នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 30 មករា 2013
យល់ដឹងពីជំងឺគ្រុនផ្តាសាយបក្សី ដែលកំពុងកំរើកជាថ្មីនៅកម្ពុជា

អ្នកស្រាវជ្រាវមេរោគគ្រុនផ្តាសាយបក្សី
©France24
ជំងឺគ្រុនផ្តាសាយបក្សី ហាក់ដូចជាបានកំរើកឡើងវិញ
នៅប្រទេសកម្ពុជា។ កាលពីបីថ្ងៃមុនមានស្លាប់ពីរនាក់
ហើយនៅថ្ងៃម្សិលមិញនេះទៀត អង្គការសុខភាពពិភពលោក
និងក្រសួងសុខាភិបាល ទើបបានជូនដំណឹងថាមានស្លាប់ពីរករណីទៀត។
ដើម្បីបានជ្រាបអំពីរោគសញ្ញា ដូចជាវិធីព្យាបាល និងការពារទប់ស្កាត់ជំងឺគ្រុនផ្តាសាយបក្សីនេះ សូមអញ្ជើញស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ ដោយមានអន្តរាគមន៍ពីលោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

គ្រុនផ្តាសាយបក្សី ជាជំងឺគ្រុនផ្តាសាយ របស់បក្សី
ប៉ុន្តែតាំងពីឆ្នាំ១៩៩៧មក អាជ្ញាធរសុខភាពសាធារណៈនៅទូទាំងពិភពលោក
បានយកចិត្តទុកដាក់យ៉ាងខ្លាំងគិតគូរដល់សុខភាពបណ្តាជន
ព្រោះគេសង្កេតឃើញមានករណីកើតជំងឺគ្រុនផ្តាសាយបក្សីនៅលើមនុស្ស។
វីរ៉ុស H5N1 ដែលជាភ្នាក់ងារបង្កជំងឺគ្រុនផ្តាសាយបក្សី
បានចេញចម្លងមកមនុស្សជាលើកដំបូង នៅហុងកុង។
បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក នៅដើមឆ្នាំ២០១២
មេរោគH5N1ឆ្លងពីបក្សីទៅមនុស្សបានសម្លាប់ប្រជាជនប្រមាណ ៣៤២
នាក់ហើយ នៅលើពិភពលោកចាប់តាំងពីឆ្នាំ២០០៣មក
ក្នុងនោះប្រទេសឥណ្ឌូនេស៊ី និងវៀតណាមរងគ្រោះខ្លាំងជាងគេ។
ដោយហេតុថា ជំងឺគ្រុនផ្តាសាយបក្សីនេះ ក្នុងករណីមានកើតលើមនុស្សហើយ តែងតែមានលក្ខណៈកាចសាហាវខ្លាំង អាចបង្កឱ្យស្លាប់បាន។ ឯអត្រានៃការស្លាប់របស់មនុស្សមានកំរិតខ្ពស់ខ្លាំង ទើបជំរុញឱ្យមានការស្រាវជ្រាវវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រទាក់ទងនឹងជំងឺគ្រុនផ្តាសាយបក្សីនេះ។ លទ្ធផលនៃការស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ តែគួរព្រួយបារម្ភ ថាគេអាចបង្កើតមេរោគជំងឺគ្រុនផ្តាសាយបក្សី ដែលអាចចម្លងបានយ៉ាងងាយពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅពេលមេរោគអាចបំផ្លែងខ្លួន។ រហូតមកទល់នឹងឆ្នាំទៅមិញ ការសិក្សាស្រាវជ្រាវទាំងអស់ត្រូវផ្អាកជាបណ្តោះអាសន្ន ទៅវិញ ដោយក្រុមអ្នកស្រាវជ្រាវខ្លាចក្រែង ការរកឃើញវិធីទប់ស្កាត់ឬកាត់បន្ថយគ្រោះថ្នាក់ ប្រឆាំងនឹងជំងឺគ្រុនផ្តាសាយបក្សី ក្លាយជាអាវុធមុខពីរមកសម្លាប់ប្រជាជនរាប់សិបលាននាក់ទៅវិញ នៅពេលណាដែលមេរោគនោះទុកដាក់មិនបានត្រឹមត្រូវ។
ប៉ុន្តែនៅសប្តាហ៍នេះ ក្រមអ្នកឯកទេស បានព្រមព្រៀងគ្នាបន្តការសិក្សាស្រាវជ្រាវ ផលិតមេរោគដ៏គ្រោះថ្នាក់បំផុតសម្រាប់មនុស្សជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សី ព្រោះយល់ថាមានសមត្ថភាព នឹងរក្សាសុវត្ថិភាពការងារបានគ្រប់គ្រាន់។ ដំណឹងនេះ ធ្លាក់មកជួនចំពេលដែល នៅកម្ពុជាមានករណីស្លាប់ព្រោះជំងឺគ្រុនផ្តាសាយបក្សី បន្តបន្ទាប់គ្នា អស់បួននាក់ គិតចាប់ពីដើមឆ្នាំ២០១៣មក។
បទអន្តរាគមន៍របស់ លោក វេជ្ជបណ្ឌិត លី សុវណ្ណ អនុប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា។

No comments:
Post a Comment