Friday, September 20, 2013

អ្វីទៅជា ថ្នាំ Diane 35 ?

នាទីសុខភាពនិងអនាម័យ
 
ពុធ 20 កុម្ភៈ 2013
អ្វីទៅជា ថ្នាំ Diane 35 ?
Diane 35 ថ្នាំ​ព្យាបាល​មុន និង​ពន្យារ​កំណើត
Diane 35 ថ្នាំ​ព្យាបាល​មុន និង​ពន្យារ​កំណើត
AFP/Philippe HUGUEN
ដោយ អៀង សុខម៉ិញ
ឱសថ​ជា​អាវុធ​មុខ​ពីរ អាច​ព្យាបាល​ជំងឺ​ផង តែ​ក៏​អាច​សម្លាប់​ជីវិត​មនុស្ស​បាន​ដែរ​ ! មិន​ខុស​អ្វីពី​ពិស​ពស់​នោះ​ទេ។ រូប​ពស់​ ដែលត្រូវ​បាន​ជ្រើសរើស​មក​ធ្វើ​​​តំណាង​នៅ​តាម​ឱសថស្ថាន​នានា​ មិន​មែន​ជា​ការ​ចៃដន្យ​ឡើយ។ មាន​មនុស្ស​មិន​តិច​ទេ ដែល​បាន​រង​គ្រោះ​ព្រោះ​ការ​ប្រើប្រាស់​ថ្នាំ ក្នុង​បំណង​ព្យាបាល​ ឬ​ការពារ​ជំងឺ​អ្វី​មួយនោះ។ ជាក់​ស្តែង​នៅ​ក្នុង​ពេល​ថ្មីៗ នៅ​ប្រទេស​បារាំង មាន​ស្ត្រី​ជា​ច្រើន​បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្តឹង​ បន្ទាប់​ពី​បាន​ប្រើប្រាស់​ថ្នាំ​ Diane ៣៥។ Diane ៣៥ ដែល​នឹង​ត្រូវ​ផ្អាក​ឈប់​ធ្វើ​ចរាចរណ៍​លើ​ទីផ្សារ​ចាប់​ពី​ចុង​ខែ​មីនា​ ឆ្នាំ​២០១៣​នេះ​តទៅ នៅ​ប្រទេស​បារាំង។ តើ​ Diane ៣៥​ ជា​អ្វី ?
អន្តរាគមន៍​ដោយ​​អ្នកស្រី ឃុន វ៉ារី ឱសថការី​នៅ​​Torcy ជាយ​ទីក្រុង​ប៉ារីស និង​ជា​ប្រធាន​កិត្តិយស​សមាគមន៍​មិត្ត​ឱសថការីខ្មែរ​នៅ​ប្រទេស​បារាំង។
ពាក្យគន្លឹះ : កម្ពុជា - សុខភាព

No comments:

Post a Comment