​ហើយ​ជា​អ្វី​ ដែល​លោក​អ្នក​នាង​នឹង​បាន​ជ្រាប តាម​រយៈ​បទ​អន្តរាគមន៍​របស់​លោក​វេជ្ជបណ្ឌិត Jean-François Toussaint  សាស្ត្រាចារ្យ ​ផ្នែក​សរីៈវិទ្យា នៅ​សកលវិទ្យាល័យ​ Paris Descarte និង​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​កីឡា និង​ជា​ប្រធានក្រុម​អ្នក​ឯកទេស​កីឡា​និង​សុខភាព​របស់​​គណៈកម្មាធិការអឺរ៉ុប ប្រែ​សម្រួល​ជូន​ដោយ​អៀង សុខម៉ិញ។
ពាក្យគន្លឹះ : កីឡា - សុខភាព

No comments:

Post a Comment