នាទីសុខភាពនិងអនាម័យ
- ទំព័រដើម
- Podcast
- សរសេរមកយើង
ពុធ 08 ធ្នូ 2010
ព័ត៌មានសុខភាព ប្រចាំខែវិច្ឆិកា-ធ្នូ ២០១០

(Istockphoto)
នៅនាទីសុខភាពនិងអនាម័យ ថ្ងៃពុធសប្តាហ៍នេះ អៀង សុខម៉ិញ
សូមជម្រាបជូនអស់លោកអ្នកនាងអំពីព័ត៌មានថ្មីៗ ទាក់ទងនឹងសុខភាព
វិទ្យាសាស្ត្រសុខាភិបាល និងរបកគំហើញថ្មីៗ
ដែលមានចេញផ្សាយក្នុងរយៈពេលមួយខែកន្លងមកនេះ។
អ្នកស្រាវជ្រាវបានសម្រេចធ្វើឲ្យសត្វកណ្តុរឡើងក្មេង
ព័ត៌មានដែលថ្មីជាងគេ ដែលទើបផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងសប្តាហ៍នេះ ដោយសាកលវិទ្យាល័យអាមេរិក Harvard ដ៏ល្បី ថាអ្នកស្រាវជ្រាវអាចធ្វើឲ្យសរីរាង្គសត្វកណ្តុរចាស់ វិលមករកភាពក្មេងបានដោយជោគជ័យ។
ពេលនេះ អ្នកស្រាវជ្រាវអាមេរិក បានសម្រេចធ្វើឲ្យសត្វកណ្តុរ ចុះក្មេងវិញបាន មិនចាស់តាមអាយុ គឺមានន័យថា គេអាចធ្វើឲ្យសរីរាង្គដែល ចាស់ ទ្រុឌទ្រោម ខូចទៅហើយនោះ បានឡើងក្មេង និងមានសុខភាពល្អវិញ ! ទោះបីបទពិសោធន៍នេះ ធ្វើឡើងចំពោះសត្វកណ្តុរ ដែលមានសរីរាង្គចាស់ទ្រុឌទ្រោមដោយបង្ខំ ខុសពីបែបធម្មជាតិក៏ដោយ ក៏នេះអាចចាត់ទុកថាជោគជ័យដ៏ត្រចះត្រចង់មួយ និងជាការលើកទឹកចិត្តដ៏ធំធេងមួយ សម្រាប់អ្នកស្រាវជ្រាវវេជ្ជសាស្ត្រទៅថ្ងៃអនាគត។
អ្វីដែលអស្ចារ្យ គឺគេបានរកឃើញ មូលហេតុមួយ ក្នុងចំណោមមូលហេតុជាច្រើនផ្សេងទៀត ដែលនាំកោសិកា និងសរីរាង្គឆាប់ចាស់ នៅលើសត្វកណ្តុរធ្វើការពិសោធន៍ទាំងនោះ ថា ប្រសិនបើ តេឡូម៉ែរ (ចំណុចចុងបំផុតនៃអាដេអ៊ិន) ខូចចាស់រិចរិល នោះសត្វកណ្តុរនឹងឆាប់ចាស់ជរា លែងមានសមត្ថភាពបង្កកំណើត ឆាប់មានជំងឺពុកឆ្អឹង មានជំងឺទឹកនោមផ្អែម ភ្លេចភ្លាំង។ ផ្ទុយទៅវិញ បើតេឡូម៉ែរ នោះនៅវែង មានទម្រង់ល្អ មិនទ្រុឌទ្រោម និងមិនសឹកបាត់បង់ សត្វកណ្តុរទាំងនោះមានសុខភាពល្អ នៅក្មេងជាងមុន មានពងស្វាសឡើងធំដូចធម្មតា អាចបង្កកំណើតបានឡើងវិញ បាត់អស់សញ្ញានៃភាពចាស់ទ្រុឌទ្រោមនៃសរីរាង្គមួយចំនួន ដូចជា ថ្លើម តើក ពោះវៀន។ កោសិកាខួរក្បាល ក៏មានការលូតលាស់ដូចក្មេង គួរឲ្យភ្ញាក់ផ្អើលរីករាយ។
ប៉ុន្តែ នេះមិនទាន់មានន័យថា គេអាចធ្វើឲ្យមនុស្សចាស់ អាយុហា ឬហុកសិបឆ្នាំ វិលមកក្មេង ដូចកាលនៅអាយុ២០ឆ្នាំទេ។ គេត្រូវធ្វើការសិក្សាពិសោធន៍បន្តលើសត្វកណ្តុរធម្មតាសិន បន្ទាប់មកទើបដល់មនុស្សជាក្រោយ។
