Friday, September 20, 2013

តើ​គួរ​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជំនាន់​ទី​បី ឬ​យ៉ាងណា ?!

នាទីសុខភាពនិងអនាម័យ
 
ពុធ 16 មករា 2013
តើ​គួរ​ឈប់​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជំនាន់​ទី​បី ឬ​យ៉ាងណា ?!
បន្ទះ​ថ្នាំ​ពន្យារ​កំណើត​
បន្ទះ​ថ្នាំ​ពន្យារ​កំណើត​
Photo : Michelle Daniau / AFP
ដោយ អៀង សុខម៉ិញ
បន្ទាប់​ពី​មាន​បណ្តឹងរបស់​ស្ត្រី​ជនជាតិ​បារាំង​ម្នាក់​ប្រឆាំង​ ក្រុមហ៊ុន​ផលិត​ឱសថ​Bayer ថា​ថ្នាំ​ពន្យារ​កំណើត​ជំនាន់​ទីបី និង​ទី​បួន ជា​បុព្វហេតុ​នាំ​កើត​អាការៈ​ស្ទះ​សរសៃ​ឈាម រហូត​ធ្លាក់​ខ្លួន​ពិការ​ កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១២​មក ពេល​នេះ​ គ្រោះ​ថ្នាក់​បង្ក​ឡើង​ថ្នាំ​ពន្យារ​កំណើត​ត្រូវ​បាន​ផ្សព្វផ្សាយ​​យ៉ាង​ពេញ ​ទំហឹង​នៅ​ស្រុក​បារាំង។ នេះ​ជា​ករណី​ដំបូង​នៅ​ប្រទេស​បារាំង ប៉ុន្តែ​នៅ​សហរដ្ឋ​អាមេរិក​មាន​ស្ត្រី​ដល់​ទៅ​ជាង ១៥០០០​នាក់ហើយ បាន​ប្តឹង​ប្រឆាំង​នឹង​ថ្នាំ​ពន្យារ​កំណើត​នេះ។
តើ​ថ្នាំ​ពន្យារ​កំណើត​សម័យ​ថ្មី នេះ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​យ៉ាងណា ? ត្រូវ​ជ្រើសរើស​ថ្នាំ​ប្រភេទ​អ្វី ?
​អន្តរាគមន៍​ពី​វេជ្ជបណ្ឌិត​ដោយ​ សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត Bernard Hedon នាយក​មជ្ឈមណ្ឌល​​ជាតិ​​សម្ភព​និង​រោគស្ត្រី​ និង​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រក្រុង​ Montpellier ប្រទេស​បារាំង​។

ពាក្យគន្លឹះ : សុខភាព

No comments:

Post a Comment