នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 20 តុលា 2010
ឈឺចង្កេះ ៖ ការថែរក្សាគាំពារឆ្អឹងខ្នង

អង្គុយធ្វើការជាប់នៅកន្លែងយូរ អាចគៀបសាច់ដុំឆ្អឹងខ្នង
រូបថត : RFI
ឆ្អឹងខ្នងមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់រាងកាយ
អាចឲ្យមនុស្សដើរ ដេកឈរ អង្គុយបាន
ប៉ុន្តែប្រសិនបើយើងមានការធ្វេសប្រហែស
មិនរក្សាឆ្អឹងខ្នងឲ្យត្រង់ទេ ឆ្អឹងកងខ្នងនឹងឆាប់ទ្រុតទ្រោម
ធ្វើឲ្យយើងឆាប់មានអាការៈឈឺខ្នងឈឺចង្កេះ មុនអាយុ។
តើមានអ្វីខ្លះទៀតដែលជាមូលហេតុសំខាន់ នាំឲ្យមានអាការៈឈឺខ្នង
ឈឺចង្កេះនេះ ?! នៅជួបនឹងបញ្ហានេះហើយ
តើគេត្រូវធ្វើដូចម្តេចទើបអាចជួយការពារនិងរក្សាឆ្អឹងខ្នងបាន ?
ការឈឺខ្នង ឈឺចង្កេះ
ដែលកាលពីមុនគេតែងចាត់ទុកជាជំងឺរបស់មនុស្សចាស់
មនុស្សដែលមានវ័យចាប់ពី ៥០ឆ្នាំឡើងទៅ ក៏ប៉ុន្តែបច្ចុប្បន្ននេះ
គេសង្កេតឃើញ ថាសូម្បីតែក្មេង ឬកុមារផង ក៏ចេះថ្ងូរឈឺចង្កេះដែរ។
តើអ្វីជាមូលហេតុដែលជំរុញឲ្យមានបាតុភូតឈឺខ្នងឈឺចង្កេះនេះ ?
ម្យ៉ាង វិញទៀតបើតាមនាងខ្ញុំធ្លាប់ដឹងធ្លាប់ឮមក ការឈឺខ្នងឈឺចង្កេះជាជំងឺមួយពិបាកព្យាបាល។ ការទទួលទានថ្នាំបំបាត់ការឈឺចាប់អាចគ្រាន់តែជួយសំរួល ឬកាត់បន្ថយការឈឺចាប់បានតែមួយគ្រាតែប៉ុណ្ណោះ
ជាទូទៅពាក្យ ថាឈឺចង្កេះ មានន័យស្មើនឹងការឆ្អឹងខ្នង ឆ្អឹងកងខ្នង ប៉ុន្តែការឈឺចុកចាប់ភាគច្រើន ច្រើនតែស្តែងឡើងនៅត្រង់តំបន់ចង្កេះ។ ម្យ៉ាងវិញទៀតការឈឺចង្កេះឈឺខ្នងជាជំងឺមួយដែលគេពិបាកវិភាគ និងរកមូលហេតុឲ្យឃើញណាស់។
នៅពេលទទួលរងការឈឺចាប់ លោកអ្នកនាងអាចពិសារថ្នាំបំបាត់ការឈឺចាប់ ប្រភេទប៉ារ៉ាសេតាមុលបាន ក៏ប៉ុន្តែការព្យាបាលមានច្រើនបែបទៅតាមទំរង់ និងមូលហេតុនៃការឈឺចាប់។ ជាធម្មតា៩០ភាគរយនៃអ្នកជំងឺ នឹងបានធូរស្រាលបន្ទាប់ពីទទួលទានថ្នាំ បានពីរឬបីថ្ងៃ។ ប្រសិនបើក្នុងករណីការឈឺចុកចាប់មិនថមថយ លោកអ្នកនាងតោងប្រញាប់អញ្ជើញទៅជួបគ្រូពេទ្យ ដើម្បីធ្វើការវិភាគផ្សេងៗបន្ថែមទៀត និងគួរអនុវត្តតាមការទូន្មានរបស់គ្រូពេទ្យ ក្នុងការជួយថែរក្សា គាំពារឆ្អឹងខ្នងរបស់យើង។ ការគាំពារដែលភាសាបារាំងហៅថា Hygiène du dos។ ព្រោះជំងឺនេះពុំមានការព្យាបាល ឬការវះកាត់ណាមួយអាចជួយឲ្យលោកអ្នកនាងជាស្រលះលែងឈឺចង្កេះរហូត នោះឡើយ។
គួរចងចាំថា ការឈឺខ្នងឈឺចង្កេះ អាចចាប់ផ្តើមតាំងពីវ័យកុមារ ដូច្នេះសូមត្រួត ពិនិត្យកាតាបសាលារបស់កូនជារឿយៗ កុំអោយមានទម្ងន់ធ្ងន់ពេក។ ចំពោះមនុស្សធំ ពេញវ័យវិញ សូមរក្សាឆ្អឹងខ្នងឲ្យត្រង់គ្រប់ពេលវេលា ទាំងពេលគេង ពេលដើរ និងពេលឈរឬអង្គុយ។ ចៀសវាងកុំយួររបស់ធ្ងន់ ធ្វើកីឡា ឬបញ្ចេញកាយវិការដែលកាច់កោងឆ្អឹងខ្នង។ កីឡាដែលប្រសើរបំផុតដែលអាចជួយឆ្អឹងខ្នងបានគឺការហែលទឹក និងដើរលឿន។
នៅទីបញ្ចប់ ចំពោះមុខជីវភាពប្រចាំថ្ងៃ លោកអ្នកនាងខ្លះ ត្រូវប្រឈមមុខនឹងកិច្ចការរកស៊ីប្រចាំជីវិតដែលតម្រូវឲ្យស្ថិត ក្នុងសភាពឈរ ឬអង្គុយជាប់ពេញមួយថ្ងៃ។ កាយវិការនេះ ជាចំណែកមូយនាំអោយឆ្អឹងខ្នងឆាប់ទ្រុឌទ្រោម និងបង្កការឈឺចាប់ យ៉ាងឆាប់រហ័ស។ បើជាកិច្ចការអង្គុយ រវាង៤៥នាទីម្តង ឬមួយម៉ោងម្តង សូមលោកអ្នកនាង ងើបដើរមួយជុំ អោយបានយ៉ាងហោចណាស់ មួយនាទី ដើម្បីជួយសម្រួលសសៃឈាម និងសាច់ដុំ។
ដោយវេជ្ជបណ្ឌិត វូ សុភៈរស្មី

No comments:
Post a Comment