ការបង្កកំណើតដោយសិប្បនិម្មិតនៅប្រទេសបារាំង
ចំណែកនៅប្រទេសបារាំងវិញ ជាលើកទីមួយ កាលពីដើមខែវិច្ឆិកា ឆ្នាំ ២០១០ នេះ ក្រុមគ្រួពេទ្យសម្ភពនៅមន្ទីរពេទ្យ ប៉េក្លែរ ជិតក្រុងប៉ារីស បានប្រកាសអំពីកំណើតកូនភ្លោះពីរនាក់ ដែលកើតពីអូវូលកក។ តាមពិតបច្ចេកវិទ្យាបង្កកំណើតដោយប្រើអូវូល (មេជីវិតញី) កក ត្រូវបានគេយកមកអនុវត្តតាំងពីជាង២០ឆ្នាំមកហើយ ប៉ុន្តែ បច្ចេកទេសហាមឃាត់នៅប្រទេសបារាំង។ កំណើតរបស់ទារកទាំងពីរ ប្រព្រឹត្តទៅជួនចំពេលដែលគេកំពុងសិក្សាអំពីច្បាប់នេះឡើងវិញ។
ច្បាប់បារាំង បានហាមឃាត់មិនឲ្យបង្កក ឬ រំលាយ អូវុល (មេជីវិតញី) ដោយល្បឿនលឿន ដើម្បីយកមកប្រើក្នុងការបង្កកំណើតទេ ហេតុដូច្នេះហើយបានជា លោកបណ្ឌិតសាស្ត្រាចារ្យ វេជ្ជសាស្ត្រ ផ្នែកសម្ភព រ៉េនេ ហ្វ្រីដមាន នៅមន្ទីរពេទ្យប៉េក្លែរ បានលួចប្រើបច្ចេកវិទ្យារក្សាទុកអូវុល ក្នុងទូទឹកកក ដោយយឺតៗ ដើម្បីកុំឲ្យខុសច្បាប់។ ហើយនៅទីបំផុត លោកក៏បានសម្រេចលទ្ធផលបានដូចបំណងនៅថ្ងៃទី៤វិច្ឆិកា ២០១០ដោយបានផ្តល់កំណើតឲ្យទារកភ្លោះពីរនាក់។
តាមពិតបច្ចេកវិទ្យាបែបនេះ ដែលបានបង្កើតទារកបានរាប់ពាន់នាក់ ត្រូវបានគេយកមកប្រើជាច្រើនឆ្នាំមកហើយ នៅប្រទេសជប៉ុន កាណាដា អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និងបែលហ្សិក។ ក្រុមគ្រូពេទ្យ អះអាងថាវិទ្យាសាស្ត្រទំនើបក្នុងការបង្កកំណើតកូនបែបនេះ អាចជួយស្ត្រីដែលគ្មានកូនព្រោះបញ្ហាសុខភាព ព្រោះប្រើថ្នាំព្យាបាលជំងឺមហារីកច្រើនពេក ឲ្យមានកូនបាន។ លោកសាស្ត្រាចារ្យ គ្រោងនឹងបង្កើតឲ្យមានធនាគារមួយទទួលចិញ្ចឹមរក្សា អូវុល ដោយមិនបញ្ចេញឈ្មោះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់គូស្វាមី ដែលគ្មានលទ្ធភាពបង្កបង្កើតកូនតាមបែបធម្មជាតិ។ វេជ្ជសាស្ត្រថ្មីនេះ ពិតជានឹងក្លាយទៅជាប្រធានបទនៃការតស៊ូមតិ យ៉ាងផុសផុលមួយ នៅពេលសិក្សាកែប្រែច្បាប់សុខាភិបាលជាមិនខាន។
ថ្នាំប៉ារ៉ាសេតាម៉ុល និងស្ត្រីមានផ្ទៃពោះ
ប្រើថ្នាំ ពពួកប៉ារ៉ាសេតាម៉ុល ថ្នាំបំបាត់ការឈឺចាប់ និងពពួកអាស្ពេរីន ច្រើន រាប់អាទិត្យជាប់គ្នា ក្នុងពេលកំពុងមានផ្ទៃពោះ អាចជាភ្នាក់ងារមួយ បង្កគ្រោះថ្នាក់ ដល់ទារក ក្នុងផ្ទៃ និងក្រោយកើត។ នេះបើតាមការសិក្សារបស់ក្រុមវេជ្ជសាស្ត្រដាណឺម៉ាក និងហ្វាំងឡង់ ដែលចេញផ្សាយលទ្ធផលនៅខែកន្លងផុតទៅនេះ។ ផលប៉ះពាល់ដែលអាចបង្កឲ្យទារក ភេទប្រុស អាចជួបនឹងបញ្ហាបង្កកំណើតនៅថ្ងៃក្រោយ និងធ្វើឲ្យប្រដាប់ភេទកុមារា មានលក្ខណៈមិនប្រក្រតី។ ប៉ុន្តែសូមបញ្ជាក់ថា នេះគ្រាន់តែជាសិក្សារកឃើញថាពពួកថ្នាំប៉ារ៉ាសេតាមុល អាចមានទំនាក់ទំនង ជាមួយគ្រោះថ្នាក់ដែលបានរៀបរាប់ខាងលើ ចំពោះក្រុមស្ត្រីមួយចំនួនដែលប្រើថ្នាំនេះច្រើនហួសហេតុ ជាប់ជាប្រចាំលើសពីបួនសប្តាហ៍ប៉ុណ្ណោះ។
អភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រនីរបស់សហរដ្ឋអាមេរិកបានហាមឃាត់មិនឲ្យហាងលក់ម្ហូបប្រភេទ ហាំបឺហ្គឺផ្តល់ប្រដាប់ក្មេងលេងដល់កុមារ
ជំងឺធាត់ចុកខ្លាញ់ ឬ ធាត់ជ្រុលហួសកំរិត កំពុងតែក្លាយជាកង្វល់ដ៏ធំធេងមួយ សម្រាប់ពួកបស្ចិមប្រទេស ប្រទេសជឿនលឿន។ គេក៏សង្កេតឃើញនិន្នាការនេះ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍ និងក្រីក្រ ដូចកម្ពុជាដែរ។ ដើម្បីជាយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការឡើងទម្ងន់ ខ្លាំង ធាត់ចុកខ្លាញ់ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសខាងផ្នែកសុខាភិបាល អង្គការសុខភាពពិភពលោក បានរៀបចំកម្មវិធីផ្សេងៗ អប់រំ បណ្តាជនទូទៅ ឲ្យធ្វើកីឡា ឲ្យទទួលទានអាហារត្រឹមត្រូវ មានអនាម័យក្នុងការរស់នៅ យកពន្ធខ្លាំងលើចំណីអាហារមិនល្អសម្រាប់សុខភាព បង្កើនគុណភាពអាហារនៅតាមអន្តេវាសិកដ្ឋាន អាហារដ្ឋានសាលារៀន ។ល។ និង ។ល។
នៅសហរដ្ឋអាមេរិក ជំងឺធាត់ជ្រុល ជាចំណោទមួយចោទខ្លាំងណាស់ កើនឡើងមួយជាបួនក្នុងរយៈពេល៣០ឆ្នាំនេះ ហេតុដូច្នេះហើយបានជាអភិបាលក្រុងសាន់ហ្វ្រាន់ស៊ីស្កូ បានសម្រេចធ្វើជាគំរូ ហាមឃាត់មិនឲ្យហាង មាក់ដូណាល់ ហាំបឺហ្គឺរ លក់អាហារកូនក្មេងដោយភ្ជាប់ជាមួយរបស់លេងទេ។ ការហាមឃាត់នេះ គឺដើម្បីបញ្ចៀសចំណង់របស់កុមារ ឬអាចនិយាយថា ល្បែងក្មេងលេង ជានុយទាក់ទាញឲ្យកុមារចង់ទៅទិញ ទៅញ៉ាំ ហាំបឺហ្គឺ ដែលសុទ្ធសឹងជាអាហារដែលសំបូរទៅដោយសារធាតុស្ករ កាឡូរី និងខ្លាញ់ច្រើនហូសប្រមាណ លើសពីសេចក្តីត្រូវការប្រចាំថ្ងៃរបស់កុមារ៕

No comments:
Post a Comment